កុំឆោតទៅសួរគេត្រង់! ត្រឹម៥យ៉ាងនេះច្បាស់ដូចថ្ងៃថាគេមិនចាត់ទុកអ្នកជាមនុស្សសំខាន់

  • 2021-01-14 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​​ប្រាកដ​ជា​តែង​ដាក់​សំនួរ​ជា​ច្រើន​នៅ​ក្នុង​​ខួរ​ក្បាល​ថា ​តើ​ពេល​នេះ​គាត់​កំពុង​មាន​នរណា​ផ្សេង​ដែរ​ឬ​អត់ តើ​អ្នក​កំពុង​ស្ថិត​ក្នុង​ជម្រើស​ជា​ច្រើន​របស់​គាត់​ឬ​យ៉ាង​ណា? ​ថ្ងៃ​នេះ ​កញ្ញា ​នឹង​បង្ហាញ​សញ្ញា​៥​យ៉ាង​របស់​បុរស ​នៅ​ពេល​គាត់​មិន​បាន​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់។

១. ​តប​សារ​យឺត ហើយ​ឆ្លើយ​ខ្លី​ៗ

​ពេល​ផ្ញើរ​សា​ទៅ​​ ​គាត់​​ចូល​មើល​សិន ​តែ​មិន​ទាន់​​ឆ្លើយ​តប​ភ្លាម​ៗ ហើយ​ពេល​ខ្លះ​គាត់​ថែម​ទាំង​មិន​​ចូល​អាន​ទៀត ​បើ​​ទោះ​គាត់​កំពុង​អនឡាន​ក៏​ដោយ។ ​​ជួន​កាល ​កំពុង​និយាយ​គ្នា​សុខ​ៗ ​គាត់​ក៏​បាត់​ទៅ​ណា​មិន​តប​ទៀត ដែល​ធ្វើ​ឲ្យ​អ្នក​ត្រូវ​រង់​ចាំ​គាត់​យូរ រហូត​ត្រូវ​ចូល​មើល​សារ​ហ្នឹង​ច្រើន​ដង។ ​បើ​ឧស្សាហ៍​មាន​ទម្លាប់​បែប​នេះ​អ្នក​គួរ​ជឿ​ជាក់​បាន​​ថា ​គាត់​មិន​មែន​រវល់​​ឆាត​តែ​ជា​មួយ​អ្នក​ឡើយ ​គឺ​គាត់​នៅ​​​មាន​អ្នក​ផ្សេង​ទៀត។

​២. ​គាត់​កម្រ​ប្រាប់​រឿង​រ៉ាវ​លម្អិត

​​រឿង​មួយ​ចំនួន ​គាត់​និយាយ​ឲ្យ​អ្នក​ស្តាប់​តែ​បែរ​ជា​មិន​លម្អិត ​មិន​ដឹង​ក្បាល​កន្ទុយ​ទៅ​វិញ។ ​ហើយ​បើ​តាំង​ពី​ជជែក​គ្នា​មក ​អ្នក​មិន​សូវ​ដឹង​ពី​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គាត់​ច្រើន​ទេ ​អាច​បង្ហាញ​ថា​អ្នក​មិន​មែន​ជា​មនុស្ស​នៅ​ក្នុង​បេះ​ដូង ​ដែល​គាត់​ចង់​ចែក​រំលែក​រឿង​ក្នុង​ចិត្ត​ជាមួយ​នោះ​ទេ។

​៣. ​អ្នក​អាច​ឃើញ​តែ​​ភាព​រីក​រាយ​របស់​គាត់​ប៉ុណ្ណោះ

​គាត់​ស្ទើរ​តែ​មិន​ចែក​រំលែក​ជាមួយ​អ្នក​នូវ​រឿង​លំ​បាក​ៗ​របស់​គាត់​សោះ ​​ដែល​នេះ​​មក​ពី​អ្នក​មិន​មែន​ជា​​មនុស្ស​សំខាន់ ​ឬ​ជា​មនុស្ស​ដែល​គាត់​មិន​ទាន់​ទុក​ចិត្ត​ក៏​ថា​បាន។

៤. រឿង​ដែល​អ្នក​ធ្លាប់​ប្រាប់​គាត់​​ម្តង​ហើយ ​តែ​គាត់​បែរ​ជា​មិន​ចាំ

​រឿង​មួយ​ចំនួន ​​អ្នក​ធ្លាប់​ប្រាប់​គាត់​រួច​ហើយ ​តែ​គាត់​វិញ​បែរ​ជា​ភ្លេច​ហើយ​សួរ​ដដែរ​ទៀត​ ​។ នេះ​គឺ​​មក​ពី​គាត់​មិន​បាន​ខ្វល់ ឬ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក។

៥. អ្នក​កម្រ​បាន​ជួប​មុខ​គាត់

​ឲ្យ​តែ​ពេល​អ្នក​និយាយ​ថា​ចង់​ជួប​គ្នា ​គាត់​តែង​តែ​គេច​វេស។ ​ទោះ​ជា​ពេល​​ឆាត​នោះ ​គាត់​​សន្យា​ថា​នឹង​មក​ជួប​អ្នក​ក៏​ដោយ ​តែ​ដល់​ថ្ងៃ​ដល់​ពេល ​ក៏​មិន​ឃើញ ​ហើយ​យក​លេស​ថា​ភ្លេច។ ​នេះ​មាន​ន័យ​ថា ​គាត់​គ្រាន់​តែ​សន្យា​ឲ្យ​តែ​រួច​ពី​មាត់​ប៉ុណ្ណោះ ​ព្រោះ​តាម​​ពិត​គាត់​មិន​ចង់​មាន​ទំនាក់​ទំនង​ជ្រាល​ជ្រៅ​អ្វី​​ជាមួយ​អ្នក​នោះ​ទេ៕

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម