សុវត្ថិភាពផ្ទះសម្បែង មុនចេញក្រៅដើរលេង

  • 2021-02-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់មនុស្សម្នាក់ៗ ពេលមានបុណ្យទានម្តងៗគឺតែងតែធ្វើដំណើរទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាលខេត្តនានា ហើយសម្រាប់អ្នកខ្លះទៀតគឺនឹងធ្វើដំណើរកំសាន្តទៅតំបន់ទេសចរណ៍ដើម្បីសម្រាកលំហែកាយ។ នោះមានន័យថាអ្នកនឹងត្រូវចាកចោលផ្ទះសម្បែងក្នុងរយៈពេលយូរឬឆាប់។ ជាពិសេសនោះពិធីបុណ្យចូលឆ្នាំចិនឈានចូលមកដល់ក្នុងពេលឆាប់ៗនេះហើយ មិនថាអ្នកធ្វើអ្វី ឬទៅណាក៏ដោយពេលដែលចាកចេញពីផ្ទះអ្នកត្រូវមានការប្រុងប្រយ័ត្ន និងមានការការពារជានិច្ច។

ទាំងនេះគឺជារឿងសំខាន់ដែលអ្នកត្រូវធ្វើមុនពេលចាកចេញពីផ្ទះ៖

  • ពិនិត្យមើលទ្វារបង្អួចដើម្បីធានាថាអ្នកបានដាក់គន្លឹះ និងចាក់សោរត្រឹមត្រូវ
  • ព្យាយាមលាក់ និងទុកដាក់របស់មានតម្លៃនៅកន្លែងដែលមានសុវត្ថិភាពល្អ
  • ពិនិត្យមើលប្រព័ន្ធភ្លើង ត្រូវបិទវាឲ្យបានត្រឹមត្រូវនឹងម៉ត់ចត់ ហើយនឹងប្រព័ន្ធទឹកផងដែរ
  • សម្រាប់អ្នកដែលដុតទៀនធូប ត្រូវប្រាកដថាពន្លត់ឲ្យរលត់សិនមុននឹងដើរចេញ
  • ឧបករណ៍អេឡិចត្រូនិចទាំងប៉ុន្មានត្រូវដកចេញឲ្យអស់
  • សុំឲ្យអ្នកជិតខាងជួយមើលបើសិនជាពួកគេមិនទៅណាទេនោះ
  • ត្រូវមានសោរដែលភ្ជាប់ជាមួយប្រព័ន្ធសំឡេងរោទិ៍មួយនៅផ្ទះ

វាជារឿងដែលអ្នកបានធ្វើជារៀងរាល់ថ្ងៃរួចទៅហើយមុនពេលដែលអ្នកចេញទៅរៀន ឬទៅធ្វើការងារ តែដើម្បីធានាថាវាកាន់តែមានសុវត្ថិភាពខ្ពស់ជាងមុនរាល់រដូវបុណ្យទាននោះ កុំភ្លេចពិនិត្យមើលនឹងធ្វើរឿងទាំងនេះ។ ដើម្បីឲ្យការជួបជុំ និងដំណើរកំសាន្តរបស់អ្នកមានភាពសប្បាយរីករាយ និងមិនមានការរំខានពីការគិតទៅលើបញ្ហានៅផ្ទះ៕

ប្រភពរូបភាព៖ Pexels, Freepik

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម