ច្បាស់ម្មងថាគេមានចិត្តលើអ្នក បើគេតែងធ្វើ ៣ យ៉ាងនេះ

  • 2021-01-27 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកចង់អោយកាន់តែប្រាកដក្នុងចិត្តនោះ ពិនិត្យមើលតែចំនុចទាំង ៣ នេះទៅដឹងហើយ៖

១. ទាក់ទងមកអ្នកមិនដែលខាន

 បើសិនជាគេមានចិត្តលើអ្នកនោះ គេនឹងមិនខ្លាចក្នុងការបង្ហាញអោយអ្នកដឹងនោះទេ។ ពីដំបូងៗ អាចជាការឧស្សាហ៏សួរនាំពីសុខទុក្ខ មិនថាគេរវល់ ឫ ធ្លាប់តែជាមនុស្សអៀនប្រៀនយ៉ាងណានោះទេ។ ទោះជាមើលទៅមិនជាធំដុំអីប៉ុន្មានពិតមែន តែវាក៏អាចជាសញ្ញាដែលបង្ហាញពីចំនាប់អារម្មណ៏គេមកលើអ្នក ព្រោះបើគេមិនមានចិត្តទេនោះ ទៅខ្វះអីមនុស្សដែលគេអាចនឹងទាក់ទងទៅនោះ ជាពិសេសបើសិនជាគេជាមនុស្សដែលមានការងារច្រើនមិនដាច់នោះ។

២. វរល់យ៉ាងណាក៏មានពេលអោយអ្នក

មិនត្រឹមតែទាក់ទងគ្នាតាមរយះទូរស័ព្វ ឫ បណ្ដាញសង្គមនោះទេ មនុស្សប្រុសបើសិនជាគេពេញចិត្តនឹងអ្នកនោះគេមិនកំណាញ់នឹងចាយពេលវេលាគេជាមួយអ្នកនោះទេ។ ជាពិសេសបើសិនជាគេជាមនុស្សដែលចាស់ទុំ និង ធុរៈ កិច្ចការមិនចេះចប់នោះ ការដែលចំណាយពេលជាមួយអ្នកអាចជាកត្តាមួយយ៉ាងជាក់លាក់ដែលគេចង់អោយអ្នកដឹងថា អ្នកសំខាន់ចំពោះគេដល់កម្រិតណានោះ។

៣. មិនម្ដងអញ្ចេះម្ដងអញ្ចុះ

ចំនុចទាំង ២ ខាងលើនេះអាចនៅតែមិនគ្រប់គ្រាន់ តែបើសិនជាគេធ្វើបែបនេះជាប្រចាំ មិនមែនឃើញមុខម្ដងបាត់រាប់ខែនោះទេ។ បើសិនជាគេតែងតែបែបនេះមែន គេអាចនឹងមិនច្បាស់ជាមួយអ្នកនោះទេ។

ប្រភព៖ samiwunder ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម