សន្លឹកបៀរដែលអ្នក ជ្រើសរើសអាចបង្ហាញពីស្ថានភាពជីវិតអ្នកនាពេលនេះ

  • 2021-01-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រើសបៀរមួយសន្លឹកដើម្បីដឹងថា ជីវិតអ្នកពេលនេះមានស្ថានភាពបែបណា៖

សន្លឹកបៀរទី ១

បើសិនជាអ្នកពេញចិត្តបៀរមួយសន្លឹកនេះ មួយរយះចុងក្រោយនេះ អ្នកចេះតែចង់ចំណាយប្រាក់ទៅលើរឿងអត់ប្រយោជន៏ជាប្រចាំ។

រឿងល្អ

រឿងល្អនៅក្នុងជីវិតអ្នកនាពេលនេះ គឺមនុស្សជុំវិញខ្លួនដែលអ្នករាប់អាន សុទ្ធតែជាមនុស្សចិត្តបាន ហើយគួរអោយទុកចិត្ត។ ជីវិតស្នេហាអ្នកក្នុងពេលនេះ ក៏មានពន្លឺត្រចះត្រចង់គួរសមផងដែរ។

រឿងមិនល្អ

ទោះជាបាន ឬ មិនបានចាយ អ្នកក៏មកអង្គុយកើតទុក្ខ ស្រ្តេសទុកមុនទៅហើយ។ អ្នកគួរតែប្រុងប្រយ័ត្នរឿងចាយវាយបន្តិចក្នុងពេលមួយរយះពេលនេះ បើនៅតែចាយមិនចេះគិតទៀត ទោះជារកបានយ៉ាងណាក៏មិនសល់ដែរ។

សន្លឹកបៀរទី ២

រឿងល្អ

សន្លឹកបៀរមួយនេះបង្ហាញថា អ្នកអាចនឹងមានទំនួលខុសត្រូវថ្មីក្នុងជីវិត ដែលនឹងធ្វើអោយជីវិតអ្នកមានការផ្លាស់ប្តូរ។ ទោះជាមិនជាទំនេរដូចមុនក្ដី តែការប្រែប្រួលមួយនេះ នឹងនាំអោយសុភមង្គល និង ស្នាមញញឹមចូលមកក្នុងជីវិតអ្នក។

រឿងមិនល្អ

រឿងមិនសមបំណងទាំងប៉ុន្មាននៅក្នុងជីវិតអ្នក អាចនឹងរសាយបាត់ទៅក្នុងពេលឆាប់ៗនេះ ទំព័រថ្មីក៏ចូលមកដល់។ ឧបសគ្គដែលអ្នកឆ្លងកាត់កន្លងមកនឹងមិនមានទៀតនោះទេ ជាពេលដែលអ្នកគួរតែសំរាកពីការនឿយហត់កន្លងមកហើយ។ អ្នកជាមនុស្សដែលចូលចិត្តត្រង់ទៅត្រង់មក ហើយកំហុសធំបំផុតរបស់អ្នកនោះគឺស្មោះត្រង់ពេក សូម្បីតែជាមួយមនុស្សដែលមិនសក្តិនឹងទទួល។ អ្នកត្រូវតែចាំថា មិនមានមនុស្សទាំងអស់សុទ្ធតែមានសន្ដានចិត្តល្អចំពោះអ្នកដទៃដូចអ្នកនោះទេ បើអ្នកចេះតែបើកផ្លូវនរណា ក៏ចូលមកបាននោះ មិនខុសអ្វីពីនាំទុក្ខដាក់ខ្លួននោះទេ។

សន្លឹកបៀរទី ៣

រឿងល្អ

ជិវិតអ្នកមិនមានតែរឿងមិនល្អសុទ្ធសាតនោះទេ ផ្នែកខ្លះក្នុងជីវិតអ្នកក៏មានតែរឿងល្អៗដែរ។ បើសិនជាអ្នកច្បាស់ប្រាកដ នឹង គោលដៅជីវិតខ្លួនឯង មិនថាលំបាកយ៉ាងណាក៏គង់តែដើរទៅដល់មិនខាន។

រឿងមិនល្អ

មួយរយះក្រោយនេះ មានរឿងជាច្រើនដែលអ្នកត្រូវឈឺក្បាលជាមួយ តែអ្នកមិនត្រូវចំនាយពេលទៅគិតគូរពីវាខ្លាំងពេកនោះទេ។ វាអាចជាទម្លាប់មិនល្អរបស់អ្នក ឬក៏ជាមនុស្សដែលមានចិត្តច្រណែនឈ្នានីសនឹងអ្នក តែងតែនិយាយលាបពណ៌អ្នកប្រាប់អ្នកដទៃ។ ទោះជាពេលនេះអ្នកមានអារម្មណ៏មិនល្អ ហើយបន្ទោសព្រហ្មលិខិតថាហេតុអ្វីបានរឿងនេះកើតលើអ្នក តែពេលដែលឆ្លងផុតហើយ អ្នកច្បាស់ជាអរគុណបទពិសោធន៏មួយនេះយ៉ាងខ្លាំងមិនខាន។

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម