កាហ្វេក៏អាចជួយសម្រកទម្ងន់បាន បើផឹកត្រូវម៉ោងពេលទាំង ៣ នេះ

  • 2021-02-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទទួលបានរាងស្អាត ស្លៀកអ្វីក៏សមអោយតែទទួលទានកាហ្វេខ្មៅនៅម៉ោងទាំង ៣ នេះ៖

ចំពោះអ្នកដែលចង់បានរាងស្គម ឬ ចង់រក្សារាងអោយនៅតែស្លីមស្អាតនោះ កាហ្វេខ្មៅសុទ្ធ ឬ លាយជាមួយទឹកដោះគោស្រស់ដែលមានជាតិខ្លាញ់ទាបនោះ​ មានកាឡូរីទាប ជាពិសេសជាមួយនឹងជាតិកាហ្វេអ៊ីនអាចជួយសម្រួលប្រព័ន្ធរំលាយអាហារ និង ដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកកាយបានថែមទៀត។ អ្នកអាចសាកល្បងបានតាមវិធីខាងក្រោមនេះ៖

  • ទទួលទានជាមួយអាហារពេលព្រឹក មានប្រសិទ្ធភាពក្នុងការបង្កើនសមាសធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ ដែលអាចរក្សាគីឡូជាងការទទួលភេសជ្ជៈដែលមានជាតិស្ករ ព្រមទាំងជួយស្បែកមិនឆាប់ចាស់ជ្រីវជ្រួញទៅតាមវ័យថែមទៀត។

  • ទទួលទានកាហ្វេ ៣០ នាទីក្រោយពេលបាយ អាចជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ ជួយសម្រួលដល់ការរំលាយអាហារ និង ជួយមិនអោយរាងកាយរក្សាទុកជាតិខ្លាញ់មិនល្អ។

  • ទទួលទានកាហ្វេ ៣០ នាទីមុនពេលហាត់ប្រាណអាចជួយអោយឈាមរត់បានស្រួល ជាពិេសសជួយបង្កើនការលដុតបំផ្លាញកាឡូរីកាន់តែច្រើនពីការហាត់ប្រាណ បញ្ចេញញើសនេះ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជួយដាស់ស្មារតី និង ជួយបង្កើនកំលាំងអោយអ្នកហាត់ប្រាណកាន់តែបានយូរថែមទៀត។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម