មានអាការៈគ្រុនផ្តាសាយអាចទទួលទានជាមួយនឹងស្មៅរុក្ខជាតិ៥ប្រភេទនេះ

  • 2021-01-15 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្មៅរុក្ខជាតិជាជម្រើសថ្មីមួយបន្ទាប់ពីការលេបថ្នាំក្នុងការព្យាបាលជម្ងឺគ្រុនផ្តាសាយ វាមានប្រសិទ្ធភាពនិងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ នាពេលបច្ចុប្បន្ននេះគេនិយមយកស្មៅរុក្ខជាតិមកចម្អិនជាម្ហូបញ៉ាំឬធ្វើជាថ្នាំ ដោយសារវាជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែនៅមានប្រភេទស្មៅមួយចំនួនដែលអ្នកគួរតែមានតាមគេហដ្ឋាន។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញពីគុណប្រយោជន៍របស់ស្មៅរុក្ខជាតិទាំង៥ដែលយើងនឹងរៀបរាប់នៅខាងក្រោមនេះ

១/ រមៀត

ក្រៅពីនេះគេក៏បានរកឃើញថារមៀតមានសមត្ថភាពក្នុងការទប់ស្កាត់ការរលាកធ្ងន់ធ្ងរនៃសួតដែលបង្កឡើងដោយវីរុស។ មិនតែប៉ុណ្ណោះគេក៏ប្រើប្រាស់ក្នុងការពិនិត្យជម្ងឺកូវីដ ដែលវាជួយក្នុងការទប់ស្កាត់ការរាលដាលពពួកវីរុសនៅក្នុងសួតបាន និងជួយអោយប្រព័ន្ធភាពស៊ាំរឹងមាំ។

២/ Paniculata

តាមការស្រាវជ្រាវប្រភពមកពីប្រទេសចិននិងប្រទេសថៃបានរកឃើញពីអត្ថប្រយោជន៍របស់រុក្ខជាតិនេះដោយសារតែវាជួយប្រឆាំងនឹងការជ្រាតចូលនៃវីរុសទៅក្នុងកោសិកាសារពាង្គកាយ និងការកើនឡើងទ្វេនៃវីរុស ពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារការប៉ះទង្គិចនានា។

ផ្លែឈើ៥មុខផ្ទុកជាតិស្ករខ្ពស់ដែលមិត្តនារីភាគច្រើនមើលរំលងអំឡុងពេលសម្រករាង

៣/ ខ្ញី

ខ្ញីមានរសជាតិហឹរ ហើយគេបានយកវាមកធ្វើការពិសោធជម្ងឺកូវីដដោយវាមានតួនាទីទប់ស្កាត់ និងមានប្រតិកម្មជាមួយអង់ស៊ីមប្រូតេអាសក្នុងការស្វ័យដំឡើងទ្វេនៃវីរុស ដែលកើតឡើងបានស្ថិតនៅត្រង់សួត។

៤/ Puree

គេបានរកឃើញថាសារធាតុរុក្ខជាតិមួយប្រភេទនេះអាចរារាំងការបង្កើតនិងរីកសាយបាត់តេរីនៃមេរោគសួតរបស់កោសិកាកូរ៉ូណា២០១៩ ។

រឿងមិនគួរឲ្យជឿ៥យ៉ាង ប្រសិនបើអ្នកធ្វើលំហាត់ប្រាណលើកជើងពីររយៈ២០នាទី

៥/ Chanlila drug

ជាប្រភេទថ្នាំរុក្ខជាតិដែលគេប្រើប្រាស់ក្នុងការព្យាបាលជម្ងឺគ្រុនក្តៅ។ នៅក្នុងកំឡុងពេលការផ្ទុះឡើងនៃជម្ងឺកូវីដ គេប្រើប្រាស់ថ្នាំនេះជាថ្នាំសម្លាប់មេរោគ៕

រូបភាព៖ Pinterest

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម