រឿងល្អៗមិនគួររំលងទុកបង្ហាញទៅអ្នកពិសេសក្នុងថ្ងៃទិវានៃក្តីស្រលាញ់

  • 2021-02-05 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទិវាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់មិនមែនតែជាថ្ងៃដ៏ពិសេសសម្រាប់អ្នកបង្ហាញនូវក្តីស្រឡាញ់សម្រាប់មនុស្សជាទីតែប៉ុណ្នោះទេ។​ តាមរយៈការចំណាយពេលជាមួយគ្នា ពិសេសអ្នកមានគុណ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និង មនុស្សជាទីស្រឡាញ់យើងអាចផ្ញើសារជូនពរតាមមធ្យោបាយនានា បង្ហាញក្តីស្រលាញ់ ឬត្រៀមកាដូអនុស្សាវរីយ៍ផ្សេងៗក៏បាន។

អីលូវនេះ កញ្ញា កំពុងរៀបចំកម្មវិធីសំណេរផ្ទាល់ដៃសម្រាប់ប្រិយមិត្ត ដែលចង់ចូលរួមដើម្បីបង្ហាញក្តីស្រលាញ់ទៅអ្នកណាម្នាក់។ អ្នកឈ្នះរង្វាន់លេខ ១ នឹងទទួលបានប្រាក់ ២០០ដុល្លារ រួមនឹងលិខិតសរសើរ។ សម្រាប់អ្នកបានចូលរួម ៩៩នាក់ផ្សេងទៀត នឹងមានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ១០ដុល្លា ក្នុងម្នាក់ៗផងដែរ។

ចុចត្រង់នេះដើម្បីចូលរួមមាន៖ សូមផ្ញើមកកាន់ប្រអប់សារ នៃទំព័រហ្វេសប៊ុក Kanha ដោយចុចត្រង់នេះ Inbox!

១.ជប់លៀងធ្វើអាហារដែលចូលចិត្តញាំំនៅផ្ទះជុំគ្នា

មានដឹងអត់ថាញ៉ាំរបស់ចូលចិត្តជាងគេ ធ្វើឲ្យអារម្មណ៍ល្អខ្លាំង? ចំណាយពេលជាមួយគ្រួសារ ប៉ាម៉ាក់ បងប្អូន ឬនរណាក៏ដោយឲ្យតែជាចំណែកគ្រួសាររបស់យើងកាន់តែនាំឲ្យមានអារម្មណ៍កាន់តែជិតស្និតនឹងគ្នា ប្រហែលជាប្រសើរជាងដើរជាមួយគូស្នេហ៍ទៅទៀត។ ពិសេសអាចឆ្លៀតចូលផ្សារទិញម្ហូបមកធ្វើញាំំជុំគ្នាក៏ជាក្តីសុខមួយសម្រាប់ថ្ងៃនេះព្រោះពេលខ្លះក្រុមគ្រួសារកម្រ ឆ្លៀតពេលបង្កើតឱកាសល្អតិចតួចតែមានសុភមង្គលបែបនេះណាស់។ ម្យ៉ាងទៀតការញ៉ាំអីផ្ទះ បង្កើនទាំងមិត្តភាពផ្អែមល្ហែមក្នុងគ្រួសារ ឬមើលរឿង ជូនអំណោយដល់ពួកគាត់មានអីមិនល្អ និងអាចការពារកូវីដបានទៀតផង។​

២.រំលឹកអនុស្សាវរីយ៍ចាស់ៗ និងបិទទូរសព្ទ ហើយចំណាយពេលជុំគ្នាក្នុងគ្រួសារ

មនុស្សគ្រប់រូបត្រូវមានគូពិតមែន តែយើងមិនត្រូវបំភ្លេចស្នេហ៍គ្រាដំបូងរបស់យើងទេ ហើយមិនមែនមានតែមួយថ្ងៃនោះទេ ក្នុងការចែករំលែកនៃក្តីស្រលាញ់ព្រោះជីវិតជាគូស្វាមីភរិយាត្រូវរួមសុខ ទុក្ខគ្នារហូត នៅពេលដែលមានបញ្ហាត្រូវតែចេះអធ្យាស្រ័យគ្នា កុំយល់ច្រឡំដោយគ្មានហេតុផលច្បាស់លាស់។ ការចំណាយពេលវេលាដ៏សំខាន់សម្រាប់ក្រុមគ្រួសារ ស្វាមីភិរិយា កូនៗរំលឹកអនុស្សាវរីយ៍ចាស់ៗ ឧទា:ជាពាក្យសុំទោស ឬអរគុណគ្រប់រឿងកន្លងរវាងអ្នកនិងគាត់។ បើសិនជាង្នកអាចបិទទូរសព្ទ័បានដោយគ្មានសម្លេងរំខានសម្រាប់ក្រុមគ្រួសារអ្នករិតតែពិសេស។

៣. ត្រៀមកាដូតិចតួចបញ្ជាក់ការយកចិត្តទុកដាក់អំពីគ្នា

តើអ្នកបានយល់ច្បាស់ ពីអត្ថន័យទិវាបុណ្យនៃសេចក្តីស្រលាញ់ដែរទេ? អត្ថន័យពិតនៃក្តីស្រលាញ់ គឺជាការស្រលាញ់គ្នាដោយពិតប្រាកដ មានភាពច្បាស់លាស់ មានការអធ្យាស្រ័យ ការអត់អោនឲ្យគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាមានអាសន្ន ជាពិសេសមានទុក្ខរួមទុក្ខ មានសុខរួមសុខ។ ពិសេស កាដូអនុស្សាវរីយ៍ផ្សេងៗតែកំមើលរំលងដូចជាផ្កាកូលាប វត្ថុអនុស្សាវរីយ៍ ឬវត្ថុមានតម្លៃមួយចំនួនសម្រាប់មនុស្សជាទីស្រលាញ់ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និង មនុស្សជាទីស្រឡាញ់ ឬការផ្ញើសារជូនពរពិតជារឿងសំខានើ។

៤.ណាត់គ្នាមើលកុន ឬញាំអាហារនៅខាងក្រៅ

ទោះមិនមែនថ្ងៃពិសេសនៃខួបអាពាហ៍ពិពាហ៍ ខួបកំណើត តែការណាត់ជួបគ្នាចេញទៅខាងក្រៅបន្ធូរអារម្មណ៍ក្នុងថ្ងៃបែបនេះក៏ជារឿងមួយដ៏វិសេស ដូចជាចេញពីធ្វើការអ្នកកកសំបុត្រមើលកុន កន្លែងញាំអាហារជុំគ្នាក្នុងហាងដែលធ្លាប់ទៅពេលស្រលាញ់គ្នាដំបូង ឬអាហារជុំគ្នាជាលក្ចណៈគ្រួសារមានបាម៉ាក់ទាំងសងខាងរួមជាមួយកូនៗ នឹងទទួលបានអារម្មណ៍ប្លែកថតរូបស្អាតៗទុកផុសរូមគ្នា ជាដើម ដែលមិនអាចភ្លេចនោះគឺគ្រួសាររបស់យើង។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម