ទង្វើ ៣យ៉ាងរបស់មនុស្សស្រី ដែលបុរសមិនងាយបំភ្លេចបាន

  • 2021-01-22 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ចរិត​ខាង​ក្នុង គឺ​ល្អ​ជាង​សម្រស់​ពី​ខាង​ក្រៅ។​ ប្រសិន​បើ​អ្នក​ចង់​ក្លា​យ​ជា​មនុស្ស​ស្រី​ដែល​ទទួល​បាន​ការ​គោរព​ពី​មនុស្ស​ប្រុស អ្នក​គួរ​តែ​រៀន​ធ្វើ​ចិត្ត​តាម​៣​ចំណុច​ខាង​ក្រោម៖

១. ចេះ​យល់​​ចិត្ត

មិន​មែន​​មនុស្ស​ស្រី​ទាល់​តែ​មាន​រូប​រាង​​ស្រឡូន ​​មុខ​មាត់​ស្អាត ​ស្លៀក​ខោ​អាវ Brand ​ទើប​ធ្វើ​ឲ្យ​បុរស​លង់​នោះ​ទេ ​តែ​ជា​មនុស្ស​ស្រី​ដែល​ចេះ​យល់​ចិត្ត ​ចេះ​ពី​របៀប​យក​ចិត្ត​ទុក​ដាក់ ​គឺ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​តែង​ផ្តល់​នូវ​អារម្មណ៍​កក់​ក្តៅ និង​ជឿ​ជាក់។

​លើស​ពី​នេះ ​ពួក​គេ​នឹង​​មិន​បាច់​រង​សម្ពាធ​ច្រើន ឬ​ការ​ប្រច័ណ្ឌ​មិន​សម​ទំនង​ពី​ដៃ​គូ​ ហើយ​គ្មាន​អារម្មណ៍​ថា​​ធុញ​ថប់​នៅ​ពេល​ដើរ​ចូល​ផ្ទះ​ម្តង​ៗ។ ​​មនុស្ស​ស្រី​បែប​នេះ ​តែង​តែ​ត្រូវ​បាន​បុរស​គោរព ​ស្រលាញ់ និង​ឲ្យ​តម្លៃ។

​២. ​ចេះ​លើក​លែង

មនុស្ស​​ប្រុស​ចង់​ឲ្យ​មនុស្ស​ស្រី​ចេះ​លើក​លែង​​រាល់​កំហុស​ទាំង​អស់​របស់​គាត់ ហើយ​ចង់​ឲ្យ​មនុស្ស​ស្រី​ងាក​មក​ស្តាប់​និង​យល់​នូវ​រឿង​លំបាក​ៗ​ព្រម​ទាំង​សម្ពាធ ការ​ឈឺ​ចាប់​ដែល​គាត់​មាន។ ​ជីវិត​របស់​មនុស្ស​​ខ្លី​ណាស់ ​ដូច្នេះ ​មនុស្ស​ស្រី​ក៏​មិន​បាច់​ត្រូវ​សន្សំ​ការ​អន់​ចិត្ត ​កំហឹង ​និង​ការ​​ភ័ន្ត​ច្រលំ​ដាក់​ក្នុង​ចិត្ត​​នោះ​ដែរ។ ​វា​​គ្មាន​បាន​អ្វី ​ក្រៅ​ពី​​មិន​សប្បាយ​ចិត្ត ​ឬ​ក៏​ធ្វើ​ឲ្យ​ម្ខាង​ៗ​រស់​នៅ​ជាមួយ​កំហុស ក្នុង​ការ​ចង​ចាំ​របស់​ពួក​គេ​ដែរ។ ​រឿង​ណា​អាច​លើក​លែង​បាន ក៏​ឈប់​គិត​ទៅ ​ព្រោះ​ជីវិត​មនុស្ស​ខ្លី​ណាស់ ​ថ្ងៃ​នេះ​ជួប​គ្នា ​ក៏​មិន​ប្រាកដ​ថា​ស្អែក​បាន​ជួប​គ្នា​ឬអត់ ព្រោះ​មិន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ។

​ដូច​នេះ ​គួរ​តែ​​រៀន​ព្រម ហើយ​បង្កើត​នូវ​​ចិត្ត​ស្ងប់​ស្ងាត់​ដាក់​ខ្លួន ​កុំ​យក​ដុំ​ថ្ម​មក​ដាក់​ក្នុង​បេះ​ដូង ព្រោះ​វា​ធ្ងន់​ណាស់។

៣. ស្មោះ​ត្រង់

ភាព​ស្មោះ​ត្រង់ ​គឺ​ជា​កត្តា​បង្កើត​នូវ​តម្លៃ​ដល់​មនុស្ស​ស្រី ។ ​ពេល​ដែល​អ្នក​នៅ​ក្បែរ​​មនុស្ស​ស្រី​ដែល​មាន​បេះ​ដូង​​បរិសុទ្ធ ចេះ​ជួយ​អ្នក​ដទៃ ​មាន​អត្តចរិត​ល្អ នោះ​ចិត្ត​គំនិ​ត​របស់​អ្នក​នឹង​កាន់​តែ​​​វិជ្ជមាន។ ​គេ​តែង​និយាយ​ថា "​នៅ​ក្បែរ​ទឹក​ខ្មៅ ​គឺ​ពណ៍​ខ្មៅ , ​នៅ​ក្បែរ​ពន្លឺ គឺ​ភ្លឺ" ​ហេតុ​នេះ ​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​មាន​ពន្លឺ។

​​មនុស្ស​ស្រី​គួរ​តែ​រស់​នៅ​ឲ្យ​ដូច​​ផ្កា​អ័រគីដេ ​ទោះ​ជា​ដុះ​ក្នុង​ព្រៃ​ជ្រៅ​ប៉ុណ្ណា ​ក៏​ក្លិន​ក្រអូប​នៅ​តែ​សាយ​ភាយ​ពេញ​​ព្រៃ​។ ​ធ្វើ​ជា​មនុស្ស​ស្រី​ឲ្យ​ដូច​ទឹក​ហូរ ​ដែល​តែង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ឡាយ​​មាន​អារម្មណ៍​ធូរ​ស្បើយ និង​ផាសុកភាព៕

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម