ជះលុយ​អស់​ជិត​៤​ម៉ឺន​ដុល្លារ​ទៅ​កាត់​ភ្នែក តែ​លទ្ធផល​ នារីចំណាស់​ម្នាក់​ត្រូវ​ប្ដី​ដេញ​ចេញ​ពី​ផ្ទះ

  • 2021-01-11 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​វ័យ​ចំណាស់​ម្នាក់​មក​ពី​ប្រទេស​ចិន​បាលួច​គ្រួសារ​​ទៅ​វះកាត់​ត្របក​ភ្នែក ដោយ​ចំណាយ​អស់​លុយ​ជា​ច្រើន តែ​លទ្ធផល​​បាន​មកវិញ​មាន​ត្រឹម​តែ​បញ្ហា។

បណ្ដាញ​ព័ត៌មាន Toutiao បាន​រាយការណ៍​ថា នារី​ម្នាក់​ត្រកូល Shen រស់​នៅ​ខេត្ត Zhejiang បាន​ជួប​បញ្ហា​គ្រួសារ​ធំ​មួយ ក្រោយ​ពេល​ទៅ​វះកាត់​ត្របក​ភ្នែក​រួច។

តាម​នោះ​ដែរ នារី​វ័យ​៥៩​ឆ្នាំ​​រូប​នេះ កាល​ពី​ខែកញ្ញា​ ឆ្នាំ​មុន​បាន​ដួល​ហើយ​ប៉ះ​ទង្គិច​នៅ​ចំណុច​ត្រង់​ភ្នែក។ ដោយ​សារ​តែ​ហេតុ​នេះ​ហើយ លោក​ស្រី​បាន​ទៅ​កាន់​ពេទ្យ​កែ​សម្ផស្ស​មក​កន្លែង​ដើម្បី​កែកុន​ឡើង​វិញ។ លោក​ស្រី​ត្រូវ​បាន​គេ​ណែនាំ​ប្រភេទ​វះកាត់​ច្រើន​ខុស​ៗ​គ្នា ដោយ​គេ​សន្យា​ថា នឹង​ធ្វើ​ឲ្យ​គាត់​ក្មេង​ជាង​មុន​១០​ឆ្នាំ។

ចុង​បញ្ចប់ លោក​ស្រី​ជ្រើស​យក​ការ​វះកាត់​ភ្នែក និង​ចង​ចិញ្ចើម ដែល​សរុប​លុយ​ទៅ​គឺ​អស់​ដល់​ទៅ ២៥​ម៉ឺន​យាន់ (៣៩០០០ដុល្លារ)។ យ៉ាងណាក្ដី នៅ​ពេល​យក​សមិទ្ធិផល​នេះ​ទៅ​ផ្ទះ លោក​ស្រី​ត្រូវ​បាន​ប្ដី​ជេរ​ស្ដី​យ៉ាង​ខ្លាំង ថែម​ទាំង​មិន​ឲ្យ​ចូល​ផ្ទះ​ទៀត​ផង មូលហេតុ​គឺ​មក​ពី​លទ្ធផល​ចេញ​មក​អាក្រក់​ខ្លាំង​ពេក។ ជាក់​ស្ដែង ក្រោយ​ពេល​វះកាត់​រួច ភ្នែក​របស់​នាង Shen បះ​ឡើង​ទៅ​លើ បិទ​មិន​ចង់​រួច គួរ​ឲ្យ​ខ្លាច​ខ្លាំង។ ក្រោយ​ពេល​រឿង​នេះ​ល្បី​ខ្លាំង​ពេក​លើ​បណ្ដាញ​សង្គម លោក​ស្រី​បាន​ទៅ​ពេទ្យ​ដដែល​នោះ​ឡើង​វិញ ហើយ​គេ​សន្យា​ថា​នឹង​ធ្វើ​សង ព្រម​ទាំង​សង​ថ្លៃ​ជំងឺ​ចិត្ត ១៥០០០​យាន់​ (២៣០០ដុល្លារ) វិញ​ផង​ដែរ។

យ៉ាងណាក្ដី​ រឿង​ដែល​ទស្សនិកជន​មិន​អស់​ចិត្ត​នោះ​គឺ មិន​ដឹង​ជា​លោក​ស្រី​ខាង​លើ​វះកាត់​យ៉ាង​ម៉េច​បាន​ថ្លៃ​កាត់​ភ្នែក​នេះ​ឡើង​ដល់ជិត​៤​ម៉ឺន​ដុល្លារ ត្បិត​ការ​វះកាត់​នេះ យ៉ាង​ច្រើន​អស់​តែ​ប៉ុន្មាន​ពាន់​ដុល្លារ​ប៉ុណ្ណោះ ហើយ​ថ្លៃ​ដែល​គេ​សង​ជំងឺ​ចិត្ត​នោះ​​គឺ​មិន​បាន​ស្មើ​នឹង​កន្ទុយ​ដែល​លោក​ស្រី​ចំណាយ​ផង។ មនុស្ស​ជា​ច្រើន​បា​នគាំទ្រ​ប្ដី​របស់​លោក​ស្រី​ថា បើ​អស់​លុយ​ច្រើន​យ៉ាង​នេះ ហើយ​ចេញ​មក​លទ្ធផល​បែប​នេះ​គឺ​ពិត​ជា​មិន​ខឹង​មិន​បាន​មែន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម