Dilraba វ៉ាមុខ Yang Mi ដែល​ជា​ម្ចាស់​ផលិតកម្ម​របស់​ខ្លួន​ឯង

  • 2021-01-14 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​តែ​ជា​អ្នក​សម្ដែង​តួ​រង​នៅ​ក្នុង​រឿង​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi នៅ​ពេល​នេះ​ស្រី​ស្អាត​កំពុង​ឡើង​កូដ Dilraba ​បាន​វ៉ា​មុខ​ម្ចាស់​ផលិតកម្ម​ខ្លួន​ឯង​ហើយ។

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មករា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារាង​ឈ្មោះ​តារា​ដែល​មាន​ឥទ្ធិពល​បំផុត​ប្រចាំ​ឆ្នាំ ដែល​ស្រង់​ដោយ Power Star បាន​ចេញ​លទ្ធផល​ជា​ផ្លូវ​ការ​ហើយ​ដោយតារា​សម្ដែង​ស្រី​លំដាប់ A Dilraba គឺ​ជា​តារា​ស្រី​ដែល​មាន​ឥទ្ធិពល​ជាង​គេ​ឆ្នាំ ២០២០។

តារាង​ខាង​លើ​ត្រូវ​បាន​គិត​ ដោយ​សំអាង​លើ កុងត្រា​តំណាង​ផលិតផល តម្លៃ​ខ្លួន​ថត​រឿង​ តម្លៃ​ខ្លួន​ថត​ស្ប៉ត និង​ភាពល្បី​ឈ្មោះ​នៅ​លើ​អ៊ីនធឺណិត។ នៅ​ក្នុង​តារាង​នេះ​ដែរ ម្ចាស់​ផលិតកម្មរបស់ Dilraba, Yang Mi ជាប់​លេខ ៣។

នេះ​គឺ​ជា​ឆ្នាំ​ទី ២​ ដែល​ស្រី​ស្អាត ២៨​ឆ្នាំ​ជាប់​លេខ​១ តារា​ដែល​មាន​ឥទ្ធិពល​ជាង​គេ ដោយ​កាល​ពី​ឆ្នាំ ២០១៨ នាង​ក៏​បាន​ជាប់​ចំណាត់​កំពូល​នៅ​ក្នុង​តារាង​នេះ​ដែរ។ នៅ​ក្នុង​ឆ្នាំ ២០២០ តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា ៣​ជាតិ មាន​កុងត្រា​ទាំង​អស់​ចំនួន ២៨ រីឯ Yang Mi មាន​កុងត្រា​ចំនួន ២៤។ ឆ្នាំ​ ២០២១ នេះ Dilraba នឹង​សហការ​ក្នុង​រឿង​ថ្មី​ជាមួយ​តារា​លំដាប់ A Yangyang ដែល​គេ​សង្ឃឹម​ថា នាង​នឹង​អាច​ល្បី​លើស​ដើម៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម