អ្នកដែលកើតចំថ្ងៃទាំង ៦ នេះ វាសនាចារមកថាមិនដែលត្រូវពិបាករឿងលុយកាក់ឡើយ

  • 2021-01-22 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាជាមនុស្សប្រុស ឬ ក៏ជាស្រីនោះទេ ទ្រព្យសម្បត្តិ និង លាភសំណាងរត់ចូលមកឯងៗ តែម្ដងសម្រាប់អ្នកដែលកើតថ្ងៃទាំងនេះ៖

ថ្ងៃទី ៦ និង ទី ១២

អ្នកដែលកើតថ្ងៃទាំង ២ នេះ ភាគច្រើនជាមនុស្សដែលមានការខិតខំប្រឹងប្រែងក្នុងការធ្វើការ ហើយម៉ត់ចត់ខ្លាំងថែមទៀត។ មិនសូវជាមនុស្សបានសម្ដី តែចូលចិត្តបង្ហាញដោយសកម្មភាពជាក់ស្តែងតែម្ដង ហេតុនេះមិនថាប្រាថ្នារឿងតូចធំអ្វីនោះទេ ក៏អាចក្លាយជាការពិតបានដែរ។ ដោយសារតែជីវិតការមានភាពរលូនយ៉ាងខ្លាំងបែបនេះហើយ អាយុសាមសិបមិនទាន់នោះទេក៏មានស្ទើរគ្រប់យ៉ាងទៅហើយ ទាំងការងារល្អ ប្រាក់ខែខ្ពង់ ផ្ទះសម្បែងសមរម្យជាដើម។ អ្វីដែលធ្វើអោយជោគវាសនារឿងលុយកាក់ដែលអ្នកកើតថ្ងៃនេះ កាន់តែប្រសើរជាងគេឯងនោះ ដោយសារតែពួកគាត់មិនត្រឹមតែពូកែរកនោះទេ ឯរឿងរៀបចំទុកដាក់ ចាត់ចែងលុយកាក់នេះវិញក៏កាន់តែជំនាញថែមទៀត។

ថ្ងៃទី ៧ និង ទី ១៦

អ្នកដែលកើតចំថ្ងៃទី ៧ និង ១៦ មានសំណាងខ្លាំង ព្រោះតែមានទេពទ្រព្យតាមជួយថែរក្សាតាំងតែពីពេលកើតង៉ាមកម៉្លេះ។ មិនត្រឹមតែមានការជួយជ្រោមជ្រែងពីទេវតានោះទេ ឯមនុស្សទាំងឡាយណាដែលពួកគាត់រាប់អានសុទ្ធតែជាមនុស្សចិត្តបាន ចង់ឃើញពួកគាត់បានសុខពិតៗ។ គួបផ្សំនឹងសមត្ថភាព និង ការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនផងដែរនោះ រឿងការងារមុខដំណែង បុណ្យសក្តិនឹងបានមកដោយងាយ។

ថ្ងៃទី ១១ និង ទី ២២

អ្នកដែលកើតចំថ្ងៃទាំងពីរខាងលើនេះ ត្រូវបានគេចារមកថា ទទួលភាពជោគជ័យក្នុងជីវិតជាខ្លាំង ព្រោះថាពួកគេភាគច្រើនជាប្រភេទមនុស្សដែលមានភាពវ័យឆ្លាតខ្លាំងជាងមនុស្សទូទៅ មានគោលដៅក្នុងជីវិតច្បាស់លាស់ ព្រមទាំងចេះគោរពអ្នកមានគុណ និង អោយតម្លៃគ្រួសារជាខ្លាំង។ ក្នុងពេលអាយុពី ៣០ ទៅ​ ៤០ ឆ្នាំ ជាពេលវេលាមាសសម្រាប់អ្នកដែលកើតថ្ងៃទាំងពីរ សម្រាប់បង្កើនទ្រព្យសម្បត្តិអោយកាន់តែហូរហារថែមទៀត។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម