ទម្លាប់ប្រចាំថ្ងៃនេះ អាចដឹងភ្លាមថាអ្នកជាមនុស្សស្រីដែលឆ្លាតវៃ រឹងមាំម្នាក់

  • 2021-01-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រីដែលឆ្លាតមិនត្រឹមតែពូកែ និងមានសមត្ថភាពរកលុយប៉ុណ្ណោះទេ តែនាងក៏ពូកែចាយលុយ និងទុកដាក់លុយកាក់បានត្រឹមត្រូវ និងមានទម្លាប់រស់នៅប្រចាំថ្ងៃដូចខាងក្រោមនេះ ផងដែរ៖

១.មិនលះបង់ជ្រុលពេក រហូតគ្មានន័យ

តើស្ត្រីដឹងថាកំហុសដ៏ធំបំផុតរបស់ពួកគេគឺជាអ្វីទេ? នោះគឺការប្រើប្រាស់លុយមិនត្រឹមត្រូវ ហ៊ានលះបង់សម្រាប់អ្នកដទៃ រហូតធ្វើបាបខ្លួនឯង។ លុយអាចធ្វើឱ្យស្ត្រីសប្បាយចិត្ត តែវាក៏អាចធ្វើឱ្យស្ត្រីគ្រាំចិត្ត ប្រសិនបើមិនបានប្រើឱ្យត្រឹមត្រូវ។ ក្នុងនោះមានដូចជាហ៊ានចំណាយតែលើការទិញរបស់សម្រាប់ស្វាមី និងកូនៗ តែគ្មានចំណែកខ្លួនឯងទាល់តែសោះ។ ពេលខ្លះអ្នកអាចមានសំពាធខ្លាំង រហូតគេស្តីឱ្យថា មិនចេះសូម្បីការររៀបចំខ្លួនឱ្យចូលចំណោមគេក្នុងសង្គម ទោះជានេះជាការលះបង់របស់អ្នកក៏ដោយ។

២.មិនចំណាយច្រើនខុសខ្ទង់

រៀបការរួចស្ត្រីផ្លាស់ប្តូរជីវិតនាង ដើម្បីប្តី និងកូន ទោះជានាងអាចចិញ្ចឹមខ្លួនឯងបានក៏ដោយ ដោយសារតែចំណងគ្រួសារ និងក្តីស្រឡាញ់ក្នុងនាមជាភរិយា និងជាម្តាយ។ ស្ត្រីឆ្លាត មិនត្រឹមតែពូកែរកលុយប៉ុណ្ណោះទេ តែនាងក៏ពូកែចាយលុយទៀតផង។ ចាយលុយត្រង់នេះ គឺសំដៅដល់ពេលពួកគេមានរបៀបចាយ ឱ្យបានត្រឹមត្រូវ មានន័យ និងរីករាយបំផុត មិនមែនចេះតែចាយ ឬទិញអ្វីខុសខ្ទង់នោះទេ។

៣. ចេះបន្ថយចំណាយ និងត្រូវសន្សំខ្លះសម្រាប់ខ្លួនឯង

មិនមែនជារឿងអាត្មានិយមទេ ប៉ុន្តែបើចេះសន្សំខ្លះ ពីចំណូលនៃ​ការងារ ឬលុយកាក់របស់ខ្លួន ដែលរកបាន គឺមិនត្រឹមតែសម្រាប់ស្វាមីប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ល្អសម្រាប់ខ្លួនឯងផងដែរ។ ស្ត្រីខ្លួនឯង គួរមានវិធីចរចា សុំឱ្យស្វាមីអ្នកអាចយកចិត្តទុកដាក់ និងស្រឡាញ់អ្នក តាមអ្វីដែលអ្នកចង់បានដើម្បីសុភមង្គល តែក៏មានដែនកំណត់ មិនហួសហេតុពេកដែរ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍