រូបមន្តបំបាត់បបូរមាត់ខ្មៅបានយ៉ាង​សក្ដិសិទ្ធិ​ អនុវត្តងាយៗបាននៅផ្ទះ

  • 2021-01-15 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ដោយ​សារ​តែ​ប្រើ​ផលិត​ផល​ខុស ជួន​កាល​ធ្វើ​ឲ្យ​បបូរ​មាត់​​​អ្នក​ប្រែ​ជា​ខ្មៅ​ ​​គួរ​ឲ្យ​សង្វេគ។ ​ចំណែក​ស្ត្រី​ឆ្លង​ទន្លេ​រួច ពេល​ខ្លះ​​ក៏​ជួប​វិបត្តិ​នេះ​ដូច​គ្នា និង​កត្តា​មួយ​ទៀត​បណ្ដាល​​ឲ្យ​បបូរ​មាត់​ខ្មៅ​ព្រោះ​​ពន្លឺ​ព្រះ​អាទិត្យ ។ ​

ដើម្បី​បំបាត់​កង្វល់​បបូរ​មាត់​ខ្មៅ ​កញ្ញា ​សូម​ណែ​នាំ​រូប​មន្ត​ងាយ​ៗ​អាច​អនុវត្ត​បាន​នៅ​ផ្ទះ អស់​ថវិកា​តិច ​តែ​ប្រសិទ្ធ​ភាព​ខ្ពស់​ផង​ដែរ។

១. ទឹក​ដោះ​គោ​ស្រស់​៖ ​ក្រៅ​ពី​ផឹក ​អ្នក​ក៏​អាច​យក​ទឹក​ដោះ​គោ​២​ -​៣ ​តំណក់​ជ្រលក់​ជាមួយ​សំឡី​ផ្ដិត​លើ​បបូរ​មាត់​​ប្រហែល​៥​នាទី​រួច​លាង​​ទឹក​ចេញ។ វា​នឹង​ជួយ​បំបាត់​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​បាន ព្រម​ទាំង​ជម្រុះ​កោសិកា​ចាស់​ៗ​លើ​បបូរ​មាត់​ថែម​ទៀត។ អ្នក​អាច​អនុវត្ត​រាល់​ថ្ងៃ ​ដើម្បី​ឆាប់​ទទួល​ប្រសិទ្ធភាព។

​២. ទឹក​ក្រូច​ឆ្មា៖ ដោយ​សារ​តែ​អាស៊ីត​ស៊ី​ទ្រិច​ក្នុង​ក្រូច​ឆ្មា​​ អាច​ជម្រុះ​ស្នាម​ខ្មៅ​លើ​បបូរ​មាត់​បាន​។ ​អ្នក​អាច​លាយ​ទឹក​ក្រូច​​ឆ្មា​២​ស្លាប​ព្រា​ជាមួយ​ទឹក​ឃ្មុំ ហើយ​លាប​លើ​បបូរ​មាត់​ ដោយ​ទុក​ប្រហែល​១០​នាទី រួច​លាង​ទឹក​ចេញ​។ ​លាប​បែប​នេះ​យ៉ាង​ហោច​ណាស់​៣​ដង​ក្នុង​មួយ​អាទិត្យ​សម្រាប់​អ្នក​មាន​បបូរ​មាត់​ខ្មៅ នោះ​នឹង​ឃើញ​លទ្ធ​ផល​គួរ​ជា​ទី​ពេញ​ចិត្ត​។

​៣. រមៀត៖ យក​រមៀត​ទៅ​កិន​ឲ្យ​ម៉ត់ បន្ទាប់​មក​យក​ម្សៅ​រមៀត​បន្តិច​លាយ​ជាមួយ​ទឹក​ដោះ​គោ​១​ស្លាប​ព្រា​កូរ​ឲ្យ​ឡើង​ភក់​ៗ​បន្តិច​។ ​យក​មក​លាប​លើ​បបូរ​មាត់ ទុក​ប្រមាណ​៥​នាទី​រួច​លាង​ទឹក​​ចេញ។ អ្នក​ច្បាស់​ជា​ភ្ញាក់​ផ្អើល​នូវ​លទ្ធ​ផល​នេះ​ជាក់​ជា​មិន​ខាន។​​

លើស​ពី​នេះ ​អ្នក​គួរ​ទទួល​ទាន​អាហារ​ដែល​ផ្ទុក​វីតាមីន B ​។ ​កង្វះ​វីតាមីន​ B ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បបូរ​មាត់​ខ្មៅ ដូច្នេះ​ដើម្បី​ថែ​បបូរ​មាត់​ឲ្យ​ស្រស់​ស្អាត​គួ​រ​តែ​ទទួល​ទាន​អាហារ​សម្បូរ​វីតាមីន ​ B ​​ឲ្យ​បាន​ច្រើន(រួម​ទាំង ​ B1, B2, B3, B5, B6, B9)​។ ​អាហារ​​ទាំង​នោះ​ដូច​ជា ​ផ្លែ​វ៉ាល់​ណាត់ ស្វាយ​ចន្ទី ​ផ្លែ​អាល់​ម៉ុន ​​​ផ្លែ​ប័រ ​​សណ្ដែក​ដី ផ្លែ​ទទឹម ​ល្ហុង​ជា​ដើម ដែល​ជួយ​ឲ្យ​បបូរ​មាត់​អ្នក​ពណ៌​ស្រស់​ពី​ខាង​ក្នុង​តែ​ម្ដង៕

​ចុចអាន៖ ​​ វិធីថែរក្សាស្បែកដែលហត់នឿយខ្លាំង ឲ្យប្រែមកស្រស់ថ្លា

ប្រភព៖ Brightside | kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម