មនុស្សស្រីឆ្លាត មិនសួរប្តីសំណួរទាំង ៣ នេះដាច់ខាត

  • 2021-01-22 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សំណួរទាំង ៣ យ៉ាងនេះអាចនឹងធ្វើអោយគ្រួសារបែកបាក់បាន បើនារីជាប្រពន្ធលើកឡើងមកសួរស្វាមីខ្លួន៖

១. រវាងអូន និង ម៉ាក់បង នរណាសំខាន់ជាង?

ក្នុងចិត្តមនុស្សស្រីច្បាស់ណាស់ ពេលដែលរៀបការរួចចង់ក្លាយជាមនុស្សស្រីដែលសំខាន់បំផុតនៅក្នុងជិវិតស្វាមីខ្លួន តែអ្នកក៏ត្រូវចាំដែរថាការចង់បាននេះក៏ត្រូវមានលក្ខខណ្ឌដែរ មិនមែនចេះតែទាមទារមិនមើលមុខមើលក្រោយនោះទេ។ ចំពោះចិត្តមនុស្សប្រុស គ្មានអ្វីសប្បាយចិត្តជាងពេលឃើញប្រពន្ធខ្លួនគោរពស្រលាញ់ក្រុមគ្រួសារខ្លួនដូចជាសាច់ឈាមគេនោះទេ។ មានតែមនុស្សស្រីល្ងង់ទេ ដែលហ៊ានបោះពាក្យសម្ដីអោយគេជ្រើសរើសរវាងខ្លួនឯង និង សាច់ឈាមបង្កើតគេនោះ។

២. បងឯងដឹងប្តីមិត្តភក្តិអូនមួយខែរកបានម៉ាណអត់?

មនុស្សស្រីឆ្លាត គឺខុសពីមនុស្សស្រីទូទៅត្រង់ថា ពេលដែលគ្រួសារខ្លួនមិនទាន់មានអ្វីសោះ ធ្វើខ្លួនជាសសរដ័រឹងមាំមួយដែលបុរសជាស្វាមីអាចពឹងពាក់បាន និង ផ្អែកខ្លួនមិនអោយដួលទោះជាជួបការលំបាកច្រើនយ៉ាងណាតាមផ្លូវដែលដើរមកនេះ។ មិនត្រឹមតែ ព្យាយាមមិនអោយការខិតខំប្រែងប្រែងប្ដីខ្លួន មិនអោយបាត់បង់ទៅនោះទេ មនុស្សស្រីដែលឆ្លាតពិតប្រាកដក៏ចេះ លួងលោម និង ផ្តល់កំលាំងចិត្តអោយគេថែមទៀត។ អ្នកអាចនឹងមិនមានចេតនាអោយរឿងប្រែក្លាយជាធំដុំពិតមែន តែសំណួរមួយម៉ាត់នេះចាក់ដោតខ្លាំងណាស់ ជាពិសេសបើសិនជាគេតែងតែប្រឹងប្រែងយ៉ាងខ្លាំងកន្លងមកនោះ។

៣. រវាងអូន និង Ex បងឯងស្រលាញ់អ្នកណាជាង?

មិនថាជាជីវិតស្នេហា ឬ ក៏ជាជីវិតប្ដីប្រពន្ធនោះទេ អ្វីដែលខុសខ្លាំងបំផុតនោះគឺការំលើក ជីកកាយរឿងចាស់មកវិញនេះឯង។ ហេតុនេះមនុស្សស្រីត្រូវតែចាំទុកក្នុងចិត្តថា ទោះជាយ៉ាងណាក៏មិនគួរប្រៀបធៀបខ្លួនឯង ទៅនឹងអ្នកចាស់គេដែរ នរណាៗក៏មានអតីតកាលដែរ សំខាន់គឺបច្ចុប្បន្ននេះគឹ អ្នកជាមនុស្សដែលគេជ្រើសរើស អ្នកនេះជាដែលជាមនុស្សដែលគេច្បាស់លាស់ជាមួយ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម