រើសបៀរមួយសន្លឹក ដើម្បីដឹងថាមានសំណាងអ្វីរងចាំអ្នកក្នុងខែកុម្ភះ

  • 2021-02-02 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តោះ! ពេញចិត្តសន្លឹកបៀរមួយណាដែរ?

**សន្លឹកបៀរទី ១**

សម្រាប់ខែថ្មីនេះ អ្នកអាចនឹងមានបញ្ហារឿងស្នេហាច្រើនបន្តិច និង ទំនាក់ទំនងជាមួយមនុស្សទូទៅច្រើនបន្តិច។ អ្នកអាចនឹងមានឱកាសជួបមនុស្សថ្មីៗ តាមរយះការណែនាំពីមិត្តភក្តិ ដែលនឹងក្លាយជាមនុស្សសំខាន់សម្រាប់ជីវិតអ្នកទៅថ្ងៃមុខ។ បើសិនជាអ្នកមានបញ្ហាជាមួយមនុស្សដែលរាប់អានគ្នាកន្លងមក ក្នុងខែនេះ អ្នកទាំងពីរអាចនឹងដោះស្រាយការយល់ច្រឡំនេះបានជាមិនខាន។

សន្លឹកបៀរទី ២

សន្លឹកបៀរមួយនេះបង្ហាញថា ខែថ្មីនេះអារម្មណ៏ ជាពិសេសសុខភាពផ្លូវចិត្តអ្នកនឹងបានប្រសើរជាងមុន។ បើសិនជាអ្នកដែលមិនទាន់មានគូរ អ្នកនឹងត្រូវបានគេចាប់អារម្មណ៏យ៉ាងច្រើននៅក្នុងខែថ្មីនេះ មានមន្តស្នេហ៏ និង ភាពទាក់ទាញប្រៀបដូចជាដែកឆក់អ៊ីចឹង។ ពេលនេះជាពេលដ៏សក្តិសមបំផុតហើយ ក្នុងការបើកចិត្ត បើកបេះដូងទទួលយកអ្នកថ្មីចូលមកក្នុងជីវិតអ្នក។

សន្លឹកបៀរទី ៣

ក្នុងខែថ្មីនេះ អ្នកនឹងមានសំណាងក្នុងរឿងការងារយ៉ាងខ្លាំងសម្រាប់អ្នក។ ពេលនេះអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឈមមុននឹងការលំបាកនាៗ ក្នុងជីវិត ព្រោះតែការខិតខំប្រឹងប្រែងកន្លងមករបស់អ្នក។ សម្រាប់ខែថ្មីនេះ អ្នកអាចនឹងទទួលបានមុខដំណែងថ្មី ឬ ក៏ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីចៅហ្វាយនាយក្នុងមុខដំណែងថ្មីនេះ។

សន្លឹកបៀរទី ៤

សម្រាប់ខែថ្មីនេះ អ្នកអាចនឹងមានរឿងសប្បាយចិត្តច្រើនជាងមុន មិនថាជារឿងការងារ ឬ ក៏ជាជីវិតស្នេហានោះទេ រលូនល្អគ្រប់ផ្លូវតែម្ដង ព្រោះតែមានការជួយជ្រោមជ្រែងពីបុគ្គលពិសេសម្នាក់។ គេជាមនុស្សម្នាក់ដែលនឹកដល់ក្នុងពេលនេះ មិនថាឆ្លងកាត់ការលំបាកយ៉ាងណានោះទេ ក៏មិនទុកអ្នកចោល ទោះជាតិចឬច្រើន ក៏ជួយអោយអ្នកក្រោកឈរបាន ហើយទទួលភាពជោគជ័យដែលអ្នកមានពេលនេះ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម