ហេតុអ្វីស្នេហារបស់មនុស្សស្រីស្លូតបូតទន់ខ្សោយ តែងបញ្ចប់ដោយគ្មានសុភមង្គល និងឈឺចាប់
- 2021-01-17 13:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីស្នេហារបស់មនុស្សស្រីស្លូតបូតទន់ខ្សោយ តែងបញ្ចប់ដោយគ្មានសុភមង្គល និងឈឺចាប់
តើអ្នកដឹងទេ ប្រសិនបើអ្នកស្លូតបូត ទ្រាំទ្រគេ នោះមនុស្សប្រុសកាន់តែបានចិត្ត ធ្វើឲ្យអ្នកឈឺ។ ដោយសារតែភាពស្លូតបូតនេះហើយ ដែលធ្វើឲ្យមនោសញ្ចេតនារបស់មនុស្សស្រី រងទុក្ខវេទនា។
មនុស្សស្រីរូបណាដែលមិនប្រាថ្នាចង់បានបុរសម្នាក់ដែលចេះស្រលាញ់ខ្លួន មើលថែទាំខ្លួន។ តែការពិតនោះគឺ តែងបញ្ច្រាសមកវិញនូវអ្វីដែលយើងប្រាថ្នា។ មនុស្សស្រីស្លូតបូត ចង់បានស្នេហាដែលស្ងៀមស្ងាត់ មិនឡូយឆាយ តែបែរជាប៉ះអ្នកបោកចិត្ត។ ឯមនុស្សស្រីបែបឡូយឆាយ ហក់លោតបែរជាបានស្នេហាជាមនុស្សស្លូតបូតទៅវិញ។
អាចនិយាយបានថា ចំណុចដូចគ្នារបស់មនស្សស្រីស្លូតបូតនោះគឺ ទូលមនុស្សប្រុសសឹងតែយកដាក់លើហឹងទៅហើយ។ ពួកគេចំណាយអស់កម្លាំងកាយចិត្តដើម្បីរក្សាចំណងមនោសញ្ចេតនាមួយនេះ។ អ្នកខ្លះហ៊ានទាំងលះបង់យុវភាព ឬអាជីពការងាររបស់ខ្លួនទៀតផង ឲ្យតែការពារស្នេហារបស់គេបាន។
តែប្រុសគឺឆ្លាតជាទីបំផុត នៅពេលដែលគេដឹងថា យើងមិនអាចរស់ព្រោះគេបានហើយ គេនឹងទុក្ខបុកម្នេញយើង ឲ្យយើងវេទនាទើបគេពេញចិត្ត។ តែគួរឲ្យស្ដាយ គេកាន់តែធ្វើឲ្យឈឺ មនុស្សស្រីកាន់តែលង់ ងើបមិនរួច។ ត្រលប់មកវិញ មនុស្សស្រីរឹងមាំ គេដឹងច្បាស់ខ្លួនឯងថា គេត្រូវតែស្រលាញ់ខ្លួនឯងជាមុន ទើបគ្មានអ្នកណាធ្វើឲ្យគេឈឺបាន។ គេមិនអនុញ្ញាតឲ្យអ្នកណាមកត្រួតត្រាផ្លូវចិត្តគេឡើយ។ នេះជាមូលហេតុដែល មនុស្សស្រីរឹងមាំ មិនងាយទទួលការប៉ះទង្គិចផ្លូវចិត្តរឿងស្នេហា។
មនុស្សរឹងមាំ មិនលះបង់យុវភាពដើម្បីអ្នកណាឡើយ រឹតតែគ្មានពាក្យថាលះបង់អាជីពការងារដើម្បីមនុស្សប្រុសទៅទៀត។ ដោយសារតែចិត្តទន់ពេក ស្លូតពេក មិនអាចតតាំងនឹងគេបាន ជាលទ្ធផល មនុស្សស្រីទន់ខ្សោយ ស្លូតបូត មិនទទួលបានស្នេហាដូចបំណងដែលខ្លួនតែងប៉ងនោះទេ៕