រុក្ខជាតិដែលអ្នកយល់ថាស្អាតជាងគេបំផុត នឹងប្រាប់ថាបេះដូងអ្នកកំពុងនឹកគិតពីនរណា

  • 2021-01-13 07:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ស្លឹក​ឈើ​មួយ​ណា ដែល​អ្នក​គិត​ថា​ស្រស់​ស្អាត​បំផុត? ​រួច​ជ្រើស​ចម្លើយ។

​រុក្ខជាតិ​ទី​១

​អ្នក​មាន​ចរិត​លក្ខណៈ​ហាក់​ប្លែក​ពី​គេ ​ព្រម​ទាំង​មិន​សូវ​ចូល​ចិត្ត​ដើរ​លេង​ច្រើន​ជា​មួយ​មិត្ត​ភក្កិ​ឡើយ។ ​លើស​ពី​នេះ ​អ្នក​ក៏​មិន​សូវ​ខ្វល់​ពី​រូប​សម្បត្តិ​ខាង​ក្រៅ​របស់​ខ្លួន​ឯង​ខ្លាំង​ពេក​ដែរ ​ដែល​ហេតុ​ផល​នេះ ​ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​​បាត់​ចំណាប់​អារម្មណ៍​ពី​មនុស្ស​ភេទ​ផ្ទុយ។ ​ក្នុង​ចិត្ត​របស់​អ្នក​ហាក់​ទទេ​ស្អាត មិន​ទាន់​មាន​នរណា​នៅ​ក្នុង​បេះ​ដូង​នៅ​ឡើយ។​​

​យ៉ាង​ណា​ក៏ដោយ ​អ្នក​គួរ​បើក​បេះ​ដូង ​បើក​ចិត្ត​ឲ្យ​ទូលាយ​បន្តិច ​ព្រម​ទាំង​ផ្លាស់​ប្តូរ​ខ្លួន​ឯង​នូវ​ចំណុច​មួយ​ចំនួន​ដូច​ជា បន្ស៊ាំ​ខ្លួន​ជាមួយ​មនុស្ស​ជុំ​វិញ​ក្នុង​សង្គម​ខាង​ក្រៅ ​អាន​សៀវ​ភៅ​ឲ្យ​បាន​ច្រើន ​ ព្រម​ទាំង​ពង្រីក​បណ្តាញ​ទំនាក់​ទំនង និង​ថែ​ទាំ​រូប​សម្រស់​របស់​ខ្លួន​ឡើង​វិញ។

​នៅ​ពេល​ដែល​អ្នក​អាច​កែ​ប្រែ​នូវ​ចំណុច​​ទាំង​នេះ​បាន ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់​ដ៏​អស្ចារ្យ។

​​រុក្ខជាតិទី​២

អ្នក​កំពុង​រង់​ចាំ​មនុស្ស​ម្នាក់ ដែល​​​ស្រមៃ​ជា​យូរ​មក​ហើយ។ ​អ្នក​ប្រហែល​​​​មិន​នឹក​ស្មាន​ទេ​ថា​មនុស្ស​ដែល​អ្នក​តែង​គេង​នឹក​គេ​ទាំង​យប់​ទាំង​ថ្ងៃ ​​គេ​ក៏​​មាន​អារម្មណ៍​ចូល​ចិត្ត​អ្នក​​វិញ​ដែរ។ ​តាម​ពិត​ទៅ ​មនុស្ស​ម្នាក់​នោះ​គឺ​តែង​តែ​នឹក​គិត​ដល់​អ្នក​ជា​និច្ច។

អ្នក​ជា​មនុស្ស​ទន់​ភ្លន់ ​ចេះ​គិត​ពិចារណា ​ចិត្ត​ល្អ និង​ស្ងៀម​ស្ងាត់។ ​​តើ​អ្នក​មាន​ដឹង​​ទេ​? ​អតីត​សង្សារ​របស់​អ្នក គេ​ស្រលាញ់​អ្នក​តាំង​ពី​យូរ​មក​ហើយ ​តែ​គ្រាន់​គាត់​មិន​ពូ​កែ​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​ពិត​ចេញ​មក​ប៉ុណ្ណោះ។ ​ដូច្នេះ ​អ្នក​ចាំ​បាច់​ត្រូវ​បង្ហាញ​​អារម្មណ៍​នេះ​ជា​មុន​សិន។

​​កុំ​ខ្មាស​អៀន ​ហើយ​កុំ​ស្ងៀម​ស្ងាត់​មិន​ហ៊ាន​បង្ហាញ​វា​ចេញ​មក ព្រោះ​ឱកាស​នេះ​វា​អាច​នឹង​បាត់​បង់​វិញ ។ ហេតុ​នេះ ​សម្រេច​ឬ​អត់ ​គឺ​អាស្រ័យ​លើ​​ការ​សម្រេច​ចិត្ត​របស់​អ្នក​ហើយ។

​រុក្ខជាតិ​ទី​៣

​​ចិត្ត​របស់​អ្នក​ ហាក់​ដិត​ដាម​នឹង​​ស្នេហា​ដំបូង ដែល​ពិបាក​បំ​ភ្លេច។ ​វា​ជា​ស្នេហា​ដែល​ពោរពេញ​ដោយ​ការ​ឈឺ​ចាប់ ​សោក​ស្តាយ ​ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​​​សោក​សង្រេង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ​អ្នក​នៅ​តែ​គិត​ពី​​គេ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​​រៀន​មេរៀន​ស្នេហា​មួយ​ចំនួន។ យ៉ាង​ណា​ក៏​ដោយ ​​អ្នក​ហាក់​មិន​ទាន់​រក​ឃើញ​អារម្មណ៍​ស្រលាញ់​នៅ​ឡើយ ​ដែល​នេះ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​បំភ្លេច​ស្នេហា​ដំបូង​របស់​អ្នក​បាន។

យ៉ាង​ណា​ក៏​ដោយ ​សូម​ផ្តល់​ពេល​វេលា​ខ្លះ​សម្រាប់​ខ្លួន​ឯង ​ដើម្បី​ជួស​ជុល​ចិត្ត​ដែល​ខ្ទេច​ខ្ទាំ​ខាង​ក្នុង ​ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​អ្នក​នឹង​​អាច​បំ​ភ្លេច​ទំនាក់​ទំនង​ចាស់​នោះ​បាន​មិន​ខាន ​នា​ពេល​អនាគត៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម