សម្លឹងមួយភ្លែត តើរូបមួយណាមិនមែនជាគ្រួសារ?

  • 2021-01-15 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើតេស្តបែបចិត្តសាស្រ្តមួយនេះ អាចបង្ហាញចេញជា ទំនាក់ទំនងគ្រួសារថាតើរូបរាងអត្តចរិតបែបណាដែលអ្នកអាចមាន។ ចូរអ្នកជ្រើសរើសរូបភាពមួយខាងក្រោមនេះថាតើអ្នកគិតថារូបមួយណាដែលមិនសមជាក្រុមគ្រួសារតែមួយ?

រូបទី១

បើសិនជាអ្នករើសយករូបមួយនេះ អ្នកជាមនុស្សដែលអោយតម្លៃទៅមិត្តភក្តិឬមិត្តរួមការងាររបស់អ្នកច្រើនជាងគ្រួសារ មូលហេតុដែលអ្នកជ្រើសរើស ពីព្រោះអ្នកឃើញថាបុរសជាប្តីមិនបានយកចិត្តទុកដាក់នឹងប្រពន្ធនិងកូន ឬក៏អ្នកគិតថាម្តាយប្រលែងកូនឆ្ងាយពីប៉ាដោយមិនមានទំនួលខុសត្រូវ។ ថ្វីត្បិតតែអ្នកគិតថារូបភាពនេះមិនមែនជាគ្រួសារ តែធាតុពិតគឺជាគ្រួសារតែមួយដែលម្តាយកំពុងការពារកូនពីការមិនទទួលខុសត្រូវរបស់ឪពុក។ នេះបង្ហាញបានថាអ្នកជាមនុស្សដែលខ្វាយខ្វល់ពីអ្នកដទៃ អ្នកចង់អោយភាពរីករាយដែលខ្លួនមានចែករំលែកទៅកាន់អ្នកដទៃ។

រូបទី២

ក្នុងការជ្រើសរើសរូបភាពមួយនេះ វាបង្ហាញបានថាអ្នកជាបុគ្គលដែលផ្តល់តម្លៃដល់សេចក្តីស្រលាញ់ធំជាងអ្វីៗទាំងអស់។ អ្នកគិតថារូបភាពនេះមិនមែនជាគ្រួសារក៏ព្រោះតែអ្នកឃើញប្តីនិងប្រពន្ធមិនបានមើលកូន ហើយមិនបានកាន់ដៃគ្នាទៀតផង។ នេះបង្ហាញបានថាអ្នកជាមនុស្សដែលស្រលាញ់គ្រួសារនិងទុកគ្រួសារជាលំដាប់ទី១ជានិច្ច អ្នកចង់ផ្តល់ការស្រលាញ់ដល់មនុស្សដែលអ្នកពេញចិត្តរស់នៅជាមួយ ជាហេតុធ្វើអោយអ្នកខិតខំបង្ហាញពីសេចក្តីទុកចិត្តនិងការស្មោះត្រង់របស់អ្នកទៅកាន់ដៃគូ។

ជ្រើសរើសក្រចកមួយដែលស្រដៀងក្រចករបស់អ្នក

រូបទី៣

អ្នកប្រហែលជាមនុស្សម្នាក់ដែលធ្លាប់មានប្រវត្តិមិនល្អនៅក្នុងគ្រួសារ ដែលរងនូវការឈឺចាប់។ អ្នកជ្រើសរើសរូបនេះក៏ព្រោះតែរូបនេះបង្ហាញពីភាពរីករាយ ខ្វាយខ្វល់ចំពោះគ្នាទៅវិញទៅមករវាងឪពុក ម្តាយនិងកូន។

ដូច្នេះអ្នកអាចជាមនុស្សដែលមានការគិតអវិជ្ជមាន និងមិនជឿទុកចិត្តនរណាម្នាក់ឡើយ បែបនេះប្រហែលមកពីអ្នករស់នៅក្នុងគ្រួសារដែលមិនមានសុភមង្គល ឬទំនាក់ទំនងមិនល្អរវាងគ្នា អាចមានការឈ្លោះបែកបាក់ ហើយអ្នកតែងតែស្រមៃចង់បានគ្រួសារមួយដែលមានភាពសប្បាយរីករាយ ផ្តល់តម្លៃអោយគ្នានិងយល់ពីគ្នាកាន់តែច្បាស់។

ជ្រើសរើសដើមឈើមួយដើម ដើម្បីដឹងពីខ្លួនអ្នក

យ៉ាងណាដែរក្រោយការបកស្រាយមួយនេះ? យើងដឹងថាជីវិតតែងជួបរឿងមិនសមប្រាថ្នា តែយើងត្រូវតែចេះរក្សាមនុស្សដែលនៅចំពោះមុខ ហើយធ្វើខ្លួនអោយធំជាងបញ្ហា ទើបមិនងាយចុះចាញ់នឹងព្រេងវាសនា៕

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម