មនុស្សស្រីមានភាពទាក់ទាញកាន់តែខ្លាំងក្នុងក្រសែភ្នែកមនុស្សប្រុស ព្រោះតែចំនុចទាំង ៥ យ៉ាងនេះ

  • 2021-01-20 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លក្ខណះតូចតាចទាំង ៥ យ៉ាងនេះហើយដែលមនុស្សប្រុសភាគច្រើនឈ្លក់វង្វេង ហើយកាន់តែចង់ស្វែងយល់ពីនាងជាទីបំផុត៖

១. ដឹងថាពេលណាគួរនិយាយ ពេលណាមិនគួរ

អ្នកដែលបានសម្ដី កុំទាល់អាលអន់ចិត្តអីណា តែវិទ្យាសាស្ត្របានបង្ហាញថាមនុស្សស្រីដែលមិនសូវចេះនិយាយស្ដី មានភាពទាក់ទាញម្យ៉ាងដែលធ្វើអោយមនុស្សទូទៅមានអារម្មណ៏ថាស្វែងយល់ពីចិត្តគំនិតគេកាន់តែខ្លាំង។ តែនេះមិនមានន័យថាត្រូវតែស្ងាត់មាត់ឈឹងរហូតនោះទេ ពេលដែលត្រូវនិយាយក៏និយាយមកដោយភាពជឿជាក់ សមហេតុផល។

២. មានបំណងប្រាថ្នាផ្ទាល់ខ្លួនក្នុងជីវិត

បើសិនជាអ្នកមានសំណាងអាចវាស់ស្ទង់ថាខ្លួនឯងចង់បានអ្វីហើយនោះ គូរតែកុំបង្អង់យូរ ចាប់ផ្តើមបោះជំហានទៅមុខតែម្ដងទៅ។ មនុស្សស្រីដែលហ៊ានតស៊ូពុះពារ ដើម្បីក្ដីស្រម៉ៃខ្លួនឯងគឺមានភាពទាក់ទាញបំផុតហើយ។

៣. ចេះថែទាំខ្លួនឯងទាំងរូបរាងកាយ និង ចិត្តគំនិត

លើលោកនេះប្រហែលជារកមិនបាននោះ មនុស្សដែលមិនពេញចិត្តមនុស្សស្រីដែលចេះមើលថែខ្លួនឯង មិនចេះតែទោរទន់ទៅតាមគំនិតអ្នកផងនោះ។ ការចេះគិតគូរពីខ្លួនឯងបែប ក៏អាចជាសញ្ញាបង្ហាញអោយអ្នកដទៃដឹងបានថា អ្នករៀនចេះស្រលាញ់ខ្លួនឯងហើយ ហេតុនេះទាល់តែមនុស្សដែលមានលក្ខណះពិេសេសខ្លាំងបន្តិច ទើបអាចមានសិទ្ធដើរចូលមកក្នុងជីវិតអ្នកបាន។

៤. ចេះថ្លឹងថ្លែង មិនធ្វើអ្វីតាមតែអារម្មណ៏

លក្ខណៈបែបនេះនៃមនុស្សស្រីអាចជួយបង្កើនភាពទាក់ទាញមួយកម្រិតទៀត។ ទោះមើលពីសម្បកក្រៅទៅអ្នកជាមនុស្សដែលស្ងប់ស្ងាត់ តែនៅក្នុងជម្រៅចិត្តនេះអាចស្វែងយល់ពីស្ថានការណ៏ និង មនុស្សជុំវិញខ្លួនដូចគេឯងដែរ តែគ្រាន់តែអ្នកដឹងថាអារម្មណ៏បែបណាគួរតែបង្ហាញចេញមកក្រៅ អារម្មណ៏បែបណាគួរតែលាក់ទុកនោះ។

៥. មិនចេះតែព្រមតាមអ្នកដទៃ

ការដែលចេះអារកាត់ និង សម្រេចជោគវាសនាខ្លួនឯងបែបនេះ ជួយអោយពិន្ទុនៃភាពទាក់ទាញមនុស្សស្រីកាន់តែកើនឡើងថែមទៀត ព្រោះមនុស្សស្រីបែបនេះចេះគោរពខ្លួនឯង ព្រមទាំងទាមទារអោយអ្នកដទៃគោរពខ្លួនឯងដូចគ្នា។ បើមិនយុត្តិធម៌ ទទួលបានអ្វីមិនសក្តិសមនឹងការលះបង់របស់ខ្លួនឯងទេនោះ ច្បាស់ជាមិនព្រមនោះទេ។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម