គិតថាធ្វើអ៊ីចឹងល្អពេលខែត្រជាក់ តែតាមពិតបង្កើនហានិភ័យដល់សុខភាពទៅវិញទេ
- 2021-01-15 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតថាធ្វើអ៊ីចឹងល្អពេលខែត្រជាក់ តែតាមពិតបង្កើនហានិភ័យដល់សុខភាពទៅវិញទេ
ទម្លាប់ខាងក្រោមនឹងធ្វើឲ្យមានបញ្ហាដល់ចរន្តឈាមពិបាកចរាចរណ៍ ដែលធ្វើឲ្យអ្នកអាចជួបគ្រោះថ្នាក់បានអំឡុងអាកាសត្រជាក់។
១. ពាក់ខោអាវក្រាស់ៗពេកពេលគេង
អំឡុងអាកាសធាតុត្រជាក់បែបនេះ មនុស្សជាច្រើនមានទម្លាប់ពាក់អាវក្រាស់ៗពេលចូលគេង ព្រោះយល់ថានឹងល្អចំពោះសុខភាព។ ប៉ុន្តែតាមពិតទៅ គឺធ្វើឲ្យអ្នកស្ថិតនៅក្នុងហានិភ័យទៅវិញទេ ព្រោះនៅពេលអ្នកពាក់ខោអាវច្រើនជាន់ពេក វាងាយមិនឲ្យញើសចេញទៅណាបាន ។ ដូច្នេះវាក៏ស្រូបត្រលប់ចូលទៅក្នុងស្បែក ធ្វើឲ្យអ្នកគេងមិនលក់ស្រួល។
បន្ថែមពីនេះ ការពាក់ខោអាវក្រាស់ៗពេក កាន់តែធ្វើឲ្យដំណេកគ្មានផាសុកភាព ប៉ះពាល់ដល់ទីតាំងដំណេកថែមទៀត។ ដូច្នេះ វិធីសាស្រ្តល្អបំផុតគឺជ្រើសរើសសម្លៀកបំពាក់ណាដែលក្រាស់ល្មមៗបានហើយ។
២. ញ៉ាំឆ្អែតឡើងហុល
នៅពេលអាកាសធាតុត្រជាក់ រាងកាយមនុស្សត្រូវការថាមពលដើម្បីរក្សាកម្តៅក្នុងរាងកាយ ហេតុនេះមនុស្សជាច្រើនមានទម្លាប់ហូបអាហារពេលល្ងាចឲ្យឆ្អែតៗ ដើម្បីឲ្យរាងកាយមាំមួន។ តែការហូបដោយមិនប្រមាណ នឹងធ្វើឲ្យអ្នកកាន់តែជួបហានិភ័យ។ ឧទាហរណ៍ដូចជា ប្រូតេអ៊ីនគឺជាប្រភពនៃជីវជាតិដែលពិបាករំលាយឲ្យលឿនបន្តិច។ ប្រសិនបើអ្នកញ៉ាំច្រើននៅពេលយប់ ក្រពះនឹងត្រូវធ្វើការខ្លាំងដើម្បីបំបែកអាហារឲ្យក្លាយជាថាមពល ដែលបណ្តាលឲ្យប៉ះពាល់ដល់ដំណេក ទៅជាឈឺក្បាលនៅពេលយប់ជាដើម។
ដូច្នេះ អ្នកមិនគួរហូបឆ្អែតពេកទេនៅពេលយប់ តែគួរបន្ថែមរបបអាហារដូចជាបន្លែពណ៍បៃតង ផ្លែឈើស្រស់ៗវិញ ទើបល្អចំពោះសុខភាព។
៣. ពាក់ស្រោមជើង ២៤ / ២៤
យោងតាមអ្នកវិទ្យាសាស្រ្តឲ្យដឹងថា ជើងគឺជាសួតទី២របស់មនុស្ស ។ បើទោះក្នុងរដូវរងា ការរក្សាកម្តៅជើងគឺជារឿងសំខាន់ក៏ពិតមែន តែបើអ្នកពាក់ស្រោមជើង ២៤ /២៤ ម៉ោងនោះ វានឹងមិនល្អចំពោះសុខភាពទៅវិញ។
ហេតុផលគឺ នៅពេលអ្នកពាក់ស្រោមជើងពេញមួយថ្ងៃ ឈាមនៅផ្នែកជើងមិនអាចចរាចរណ៍បានស្រួលឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់ឆ្អឹង និងសន្លាក់ ហើយងាយធ្វើឲ្យដាច់សសៃឈាមខួរក្បាលថែមទៀត។
៤. ងូតទឹកក្តៅយូរៗពេក
យោងតាមអ្នកជំនាញនិយាយថា នៅពេលងូតទឹកយូរៗពេក វានឹងធ្វើឲ្យស្បែកប្រែជាឆាប់ស្ងួត។ ការងូតទឹករបៀបនេះ ក្នុងអំឡុងអាកាសធាតុត្រជាក់នឹងធ្វើឲ្យចង្វាក់បេះដូងលោតខុសប្រក្រតី ព្រមទាំងគ្រោះថ្នាក់អាចបណ្តាលឲ្យស្លាប់ភ្លាមៗបាន។