ជ្រើសរើសរូបគ្រីស្តាល់មួយដើម្បីដឹងពីកម្មដែលអ្នកជាប់ជំពាក់តាំងពីជាតិមុន
- 2021-01-17 00:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រើសរើសរូបគ្រីស្តាល់មួយដើម្បីដឹងពីកម្មដែលអ្នកជាប់ជំពាក់តាំងពីជាតិមុន
តើអ្នកធ្លាប់ឆ្ងល់ដែរទេថា ជីវិតចេះតែជួបបញ្ហាឥតឈប់ឈរ ទោះបីព្យាយាមយ៉ាងណាក៏ដោះស្រាយមិនចេញ? ហេតុអ្វីរឿងពិបាកៗតែងធ្លាក់មកលើអ្នក? នេះប្រហែលជាបណ្តាលមកពីកម្មផលពីជាតិមុនហើយ។ ចង់ដឹងកាន់តែច្បាស់ ពីកម្មដែលតាមចងពៀមកដល់ជាតិនេះ អ្នកអាចសាកល្បងតេស្តខាងក្រោម ដោយគ្រាន់តែជ្រើសរើសរូបគ្រីស្តាល់ណាមួយ ដែលចាប់ចិត្តជាងគេ បន្ទាប់មកចាំតាមដានលទ្ធផលទាំងអស់គ្នា។
រូបភាពទី១
កម្មដែលអ្នកមិនអាចស្រាយចេញ៖ ដកខ្លួនចេញពីទំនាក់ទំនងក្លែងក្លាយ
កាលពីជាតិមុន ប្រហែលជាអ្នករស់នៅម្នាក់ឯងឯកា និងត្រូវបានមនុស្សដែលខ្លួនស្រលាញ់បោះបង់ចោល។ ហេតុនេះហើយ ទើបបានជាជាតិនេះ អ្នកឆាប់វាយតម្លៃចាត់ទុក មើលឃើញនរណាក៏ជាមនុស្សល្អដែរ ទោះបីជាគេបានធ្វើឲ្យឈឺចាប់ខ្លាំងប៉ុនណាក៏ដោយ។ យ៉ាងណាមិញ ទំនាក់ទំនងនៅតែមិនអាចឆ្ពោះទៅមុខដោយរលូនដដែល។ ចុងបញ្ចប់អ្នកនៅតែជាជនរងគ្រោះ រងរបួសតែម្នាក់ឯង។ អ្នកត្រូវដឹងថា អ្នកមិនអាចគ្រប់គ្រងបញ្ជាមនុស្សជុំវិញខ្លួនបានឡើយ មិនថាស្រលាញ់ខ្លាំងយ៉ាងណា គេនៅតែអាចធ្វើឱ្យអ្នកឈឺចាប់។ កុំខំប្រឹងផ្លាស់ប្ដូរនូវអ្វីដែលមិនអាចទៅរួចឱ្យសោះ ហើយត្រូវតែចេះប្រុងប្រយ័ត្ននិងដកខ្លួនឱ្យទាន់ពេលវេលា។
មនុស្សទាំងនោះអាចជា ក្រុមគ្រួសារ មិត្តភ័ក្ដិ ដៃគូស្នេហាឬមិត្តរួមការងារជាដើម។
រូបភាពទី២
កម្មដែលអ្នកមិនអាចស្រាយចេញ៖ នាំបញ្ហាឱ្យខ្លួនឯងនិងពិបាកទៅដល់គោលដៅ
កាលពីជាតិមុន អ្នកប្រហែលជាធ្លាប់បានសម្រេចចិត្តខុស ដែលជាមូលហេតុធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង មិត្តភ័ក្ដិ ទាំងផ្នែកលុយកាក់ រាងកាយ និងផ្លូវចិត្ត។ សម្រាប់លទ្ធផលជាតិនេះ អ្នកខ្វះទំនុកចិត្តចំពោះខ្លួនឯង។ យ៉ាងណាក៏ដោយ ត្រូវចាំថា នរណាក៏ធ្លាប់មានកំហុសដែរ ប៉ុន្តែសំខាន់អ្នកអាចរកដំណោះស្រាយតទល់ជាមួយបញ្ហាទាំងនោះ។ ផ្ដល់ពេលវេលាដល់ខ្លួនឯង គិតរឿងណាវិជ្ជមានដែលអ្នកបានធ្វើក្នុងជីវិត។ កុំឆោឡោរត់សុំយោបល់ពីអ្នកដទៃច្រើនពេក ព្រោះអ្នកមិនអាចទាយដឹងថានរណាមានគំនិតល្អឬអាក្រក់ឡើយ។ ត្រូវជឿជាក់លើខ្លួនឯងឱ្យបានច្រើន។
រូបភាពទី៣
កម្មដែលអ្នកមិនអាចស្រាយចេញ៖ ពិបាកទុក្ខចិត្តអ្នកដទៃ
កាលពីជាតិមុន មនុស្សដែលអ្នកទុកចិត្តបំផុតបានក្បត់ចិត្តអ្នក ជាហេតុធ្វើឱ្យអ្នកពិបាកក្នុងការទុកចិត្តនរណាម្នាក់ក្នុងជាតិនេះ។ សូម្បីតែមនុស្សល្អ ពេលខ្លះក៏អ្នកមើលរំលងដែរ។ ចូរអត់ធ្មត់បន្តិចសិន ដំបូងៗអ្នកអាចនឹងពិបាកយល់ មិនអាចដឹងចិត្តភ្លាមៗបានឡើយ។ ប៉ុន្តែយូរៗទៅ អ្នកអាចដឹងបានតាមរយៈការសង្កេតមើល និងចំណាយពេលនៅជាមួយគ្នាឱ្យបានច្រើន។ កុំទាន់អាលឆាប់ទុកចិត្តក៏បានដែរ ប៉ុន្តែដាច់ខាតកុំបណ្តោយឲ្យមនុស្សល្អរបូតពីដៃ ដោយសារតែការខ្វះទំនុកចិត្តខ្លាំងហួសហេតុពេក៕
ចុចអានបន្ត៖ រូបភាពច្រើនសន្លឹកបង្ហាញច្បាស់ពីធាតុពិតរបស់មនុស្សបច្ចុប្បន្ន