គ្រោះថ្នាក់ណាស់! ព្រោះតែកញ្ច្រែងដែកកិនបបរ ទារកម្នាក់សឹងតែស្លាប់មួយប៉ព្រិចភ្នែក

  • 2021-02-01 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រភពពីមន្ទីរពេទ្យអ៊ីនធីធីអេច ក្នុងប្រទេសវៀតណាម បានឱ្យដឹងថា៖ មានទារអាយុ៨ខែម្នាក់ត្រូវបាននបញ្ជូនមកសង្គ្រោះជីវិតភ្លាមៗ ក្រោយមានអាការៈយំ ក្អួតខ្លាំង និងឈឺចុកចាប់នៅបំពង់ករដោយមិនដឹងមូលហេតុ ក្រោយញ៉ាំបបរខាប់ដែលម្តាយបានបញ្ចុក។

បន្ទាប់ពីក្រុមវេជ្ជបណ្ឌិតបានពិនិត្យ និងបញ្ជូនទៅបន្ទប់ថតកាំរស្មីអ៊ិច គ្រូពេទ្យបានរកឃើញថាវត្ថុរឹង ស្ថិតនៅទើជាប់ស្លាក់ក្នុងបំពង់ករ ជាហេតុធ្វើឱ្យទារកពិបាកដកដង្ហើម និងមានអាការស្ទះខ្យល់ផងដែរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺក្រុមវេជ្ជបណ្ឌិតបានពិនិត្យឃើញថាវត្ថុដែលទារកស្លាក់ជាប់នៅកនោះ គឺជាសសៃដែករឹង និងមានប្រវែងប្រហែល ២ សង់ទីម៉ែត្រ ដែលដាច់ចេញពីកញ្រ្ចែងដែកដែលម្តាយបានប្រើ ដើម្បីកិនបរបខាប់បញ្ចុកកូន ដោយចៃដន្យ។

សូមបញ្ជាក់ថា ដោយសារទារកនោះបានជួយសង្គ្រោះទាន់ពេល ជាភ័ព្វសំណាង គឺមិនមានគ្រោះថ្នាក់ដល់ជីវិតទេ។ ក្រុមវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់អ្នកមើលថែទារកតូច ពិសេសអ្នកម្តាយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងបញ្ហាដោយចៃដន្យ ក្នុងករណីមានប្រើប្រាស់កញ្ច្រែងដែកកិនបបរខាប់ សាច់ត្រី បន្លែ ត្រៀមបញ្ចុកកូនតូចៗ។

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម