មានតែអ្នកធ្លាប់លួចស្រលាញ់សង្សារគេទេទើបយល់អារម្មណ៍មួយនេះ

  • 2021-01-14 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​លួច​ស្រលាញ់​សង្សារ​គេ​អត់​?​ បើ​ត្រឹម​លួច​ស្រលាញ់​គេ​មិន​ទាន់​មាន​ម្ចាស់​មិន​សូវ​ឈឺ​ទេ​ តែ​មក​លួច​ស្រលាញ់​សង្សារ​គេ​នេះ​វិញ​ឈឺ​ចាប់​ជាង​ត្រូវ​បាន​គេ​ក្បត់​ទៀត​។​​ ត្រូវ​លាក់​អារម្មណ៍​ក្នុង​ចិត្ត​ទុក​តែ​​ម្នាក់​ឯង​ហើយ​ ត្រូវ​មក​ឃើញ​គេ​ស្វីត​ជា​មួយ​អ្នក​ផ្សេង​រាល់​ថ្ងៃ​ទៀត​។​ ដឹង​ទេ​ថា​អារម្មណ៍​មួយ​នេះ​វា​ពិបាក​ទ្រាំ​។​

ពេល​មិន​ទាន់​ដឹង​ថា​គេ​មាន​សង្សារ​ គ្រាន់​តែ​ឃើញ​គេ​​អារម្មណ៍​ពោះ​កញ្ជ្រោល​ ញញឹម​ញញែម​ម្នាក់​ឯង​ អៀន​គេ​ម្នាក់​ឯង​។​ ចង់​និយាយ​រក​គេ​ណាស់​ តែ​មិន​ហ៊ាន​ ឲ្យ​តែ​ពេល​ហា​មាត់​តែង​តែ​មាន​អារម្មណ៍​ថា​ដូច​មាន​អី​នៅ​ជាប់​បំពង់​ក​ និយាយ​មិន​ចេញ​ ខួរក្បាល​ងងឹត​ស្លុប​រក​នឹក​និយាយ​អី​ក៏​មិន​ឃើញ​។​ មិន​ថា​ឲ្យ​តែ​ទៅ​កន្លែង​ណា​ងាក​រក​មើល​តែ​ម្នាក់​ហ្នឹង​ចង់​បាក់​ក​ហើយ​ (រក​មើល​ក្រែង​គេ​មក​កន្លែង​ដូច​យើង​ដែរ) ព្រោះ​ភ្នែក​និង​បេះ​ដូង​ចង់​ឃើញ​តែ​ម្នាក់​ហ្នឹង​។​ ពេល​គេ​ផុស​រូប​វិញ​មិន​ហ៊ាន​ខមមិន​ទេ​ បាន​ត្រឹម​ចុច​ like រូប​បេះ​ដូង​ ហើយ​មួយ​ថ្ងៃ​ៗ​ចូល​មើល​ account គេ​មិន​ដឹង​ប៉ុន្មាន​ទេ បើ​ story facebook និង​ instragram គេ​វិញ​មើល​គ្មាន​ឲ្យ​រំលង​មួយ​ទេ​ ព្រោះ​ចង់​ថា​ថ្ងៃ​ហ្នឹង​គេ​ទៅ​ណា​ខ្លះ​ ធ្វើ​អី​ខ្លះ​ជា​មួយ​នរណា​។​ ទោះ​បី​មិន​បាន​​សារភាព​ត្រឹម​លួច​ស្រលាញ់​គេ​ តាម​មើល​គេ​ពី​ចម្ងាយ​ក៏​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​ក្ដី​សុខ​ដែរ​។​ ទាំង​មិន​ដឹង​ថា​ខ្លួន​ឯង​កំពុង​តែ​លង់​ស្រលាញ់​សង្សារ​គេ​ដោយ​មិន​បាន​ដឹង​ខ្លួន​។

តែ​ពេល​ដឹង​ថា​គេ​កំពុង​តែ​​ទាក់​ទង​មនុស្ស​ម្នាក់​ផ្សេង​ទៀត​រួច​ហើយ អារម្មណ៍​ដែល​ធ្លាប់​តែ​មាន​ក្ដី​សុខ​ពេល​ឃើញ​គេ​ស្រាប់​តែ​ប្រែ​ប្រួល​ ព្រោះ​វា​ហាក់​ដូច​ជា​អស់​សង្ឃឹម​ និង​មាន​អារម្មណ៍​ថា​បាត់​បង់​អ្វី​ម្យ៉ាង​ដែល​មិន​មែន​ជា​របស់​ខ្លួន​ឯង​។​ មិន​ចង់​ជួប​មុខ​គេ​នៅ​ខាង​ក្រៅ​ទេ​ព្រោះ​ពិបាក​ធ្វើ​ចិត្ត​ រឹត​តែ​មិន​ចង់​ឃើញ​ពេល​គេ​នៅ​ជា​មួយ​គ្នា​ពីរ​នាក់។​ មិន​ស្អប់​សង្សារ​គេ​ទេ​ តែ​ស្អប់​ខ្លួន​ឯង​មិន​ព្រម​ដក​ចិត្ត​មក​វិញ​ ហើយ​នៅ​តែ​​លួច​មាន​ក្ដី​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​គេ​គង់​តែ​បែក​ពី​សង្សារ​ ហើយ​មក​ទាក់​ទង​យើង​វិញ​។ រូប​គេ​ផុស​ក៏​មិន​ហ៊ាន​ like រូប​បេះដូង​ដូច​លើក​ ឃាត់​ចិត្ត​មិន​ឲ្យ​ឃើញ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​គេ​ទៀត​ព្រោះ​តែ​ចង់​កាត់​ចិត្ត​ពី​គេ​ឲ្យ​បាន​ តែ​ពិបាក​ខ្លាំង​ពេក​ហើយ​។​ អារម្មណ៍​មួយ​នេះ​វា​ឈឺ​ចាប់​ខ្លាំង​ជាង​ត្រូវ​បាន​គេ​ក្បត់​ទៀត​៕

ចុចអាន៖ ​លួច​​​​​ស្រលាញ់​​​មិត្ត​​ភ័ក្តិ​​​​​តែ​​​​មិន​ហ៊ាន​​​សារភាព អាច​​​​​​បង្ហាញ​​​តាម Caption អង់​គ្លេស​​​​​ទាំង​​នេះ​​​​​បាន

ប្រែសម្រួល៖ ឃួន សុលីកា

អត្ថបទពេញនិយម