ប្រជ្រុយលាក់ខ្លួនទាំង ៥ កន្លែងដែលនាំលាភសំណាងដូចទឹកបាក់ទំនប់

  • 2021-01-19 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លាភសំណាងតាមស្អិតមិនដែលខាន ចំពោះអ្នកដែលមានប្រជ្រុយនៅកន្លែងទាំង ៥ នេះ៖

១. ប្រជ្រុយចំកណ្ដាលក្បាល

យោងតាមនរវិទ្យា មនុស្សទូទៅ មិនសូវជាមានប្រជ្រុយត្រង់ចំនុចនេះនោះទេ ហើយសំណាងបំផុតហើយចំពោះអ្នកដែលមាន។ មនុស្សភាគច្រើនដែលមានប្រជ្រុយបែបនេះ ជាមនុស្សដែលឆ្លាតវៃ មានភាពប៉ិនប្រសប់ជាខ្លាំង ធ្វើអោយមានមុខមានមាត់ក្នុងសង្គម​ពេលដែលមានវ័យរាងច្រើនបន្តិចទៅ ជាពិសេសបើសិនជាប្រជ្រុយនេះកាន់តែដិត ហើយធំ។

២. ប្រជ្រុយចិញ្ចើម

អ្នកដែលមានប្រជ្រុយត្រង់នេះ ភាគច្រើនជាមនុស្សដែលបានសម្ដី ហើយបានចំនេះដឹងខ្ពង់ខ្ពស់ជាខ្លាំង គួបផ្សំនឹងសំណាងដែលនាំមកដោយប្រជ្រុយនេះផងនោះ នឹងមានវាសនា ភ័ព្វសំណាងរឿងលុយកាក់ជាខ្លាំង ហើយបើប្រាថ្នាចង់រកស៊ីអ្វីក៏បានសម្រេចដូចបំណងមិនខាន។

៣. ប្រជ្រុយកណ្ដាលខ្នង

មិនថាជាប្រុស ឬក៏ស្រីនោះទេ អ្នកដែលមានប្រជ្រុយត្រង់ចំនុចនេះ ភាគច្រើនជាមនុស្សដែលមានទ្រព្យសម្បត្តិហូរហារចាយមិនអស់ សមត្ថិភាពពេញខ្លួនគួរអោយកោតសរសើរ។ តាំងតែពីក្មេងមកម្ល៉េះ មិនថាបំណងប្រាថ្នាធំយ៉ាងក៏អាចក្លាយមកជាការពិតបាន ហើយមិនសូវជាជួបប្រទះរឿងលំបាក នឿយហត់ក្នុងជីវិតច្រើនដូចគេឯងនោះទេ។

៤. ប្រជ្រុយលើបាតដៃ

អ្នកដែលមានប្រជ្រុយត្រង់ចំនុចនេះ ភាគច្រើនជាមនុស្សដែលរវាងរវៃ ហើយមានភាពវៃឆ្លាត ជាពិសេសអោយតែពាក់ព័ន្ធនឹងរឿងលុយកាក់ ពូកែរកហើយ ពូកែទុកដាក់ថែមទៀត ដែលជួយអោយជីវិតចាស់ទៅ សោយសុខលើទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល។

៥. ប្រជ្រុយលើទងត្រចៀក

ប្រជ្រុយត្រង់ចំនុចនេះបង្ហាញ អ្នកកើតមកគឺសោយសុខលើទ្រព្យសម្បត្តិស្រាប់ទៅហើយ គួបផ្សំនឹងចរិតដែលរួសរាយរាក់ទាក់ បានសម្ដី ធ្វើអោយជីវិតការងារក៏ទទួលបានភាពជោគជ័យគួរអោយស្ញប់ស្ញែង។

៦. ប្រជ្រុយត្រង់ថ្គាម

អ្នកដែលមានប្រជ្រុយត្រង់កន្លែងនេះ​ លាភសំណាងមានកាន់តែច្រើន បើសិនជារកស៊ីជួញដូរ ងាយស្រួលនឹងទទួលបានភាពជោគជ័យជាងមនុស្សទូទៅ។ ជីវិតនឹងលែងស្គាល់ទុក្ខលំបាក ពេលដែលមានអាយុ ៤០ប្លាយទៅ។

ប្រភព៖ bestie ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម