៤ស្ទីលថត Selfie ស្រស់ស្អាតសម្រាប់មិត្តនារីមានមុខធំ

  • 2021-01-28 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថតរូបស្រស់ស្អាតក៏អាស្រ័យទៅលើការមានទំនុកចិត្តមកលើខ្លួនឯងដែរ។ សម្រាប់មិត្តនារីមានផ្ទៃមុខធំមួយចំនួនពុំសូវមានទំនុកចិត្តនៅមុខកាមេរ៉ា ឬ ថត selfie ឡើយ។ ហេតុដូចនេះ ខាងក្រោមនេះ ជាស្ទីលថត៤ងាយៗសម្រាប់អ្នក ប្រសិនបើអ្នកពុំមានទំនុកចិត្តព្រោះតែមានផ្ទៃមុខធំ។ ស្ទីលទំាងនោះរួមមាន៖

១/ ស្ទីលស្ទើចំហៀងផ្ទៃមុខ

ចំពោះស្ទីលនេះគឺមានការពេញនិយមពីសុភាពនារីជាច្រើននោះក៏ព្រោះតែអ្នកបែរមុខរាងចំហៀងបន្តិច។ បន្ទាប់មកអ្នកអាចធ្វើទឹកមុខបែបគួរឲ្យស្រឡាញ់បន្តិច។ ក្រៅពីនេះ អ្នកក៏អាចលើកចង្ការអ្នកឡើងបន្តិចដើម្បីឲ្យស៊ីនឹងផ្ទៃមុខអ្នកជាការស្រេច។

២/ ស្ទីលដាក់ដៃទ្រចង្ការ

សម្រាប់ស្ទីលនេះវិញ បើអ្នកដាក់ដៃទ្រចង្ការបន្តិចនោះវានឹងលេចឲ្យឃើញត្រេមុខរបស់អ្នកជាក់ជាមិនខាន។ បន្ថែមពីនេះ វានឹងធ្វើឲ្យផ្ទៃមុខអ្នកមើលមកតូចតែម្តង។

៣/ ស្ទីលធ្វើមុខបែបអក្សរ V

ចំពោះស្ទីលនេះអាចធ្វើឲ្យអ្នកមើលមកឃើញមុខតូចបែបអក្សរ V បានដោយគ្រាន់តែដាក់ដៃជាអក្សរ V រួចទ្រនៅក្រោមចង្ការអ្នកតែប៉ុណ្ណោះ។

៤/ ស្ទីលដាក់ដៃលើថ្ពាល់សងខាង

ស្ទីលចុងក្រោយនោះគឺមានការនិយមពីសំណាក់មិត្តនារីមិនតិចឡើយ។ អ្នកគ្រាន់តែយកដៃសងខាងមកទ្រថ្ពាល់អ្នកតែប៉ុណ្ណោះ ព្រោះការធ្វើបែបនេះនឹងជួយឲ្យផ្ទៃមុខអ្នកតូចជាងមុន៕

រូបភាព៖ pinterest

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម