វីធីព្យាបាលជំងឺប្រច័ណ្ឌច្រើន សម្រាប់មនុស្សស្រីដែលមិនសូវទុកចិត្តគូសេ្នហ៏

  • 2021-01-18 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកទុកចិត្តគេប៉ុណ្ណាដែរ? មនុស្សស្រីភាគច្រើនមិនអាចនឹងឆ្លើយនឹងសំណួរនេះបានភ្លាមៗនោះទេ យ៉ាងណាក៏ចំនាយពេល ១ ទៅ ២ នាទីដែរបានស្វែងរកចម្លើយសម្រាប់សំណួរមួយនេះបាន។ វាមិនមានជារឿងចម្លែកអ្វីនោះទេ មនុស្សស្រីភាគច្រើនទោះជាដឹងថាគេស្រលាញ់ខ្លួនខ្លាំងយ៉ាងណា តែងតែមានកូនចិត្តលួចគិតថាគេពិតជាស្មោះត្រង់នឹងខ្លួន ១០០ ភាគរយដែររឺអត់ ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវជូរច៉ត់កន្លងមក។ ខាងក្រោមនេះជាវិធីសាស្រ្តទាំង ៧ យ៉ាងដែលអាចជួយអោយអ្នកកែប្រែចិត្តគំនិតដែលមិនទុកចិត្តដៃគូ និង ប្រច័ណ្ឌខុសរឿងបាន៖

១. រៀនទុកចោលរឿងចាស់មួយឡែក កុំអោយមកឡូកឡំជាមួយនឹងបច្ចុប្បន្ន

បញ្ហាបែបនេះ មិនមែនកើតមកដោយឯងៗនោះទេ វាអាចមកពីទំនាក់ទំនងចាស់ដែលធ្វើអោយអ្នករាងចាល មិនងាយនឹងទុកចិត្តនរណាបែបនេះ ព្រោះខ្លាចថាខ្លួនឯងនឹងត្រូវឈឺចាប់ម្ដងទៀត ខ្លាចថានឹងត្រូវគ្រាំគ្រាព្រោះតែរបួសចាស់ម្ដងហើយម្ដងទៀត។ សាកស្រម៉ៃមើល បើសិនជាអ្នកនៅតែអោយដំបៅចាស់នេះ លងអ្នកមិនឈប់ តើត្រូវបាត់បង់មនុស្សប៉ុន្មានអ្នក ព្រោះតែអ្នកមិនព្រមអនុញ្ញាតអោយចូលមកជីវិតអ្នកនោះ។ អ្នកនឹងមិនអាចដើរចេះពីរឿងចាស់ដ៏ឈឺចាប់នោះបានទេ បើសិនជាអ្នកតែងតែក្រឡេកមើលក្រោយ​ ហើយភ្លេចនឹងចាប់អារម្មណ៏អ្វីដែលនៅនឹងមុខអ្នកបច្ចុប្បន្ននេះនោះ។

២. មុននឹងរៀនទុកចិត្តគេ ត្រូវតែរៀនទុកចិត្តខ្លួនឯងជាមុនសិន

វាជាធម្មតានោះទេ ទុកចិត្តនរណាម្នាក់មិនមែនជារឿងងាយនោះទេ តែអ្វីដែលមនុស្សស្រីភាគច្រើនតែងតែធ្វើមិនត្រឹមត្រូវនោះគឺទាមទារ និង បិទសិទ្ធគេហួសហេតុពេក ព្រមទាំងគិតថាវាជាការងារគេតែម្ខាងដែលអាចធ្វើអោយអ្នកទុកចិត្តគេបានឬអត់នោះ។ ទម្លាប់បែបនេះមិនខុសអ្វីពីរុញច្រានគេអោយកាន់តែឃ្លាតឆ្ងាយពីជីវិតអ្នកនោះទេ។ ហេតុនេះហើយមុននឹងទុកចិត្តគេបាន ការព្យាយាមគឺត្រូវតែកើតចេញពីខ្លួនឯងជាមុន។ បើសិនជាអ្នកតែងតែទន្ទេញប្រាប់ខ្លួនឯងថា មិនអាចទុកចិត្តគេបានទេ ទុកចិត្តគេ ច្បាស់ជាត្រូវខូចចិត្តដូចមុនមិនខាន ទោះជាគេខំប្រឹងបង្ហាញភាពស្មោះត្រង់មកប៉ុណ្ណាក៏មិនបានផលអ្វីនោះដែរ។

៣. ត្រូវចាំថា អ្នកចាស់ និង អ្នកថ្មីជាមនុស្សពីរផ្សេងគ្នា

អ្វីដែលអ្នកត្រូវតែព្យាយាមកែប្រែបំផុតនោះ គឺកុំរលឹករឿងចាស់ដែលកន្លងផុតទៅហើយ មានបទពិសោធមិនល្អជាមួយមនុស្សមួយចំនួនតូច មិនបានមានន័យថាមនុស្សដែលចូលមកក្នុងជីវិតអ្នកក្រោយៗមកទៀតនោះ សុទ្ធតែជាមនុស្សប្រភេទនោះនោះទេ។ ត្រូវបែងចែងអោយដាច់ ហើយក៏កុំព្យាយាមប្រៀបធៀប​ អ្នកចាស់ នឹង អ្នកថ្មីគ្រប់រឿងនោះដែរ។ ការបែងចែកមិនដាច់ស្រាច់បែបនេះហើយ ដែលធ្វើអោយមិនអាចនឹងមានសុភមង្គលបាននោះទេ។

៤. បើមានរឿងអ្វីជជែកគ្នា​អោយដាច់ស្រេច កុំស្មាននេះស្មាននោះ

មូលហេតុដែលគូស្មេហ៏ភាគច្រើនមិនទុកចិត្តគ្នា ហើយចេះតែសង្ស័យនេះសង្ស័យនោះមិនឈប់នោះ អាចកើតចេញមកពីទម្លាប់ដែលមិនស្មោះត្រង់នឹងគ្នានឹងរឿងតូចតាច។ បើសិនជាមូលហេតុនេះជាដើមចមនៃការមិនទុកចិត្តរបស់អ្នក អ្នកគួរតែព្យាយាមជជែកវែកញែកអោយច្បាស់លាស់ ជៀងវាងស្មានតែផ្តាស នាំអោយកើតរឿងមិនយល់ចិត្តគ្នាឡើងមកនោះទេ។

៥. បោះបង់ទម្លាប់ដែលរំពឹងខ្លាំងពេក

មិនខុសអ្វីពីពាក្យដែលគេតែងនិយាយថា 'រំពឹងពីគេច្រើនពេក ខកចិត្តកាន់តែខ្លាំងមិនខាន'។ ក្រៅពីមិនបាននិយាយគ្នាអោយដាច់ស្រេចហើយ មូលហេតុនេះហើយដែលធ្វើអោយគូស្នេហ៏ភាគច្រើនពិបាកនឹងមានអារម្មណ៏ថាគ្រប់គ្រាន់ ពេញចិត្តនឹងអ្វីដែលពួកគេបានកសាងមកជាមួយគ្នា។ មនុស្សភាគច្រើនតែងស្រម៉ៃហើយថា ពេលមានស្នេហាចង់អោយគេជាមនុស្សបែបនេះ ទាមទារបែបនេះបែបនោះមិនចេះចប់ ហើយដល់ពេលគេធ្វើមិនបានបែបនោះ អារម្មណ៏ពេលដែលចាប់ផ្ដើមទាក់ទងគ្នាក៏ប្រែប្រូល ទាំងដែលភាគីម្ខាងនោះមិនដឹងផងថាខ្លួនធ្វើខុសអ្វី។

៦. កុំព្យាយាមវិភាគដោយមិនបានសួរនាំអោយច្បាស់លាស់ពីមាត់គេ

ភាគច្រើនការមិនទុកចិត្តក៏អាចកើតចេញពី ការស្រម៉ៃនេះស្រម៉ៃនោះ មិនចេះចប់របស់មនុស្សស្រីនេះឯង។ យូរៗទៅក៏ជាមនុស្សស្រីដែលប្រច័ណ្ឌខុសរឿង។ ហេតុនេះហើយមុននឹងសម្រេចចិត្តខឹងគេ គួរសួរនាំអោយដឹងសាច់រឿងសិន កុំរករឿងគេព្រោះតែការគិត ស្រមើរស្រម៉ៃរបស់ខ្លួនឯងតែម្ខាងនោះ។

៧. ការទុកចិត្តគ្នា មិនអាចកើតឡើងបានភ្លាមៗនោះទេ ទាល់តែមានការព្យាយាម

ពេលដែលកែប្រែទម្លាប់ប្រច័ណ្ឌមិនមានមូលេហតុទាំងនោះបានហើយ អ្វីដែលអ្នកត្រូវធ្វើបន្ទាប់មកទៀតនោះ គឺរៀនទុកចិត្តគេ ដែលទាមទារអោយមានការព្យាយាមចេញពីភាគីទាំងសងខាង។ អ្នកអាចនិយាយប្រាប់គេដោយត្រង់ៗបានថា ហេតុអ្វីបានជាអ្នកមិនទុកចិត្តគេ ដែលអាចជួយអោយគេកែប្រែចំនុចទាំងនោះបាន។

ប្រភព៖ sistacafe ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម