រដូវរងាខ្លាចឡើងគីឡូ គួរមកដឹងតិចនិកបានរាងស្អាត ៥យ៉ាងទាំងនេះ

  • 2021-01-13 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវ​រងា​ ធ្វើ​ឲ្យ​ម្នាក់​ៗ​មាន​អារម្មណ៍​ខ្ជិល ​មិន​ចង់​ចេញ​ក្រៅ ​ចង់​គេង​តែ​លើ​គ្រែ ​មើល​រឿង​ជា​ដើម។ ​ដែល​នេះ ​ធ្វើ​ឲ្យ​​មិត្ត​នារី​​ជា​ច្រើន​ឆាប់​ឡើង​គីឡូ​លឿន​បំ​ផុត។ ​ហេតុ​នេះ ​អាច​អនុវត្ត​​វិធី​ខាង​ក្រោម ​ដើម្បី​កុំ​ឲ្យ​ឡើង​គីឡូ​ពេក ​ក្នុង​រដូវ​រងា​នេះ​។

១. ​ញ៉ាំ​យឺត​ៗ ​ឲ្យ​ឆ្អែត​បាន​យូរ

​អ្នក​​ឡើង​គីឡូ​ដោយសារ​តែ​អ្នក​ពិបាក​ហាម​មាត់​ខ្លួន​ឯង​ពេក។ ​ដូច្នេះ ​ក្នុង​រដូវ​រងា​បែប​នេះ ​អ្នក​ត្រូវ​រក្សា​អាហារ​៣​ពេល​ក្នុង​មួយ​ថ្ងៃ ដោយ​មុន​ពេល​ញ៉ាំ​​អាហារ​​​ម្តង​ៗ​ត្រូវ​ផឹក​ទឹក​ជា​មុន​ឲ្យ​បាន ៣០០ ml ​។ ​​លើស​ពី​នេះ ​ត្រូវ​ទំពារ​អាហារ​យឺត​ៗ និង​ចំណាយ​រយៈ​ពេល​២០​នាទី ​ក្នុង​ការ​បញ្ចប់​អាហារ​មួយ​ពេល​ៗ។ ​ទម្លាប់​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ញ៉ាំ​​បាន​តិច ​តែ​ឆ្អែត​ រយៈ​ពេល​យូរ។ ​ក្រៅ​ពី​នេះ ​អ្នក​គួរ​ចៀស​វាង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ ​ដោយ​​ងាក​មក​អាហារ​សុខភាព​វិញ​ដូច​ជា​ទឹក​ដោះ​គោ​ជូ និង​ផ្លែ​ឈើ​ជា​ដើម។

​២. ​​បំភ្លេច​អាហារ​មាន​​កាឡូរី​ខ្ពស់​ចោល

​វិធី​ងាយ​ស្រួល​បំ​ផុត​ដើម្បី​ស្រក​គីឡូ​បាន ​គឺ​ត្រូវ​គិត​គូ​ពី​បរិមាណ​កាឡូរី​ក្នុង​អាហារ​នីមួយ​ៗ។ ​កាល​ណា​​​បរិមាណ​ការឡូរី​ក្នុង​រាង​កាយ​ចុះ​ទាប ​អ្នក​នឹង​​ស្គម​ដូច​ធម្មជាតិ​មិន​ខាន។ ​ដូច្នេះ ត្រូវ​ងាក​មក​ហូប​អាហារ​ដូច​ជា ​ត្រី ​ដំឡូង ស៊ុត … ​ជា​ដើម។

​៣. ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់

​អំ​ឡុង​រដូវ​រងា​ ​ការ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ គឺ​ពិត​ជា​ជួយ​សម្រក​គីឡូ​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព។ ​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់ ​នឹង​បង្កើន​​ឲ្យ​ការ​រំលាយ​អាហារ​​ ព្រម​ទាំង​ពោះ​វៀន​មាន​ដំណើរ​ការ​ល្អ។ ​ចំណែក​ការ​គេង​បាន​គ្រប់​គ្រាន់​វិញ ​កាន់​តែ​ជួយ​សម្រក​គីឡូ​បាន​លឿន​ថែម​ទៀត។ ​

៤. ​​អនុវត្ត​ទ្រឹ​ស្តី​​សម្រក​គីឡូ ​​​តាម​បែប 168

​ទ្រឹស្តី ១៦៨ ​ពិត​ជា​មាន​ប្រសិទ្ធភាព​យ៉ាង​ប្រាកដ​លើ​ការ​សម្រក​គីឡូ និង​ងាយ​ស្រួល​ធ្វើ​ថែម​ទៀត។ ​​ក្នុង​នោះ​ក៏​មាន​តារា​សិល្បៈ​វៀត​ណាម​ជា​ច្រើន​អនុវត្ត​ផង​ដែរ ​ដោយ​ទ្រឹស្តី ១៦៨ ​មាន​ន័យ​ថា ​ត្រូវ​ផឹក​និង​ញ៉ាំ​ក្នុង​រយៈ​ពេល​៨​ម៉ោង។ ​គឺ​អ្នក​ត្រូវ​ហូប​អាហា​រ​ពេល​ព្រឹក​មុន​ម៉ោង​៨ ​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​​ម៉ោង​១១​ និង​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ ៧។

៥. ​ហាត់​ប្រាណ​

​ចំណាយ​ពេល​ត្រឹម ​៣០​នាទី​រាល់​ថ្ងៃ ​ហាត់​ប្រាណ​ ​ដើម្បី​កាត់​បន្ថយ​ការ​ញ៉ាំ​ដែល​លើស​​ពី​ការ​គ្រប់​គ្រង។ ​ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​របៀប​ហាត់​ប្រាណ​យ៉ាង​​ណា​ទេ ​អាច​ចូល​មើល​តាម Youtube ​ពី Vloggers ​ផុស​យ៉ាង​ច្រើន​ ដែល​អ្នក​អាច​អនុវត្ត​តាម​បាន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា