តើអ្នកមានលាភសំណាងអ្វីក្នុងខែកុម្ភៈនេះ សាករើសកាតមួយ

  • 2021-02-03 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​សាក​រើស​កាត​មួយ​​​ក្នុង​ចំណោម​កាត​៣​ខាង​ក្រោម​នេះ ​ដើម្បី​ដឹង​ថា​តើ​សំណាង​អ្វី​នឹង​ចូល​មក​គោះ​ទ្វារ​ដល់​មុខ​ផ្ទះ​របស់​អ្នក ​កក្នុង​ខែ​កុម្ភៈ​នេះ​។

កាត​ទី​១

បើ​អ្នក​រើស​យក​កាត​នេះ ​បង្ហាញ​ថា​​អ្នក​នឹង​ទទួល​បាន​ជ័យ​ជម្នះ​​លើ​ឧបសគ្គ​ជា​ច្រើន។ កាល​ពី​មុន ​អ្នក​នឿយ​ណាយ ​អស់​កម្លាំង​និង​ត្រូវ​តស៊ូ​ប្រយុទ្ធ​ចំពោះ​រឿង​ជា​ច្រើន។ ​ពេល​ខ្លះ​អ្នក​អស់​សង្ឃឹម ​ចង់​បោះ​បង់​ចោល ហើយ​ថែម​ទាំង​បាត់​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ទៀត​ផង។ តែ​ដោយ​ការ​តស៊ូ ​អ្នក​ក៏​អាច​ជម្នះ ព្រម​ទាំង​​អាច​ក្រោក​ឈរ​បាន​រហូត​ដល់​ពេល​នេះ។ ​ឥលូវ ​យប់​ខ្មៅ​ងងឹម​​បាន​កន្លង​ផុត​ហើយ ដូច្នេះ​ក៏​ដល់​​ពេល​ដែល​អ្នក​អាច​សម្រាក​បាន រីក​រាយ​នឹង​សមិទ្ធិផល ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ផង​ដែរ។ ​ខែ​កុម្ភៈ ​គឺ​ពិត​ជា​ខែ​ដែល​ពោរពេញ​ដោយ​ភាព​បរិបូរណ៍​សម្រាប់​អ្នក​បំ​ផុត។​​ ​

កាត​ទី​២​

​កាត​នេះ​បង្ហាញ​​ពី​ភាព​រុង​រឿង ​ទ្រព្យ​សម្បត្តិ។ ​សម្រាប់​​ក្នុង​ខែ​កុម្ភៈ​នេះ ​ឱកាស​ក្នុង​មុខ​ជំនួញ ​និង​ប្រាក់​កាស​នឹង​ចូល​មក​រក​​អ្នក។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​អ្ន​ក​ក៏​មាន​លទ្ធភាព​​ច្រើន​ប្រភព​ក្នុង​ការ​បំពេញ​បំណង​ប្រាថ្នា ព្រម​ទាំង​បំពេញ​​តាម​អ្វី​ដែល​អ្នក​ចង់​ផង​ដែរ។ ​នេះ​គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក ​ក្នុង​ការ​ធ្វើ​រឿង​ដែល​អ្នក​ប៉ង​យូរ​ណាស់​មក​ហើយ ដូច្នេះ​កុំ​ស្ទាក់​ស្ទើរ​បន្ត​ទៀត ​តែ​គួរ​ចាប់​ផ្តើម​វា​ឥលូវ​តែ​ម្តង​ទៅ។

​កាត​ទី​៣

​កាត​ទី​៣​នេះ ​បង្ហាញ​ពីការ​​នាំ​​មក​នូវ​ភាព​រីក​រាយ សុភមង្គល​​ដល់​អ្នក​ពី​កន្លែង​ជា​ច្រើន។ លើស​ពី​នេះ ​វា​ក៏​​នាំ​នូវ​ដំណឹង​ល្អ​ដល់​អ្នក​ផង​ដែរ ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត រីក​រាយ​ឥត​ឧបមា​ក្នុង​ខែ​កុម្ភៈ​នេះ​។ ​សូម​អបអរសាទរ​ផង​សម្រាប់​ដំណឹង​ល្អ​នេះ ​ហើយ​នោះ​ជីវិត​របស់​អ្នក​នឹង​ប្រែ​ជា​ភ្លឺ​ថ្លា​ជាង​ពេល​ណា​​ៗ​ទាំង​អស់។ ​​គ្រប់​យ៉ាង​អាច​ដំណើរ​ការ​បាន​ល្អ​ទៅ​តាម​ការ​រៀប​ចំ​របស់​អ្នក ​ភាព​ជោគ​ជ័យ​គឺ​នៅ​នឹង​មុខ​របស់​អ្នក​ហើយ។ ​ប្រសិន​បើ ​​អ្នក​តាំង​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​ហើយ គួរ​តែ​ចាប់​ផ្តើម​ពី​ពេល​នេះ​ទៅ ព្រោះ​អ្នក​នឹង​មាន​ជំនួយ​ពី​នរណា​ម្នាក់​ផង​ដែរ៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម