ដល់វ័យ២៥ឆ្នាំ អ្នក​ចាប់​ផ្ដើម​ចាស់​ចិត្ត​ចាស់​គំនិត​ហើយ​បើ​ជួបប្រទះរឿងទាំងនេះ

  • 2021-01-20 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូលដល់វ័យ២៥ឆ្នាំ ជាចំណុចមួយក្នុងជីវិត ដែលអាចធ្វើឲ្យមនុស្សផ្លាស់ប្តូរគំនិត និងមានភាពចាស់ទុំ។ ត្បិតតែនៅវ័យ១៨ឆ្នាំ មានឈ្មោះថាធំដឹងក្តីពេញវ័យមែនពិត តែចរិតនៅក្មេងនៅឡើយ មិនដូចជាពេលមានអាយុ២៥ឆ្នាំ ទើបជាការដឹងក្តីជាក់លាក់ពិតប្រាកដ ព្រោះជីវិតបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើន ហើយមានការខ្វាយខ្វល់ចំពោះរឿងអនាគតជាងកាលពីមុន។

ខាងក្រោមនេះជាអ្វីដែលអ្នកនឹងជួបប្រទះ ពេលឈានចូលដល់វ័យ ២៥ឆ្នាំ។

១. កាត់បន្ថយការដើរលេងដាច់យប់

នេះចង់សំដៅទៅលើអ្នកណា ដែលចូលចិត្តដើរលេងដាច់យប់ជាញឹកញាប់ពីមុនមក ប៉ុន្តែអ្នកនឹងផ្លាស់ប្តូរដោយឯកឯង ព្រោះក្នុងវ័យនេះជាវ័យមានការងារធ្វើ ដូច្នេះបើដើរមិនដឹងពេលមិនដឹងវេលា អ្នកច្បាស់ជាបាត់បង់ការងារ ដើរទាត់ខ្យល់មិនខាន។

២. មើលទៅអ្នកដទៃដែលមានវ័យក្រោម២៣ឆ្នាំ ដូចជានៅក្មេងសេចក្តី

ពេលនោះអ្នកនឹងមានអារម្មណ៍ថា អ្នកមានភាពចាស់ទុំជាងគេ យល់ដឹងច្រើនជាងគេ ដូច្នេះអ្នកណាផ្សេងដែលមានអាយុក្រោម២៣ឆ្នាំ អ្នកចាត់ទុកថាគេមានគំនិតក្មេងខ្ចីជាងអ្នក។

៣. អ្នកចាប់ផ្តើមចេះគិតគូរថែរក្សាស្បែក

ស្បែករបស់អ្នកមិនមែនដូចកាលទើបតែពេញវ័យនោះទេ ដូច្នេះអ្នកនឹងរកវិធីថែរក្សាស្បែក ជ្រើសប្រើផលិតផលដែលអាចទប់ស្កាត់ភាពជ្រីវជ្រួញ បន្ទាប់ពីសង្កេតឃើញថាខ្លួនឯងចាស់ជាងមុន។

៤. មានគម្រោងការច្រើន

​ភាព​​សប្បាយ​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​នឹង​ត្រូវ​កាត់​បន្ថយ ព្រោះ​អ្នក​​មាន​រឿង​រ៉ាង​ក្នុង​ចិត្ត​​ ព្រម​ទាំង​គម្រោង​ការ​ច្រើន​សម្រាប់​ពេល​អនាគត។​

៥. អ្នក​សម្រេចចិត្តដោយជំហរ​ខ្លួន​ឯង

រាល់​ពេល​សម្រេច​ចិត្ត​អ្នក​​មាន​ហេតុផល និងជំហរ​​ខ្លួនឯង​ ដោយ​មិន​រង​​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ហើយ​ក៏​មិនចេះ​តែ​ជឿ​គេ​ផ្តេសផ្តាស​នោះ​ដែរ។

៦. អ្នក​ចាប់​ផ្តើម​ចេះ​គិតគូរ​ពី​សុខភាព

ក្នុង​វ័យ​នេះបើ​អ្នក​​ញ៉ាំ​​ច្រើន​តាម​តែ​ចិត្ត​ គីឡូ​​នឹង​​ឡើង​យ៉ាង​រហ័ស ធ្វើ​ឲ្យ​ខូច​​រូបរាង​ហើយ​សុខភាព​​វិញ​ក៏​ចុះ​ខ្សោយ​ទៅ​តាម​នឹង​ដែរ។ ដូចនេះ​វា​ជា​ពេល​មួយ ដែល​អ្នក​​គិត​គូរ​​​​ពី​ការ​ថែរក្សា​សុខភាព​របស់​​ខ្លួន។​

៧. មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​បណ្តាញ​សង្គម

អ្នក​នឹង​លែង​សូវ​ខ្វាយ​ខ្វល់​ពី​ការ​បង្ហោះ​​រូប​ផ្សេងៗ​​ ព្រម​ទាំង​​ចំនួនLike​នៅ​លើ​រូប​ថត ហើយ​ប្តូរ​ពី​ការ​បង្ហោះ​​រូប​ជប់​លៀង​ ដើរ​លេង​សប្បាយ​​ជាមួយ​មិត្តភ័ក្ដិ​ មក​ជា​ការ​ចូល​រោង​ការ​របស់​ពួក​គេ​វិញ។​​

៨. អ្នក​​លែង​​​​សូវ​ខ្វាយ​ខ្វល់​ពី​ការ​ស្លៀកពាក់​​ទាក់ទាញ​ភ្នែក​អ្នក​ដទៃ

អ្នក​​ជ្រើស​តែ​សម្លៀក​បំពាក់​ណា​​​សាមញ្ញ​ធម្មតាៗ​ ​ដែល​អាច​ស្លៀក​ទៅ​​ស្រួល​​ខ្លួន​ ដោយ​មិន​ខ្វល់​និង​ចង់​បាន​​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ដទៃ​ដូច​មុន។

៩. នឹក​ស្រណោះ​ពី​​អតីតកាល

ចូល​ដល់​វ័យ​នេះ​​ទោះ​បី​មិន​ចង់​គិត ក៏​អារម្មណ៍​នៅ​តែ​​នឹក​​ឃើញ​​ដល់​អតីតកាល នឹក​ដល់​​កាល​ពី​ពេល​នៅ​រៀន ជីវិត​​កាល​​ពី​ក្មេង​ដែល​​​​សប្បាយ​​មិន​​ដែល​កើត​ទុក្ខ មិត្តភ័ក្តិ​ដែល​ធ្លាប់​រាប់អាន និង​អនុស្សាវរីយ៍​ជា​ច្រើន​ទៀត។

១០. ចង់​​សម្រាក​និង​នៅ​ជាមួយ​ភាព​ស្ងប់​ស្ងាត់

​អ្នក​នឹង​​មិន​ជ្រួលជ្រើម​ដូច​មុន ចង់​សម្រាក​​​​នៅ​ម្នាក់​ឯង​​ដោយ​ភាព​ស្ងប់​ស្ងាត់ គ្មាន​អ្នក​រំខាន​ដើម្បី​សន្សំ​​កម្លាំង​​ទុក​បន្ត​ដំណើរ​ក្នុង​​ឆាក​ជីវិត​នេះ ៕

ចុចអានបន្ត៖

ប្រភព៖ trendyfame ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម