វិធីសាស្ត្រងាយៗដោះស្រាយបញ្ហាសក់ស្តើង និងសក់ជ្រុះ

  • 2021-02-01 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុអ្វីបានជាសក់ងាយជ្រុះខ្លាំងម៉្លេះ? វាកើតឡើងបានដោយសារកត្តាផ្សេងៗដូចជា អាចថាជាជម្ងឹតពូជ សម្ពាធផ្លូវចិត្ត អរម៉ូន ឬមកពីការសម្រាកមិនបានគ្រប់គ្រាន់។ ដូច្នេះដើម្បីដោះស្រាយការជ្រុះសក់ ឬសក់ស្តើង យើងមានវិធីសាស្រ្តងាយៗចំនួន៥យ៉ាងដូចការរៀបរាប់ខាងក្រោម។

១/ កុំប្រើទឹកក្តៅឧណ្ហៗពេលកក់សក់

ការប្រើទឹកក្តៅពេលដែលកក់សក់វាមិនមែនជារឿងត្រឹមត្រូវនោះទេ ព្រោះវារឹតតែធ្វើអោយសក់ស្ងួតនិងឆាប់បែកចុងជាងមុនទៅទៀត។

២/ ជូតសក់ថ្នមៗ

នៅពេលដែលសក់សើម អ្នកតែងតែជូតសក់ដើម្បីអោយឆាប់ស្ងួត ជាទូទៅគឺជូតខ្លាំង ការប្រើកម្លាំងបែបនេះងាយធ្វើអោយសក់ឆាប់ជ្រុះ ហើយងាយនឹងធ្វើអោយសក់ស្ងួតបែកចុង។

៣/ ក្រាស់សិតសក់

អ្នកត្រូវបា្រកដថាក្រាស់របស់អ្នកត្រូវតែស្អាតជានិច្ច បើសិនជាអ្នកប្រើក្រាស់មិនបានលាងសម្អាត វានឹងមានមេរោគជាប់ ហើយកាលណាសិតសក់ សក់របស់អ្នកក៏ងាយខូចដោយសារបាក់តេរីហ្នឹងផងដែរ។

៤/ ចូលគេងពេលសក់សើម

កាលណាដែលចូលគេងពេលដែលសក់កំពុងតែសើម ភាពសើមដែលមានជាប់នៅខ្នើយនឹងបង្កជាបាក់តេរីបាន ហើយសក់អ្នកនោះនឹងប៉ះនឹងខ្នើយ ជាហេតុធ្វើអោយសក់ងាយខូច។

៥/ ប្រើវីតាមីនជំនួយសក់

នាពេលបច្ចុប្បន្ន អ្នកអាចទទួលទានវីតាមីនជំនួយសក់បាន ដោយសារវាជួយអោយសក់មានទម្ងន់ មិនងាយប្រេះចុង និងធ្វើអោយសក់រលោងស្អាត៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម