ជ្រើសរើសសត្វទីទុយមួយ ដើម្បីដឹងពីគុណសម្បត្តិនិងគុណវិបត្តិរបស់អ្នក

  • 2021-01-31 05:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកចូលចិត្តសត្វទីទុយដែរឬទេ? ជារឿយៗ អ្នកប្រហែលជាធ្លាប់សាលល្បងល្បែងចិត្ត​សាស្ត្រនានាដែល​ជួយ​បង្ហាញ​ពីបុគ្គលិកលក្ខណៈរបស់អ្នកតែម្តង។ ថ្ងៃនេះប្រិយមិត្តទំាង​អស់គ្នា​នឹង​បានដឹង​ពីល្បែង​ចិត្ត​សាស្ត្រ​អំ​ពី​ការជ្រើសរើសសត្វទីទុយគួរឲ្យស្រឡាញ់ទំាងបួន ដើម្បីដឹង​ពីគុណសម្បត្តិនិងគុណវិបត្តិរបស់អ្នក។ ដូច្នោះ​អត្ថ​ន័យនៃទីទុយនីមួយៗរួមមាន៖

សត្វទីទុយ A

គុណសម្បត្តិ៖ អ្នកមានគុណសម្បត្តិទាក់ទងនឹងការយល់ដឹងនិងការវិនិច្ឆ័យគឺល្អបំផុត។ នៅក្នុងពេលតែមួយ អ្នក​មានការប្រតិបត្តិចិត្តដ៏រឹងមំានិងមានភាពតស៊ូជានិច្ច។ អ្នកមានបុគ្គលិកលក្ខណៈយុត្តិធម៌​និងស្រឡាញ់សុខ​សន្តិ​ភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកកើតមកអមជាមួយនឹងភាព​ឆើតឆាយនិងសម្រស់ដ៏គួរឲ្យ​កោតសរសើរ។

គុណវិបត្តិ៖ អ្នកមានការអាណិតនឹងខ្លួនឯង។ មានពេលខ្លះអ្នកផ្តល់ឲ្យអ្នកដទៃមានអារម្មណ៍សង្ស័យ ខុស​ធម្មតា និងការសងសឹកដោយមានការភ័ន្តច្រឡំទៀតផង។

រូបតំណាង

សត្វទីទុយ B

គុណសម្បត្តិ៖ អ្នកជាមនុស្សសេរីនិងមានគំនិតបែបសុទិដ្ឋិនិយម។ បើនិយាយពីកម្រិតខាងវីញ្ញាណវិញ អ្នកទន្ទឹងរង់ចំាជីវិតដែលគ្មានការរំាងស្ទះដូចជាខ្យល់។ អ្នកមានបុគ្គលិកលក្ខណៈស្មោះត្រង់ គិតរឿងល្អៗ និងតែងតែផ្តល់ឲ្យអ្នកដទៃមានភាពកក់ក្តៅនិងរីករាយជានិច្ច។

គុណវិបត្តិ៖ អ្នកមានការទប់ចិត្តខ្លួនឯងឬបណ្តោយខ្លួនឯង។ វាមានភាពងាយស្រួលណាស់នៅ​ពេល​ណាអ្នក​រង់​ចំាធ្វើ​រឿងអ្វីមួយត្រឹមតែបីនាទីតែប៉ុណ្ណោះ។

រូបតំណាង

សត្វទីទុយ C

គុណសម្បត្តិ៖ អ្នកជាមនុស្សពោរពេញទៅដោយការច្នៃប្រឌិត មានមហិច្ឆតា និងឧត្តមគតិ។ ក្នុងពេលតែមួយ ពិ​ភព​លោកហាក់បីផ្តល់ឲ្យអ្នកនូវទំនុកចិត្តនិងភាពថ្លៃថ្នូរ។ និយាយរួមអ្នកជាមនុស្សដែលមានចិត្ត​សប្បុ​រស​ធម៌​និងរីក​រាយ ។

គុណវិបត្តិ៖ អ្នកឆាប់មានអារម្មណ៍មិនថារឿងអ្វីឡើយប្រៀបដូចជា​ព្រះចន្ទគឺពោរពេញដោយពពកនិង​មាន​រយៈ​ពេល​ខ្លី រីឯអារម្មណ៍របស់អ្នកក៏មិនច្បាស់លាស់ដូចគ្នាដែរ។

រូបតំណាង

សត្វទីទុយ D

គុណសម្បត្តិ៖ អ្នកមានគំនិតបង្កើតអ្វីថ្មីៗនិងជាមនុស្សឯករាជ្យ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជា​មនុស្ស​ចូល​ចិត្ត​សេ​រីភាព​និងភាពជាបុគ្គលរៀងៗខ្លួន តែអ្នកក៏ជាមនុស្សមនោសញ្ចេតនាផងដែរ។

គុណវិបត្តិ៖ អ្នកមានការប្រឆំាងដ៏ចម្លែក។ អ្នកហាក់បីដូចជាមានភាពទៀងទាត់ តែមិនមានរូបភាព​ណាមួយ​ច្បាស់​លាស់ទេ ហើយវាគឺជាអាកប្បកិរិយាដែលមិនអាចទាយទុកជាមុនបាន។

រូបតំណាង

បន្ទាប់ពីអានអត្ថន័យនៃសត្វទីទុយនីមួយៗខាងលើរួចហើយ តើអ្នកមានចំណុចមួយណាដូចដែរឫទេ? ប្រសិន​បើ​មាន កុំភ្លេចចូរខមមិនខាងក្រោមអត្ថបទផងណា៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជ្រើសរើសនារីជោគជ័យម្នាក់ក្នុងរូបនេះ ដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក

ប្រភព៖ tagsis ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម