មនុស្ស​ស្រលាញ់​ការ​រស់នៅ​ម្នាក់ឯង មាន​ចំណុច​អស្ចារ្យ ៥ យ៉ាង​នេះ

  • 2021-01-12 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិភព​លោក​អាច​បែងចែក​មនុស្ស​ជា​ពីរ​ប្រភេទ អ្នក​ដែល​ចូលចិត្ត​ចំណាយ​ពេល​តែ​ម្នាក់ឯង និង​អ្នក​ដែល​ស្អប់​ការ​នៅ​ម្នាក់ឯង។ មិន​មាន​ក្រុម​ណា​ល្អ​ជាង​ក្រុម​ណា​ទេ ហើយ​ទាំងពីរ​ក្រុម​មាន​គុណ​សម្បត្តិ​នៅ​ក្នុង​ទស្សនៈ​របស់​ពួកគេ​ផ្ទាល់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ​អ្នក​អាច​មើល​ឃើញ​ភាព​ខុស​គ្នា​រវាង​ក្រុម​មនុស្ស​ទាំង​ពីរ។ អ្នក​ដែល​យក​ភាព​សុខសាន្ត​ក្នុង​ភាព​ឯកោ មាន​លក្ខណៈ​ខុស​ពី​មនុស្ស​ដែល​មិន​បាន​ទាញ​ប្រយោជន៍​ពី​វា។ មនុស្ស​ស្រលាញ់​ភាព​ឯកា មាន​ភាព​អស្ចារ្យ ៥ យ៉ាង​នេះ៖

១.ពួកគេ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក

ពួកគេ​ត្រូវ​បាន​គេ​ប្រើ ដើម្បី​អង្គុយ​ស្ងៀម ហើយ​មិន​និយាយ​រយៈ​ពេល​យូរ ហើយ​ពួកគេ​ក៏​ចូលចិត្ត​វា។ ដោយសារ​តែ​ពួកគេ​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ក្នុង​ការ​ស្ដាប់​នរណា​ម្នាក់​និយាយ និង​ទទួល​យក​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ដទៃ​និយាយ។ នៅ​ពេល​ដែល​អ្នក​ពិបាក​ចិត្ត​អាច​រក​មិត្ត​ប្រភេទ​នេះ​បាន គេ​នឹង​អង្គុយ​ស្ដាប់​អ្នក​រៀបរាប់ ដោយ​មិន​កាត់​សម្ដី​ឡើយ។

រូបតំណាង

២.ពួកគេ​អាច​ក្លាយ​ជា​មនុស្ស​មាន​ភាព​ងាយស្រួល

ភាគច្រើន​នៃ​ពេលវេលា​របស់​អ្នក​ស្ងាត់ស្ងៀម គឺ​ត្រូវ​បាន​ចំណាយ​នៅ​ផ្ទះ កន្លែង​មាន​បរិយាកាស​ធម្មជាតិ ឬ​នៅ​កន្លែង​ស្ងាត់​មួយ​ចំនួន​ដូចជា​នៅ​បណ្ណាល័យ ។ កន្លែង​ទាំងនោះ​ជា​ធម្មតា​មាន​សន្តិភាព និង​គ្មាន​ការ​រំខាន។

៣.គេ​តែងតែ​រក្សា​គំនិត​បើក​ចំហ

មិន​គួរឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​មនុស្ស​ស្រលាញ់​ភាព​ឯកា គឺជា​មនុស្ស​ដែល​បើក​ចំហ និង​មិន​ចេះ​វិនិច្ឆ័យ​គេ​ផ្ដេសផ្ដាស​ឡើយ។ ជាមួយ​គ្នា​នេះ​ពួកគេ​ចូលចិត្ត​រៀន​សូត្រ​អំពី​វប្បធម៌​ថ្មី និង​ការ​ព្យាយាម​ថ្មី​ៗ។

៤.ដឹង​ពី​ខ្លួនឯង​ច្បាស់

ពួកគេ​ចំណាយ​ពេល​ច្បាស់​លើ​ការ​គិត។ មនុស្ស​បែបនេះ​ជារឿយៗ​ចំណាយ​ពេល​ច្រើន ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​ខ្លួន​គេ និង​រក​មើល​ថា តើ​ពួកគេ​ជា​នរណា និង​អ្វី​ដែល​ពួកគេ​ចង់​បាន។ ដោយសារ​តែ​អ្នក​ទាំង​នោះ​ជា​ធម្មតា​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ខ្លួនឯង​ជាង​មនុស្ស​ភាគ​ច្រើន។

រូបតំណាង

៥.មនុស្ស​ទាំង​ពួង​ចូលចិត្ត

ដោយសារ​តែ​ភាព​ស្ងប់ស្ងៀម​មិន​ចូលចិត្ត​ធ្វើឲ្យ​អ្នក​ដទៃ​ក្ដៅក្រហាយ ទើប​មនុស្ស​ប្រភេទ​នេះ​មាន​អ្នក​នៅ​ជុំ​ជិត​ស្រលាញ់​រាប់អាន​ច្រើន៕

ចុចអាន៖កើត​មក​ជា​មនុស្ស​ស្រី កុំ​ឈប់​ធ្វើ​រឿង​ទាំង​១០​នេះ​ឱ្យ​សោះ

ប្រភព៖ thepowerofsilence ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម