Fan Bingbing បាន​ចូល​កម្មវិធី​ធំ តែមិនសូវមានអ្នកថតរូបជាមួយច្រើនដូចមុន

  • 2021-01-11 04:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រីចិន Fan Bingbing កំពុង​ព្យាយាម​វិល​ត្រលប់​មក​កាន់​ពិភព​សិល្បៈ​វិញ យ៉ាងណាក្ដី នៅ​ក្នុង​កម្មវិធី​ថ្មី​នេះ នាង​ត្រូវ​បាន​គេ​រើស​អើង។

បណ្ដាញ​ព័ត៌មាន Sina ​បាន​ឲ្យ​ដឹង​ថា ទស្សនាវដ្ដី​ល្បី​ឈ្មោះ LifeStyle បាន​ប្រព្រឹត្ត​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Style Gala ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​លំដាប់​ជួរ​មុខ​ជា​ច្រើន​ដូច​ជា Zheng Shuang, Li Shen និង Lin Yun ជាដើម។ នៅ​ក្នុង​ចំណោម​នោះ​ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing ក៏​ត្រូវ​បាន​អញ្ជើញ​ដូច​គ្នា។ នេះ​គឺ​ជា​កម្មវិធី​ទី​១​នៅ​ដើម​ឆ្នាំ ដែល​ស្រី​ស្អាត​ ​អាយុ​៣៩​ត្រូវ​បាន​អញ្ជើញ​ចូល​រួម តែ​នាង​មិន​បាន​បង្ហាញ​មុខ​លើ​កម្រាល​ព្រំ​ក្រហម​ឡើយ។

នៅ​ក្នុង​កម្មវិធី​នេះ តួ​រឿង​មហិច្ឆិតា​អ៊ូម៉ីនាង ទទួល​បាន​ពាន​២​គឺ តួអង្គ​ប្រចាំ​ឆ្នាំ និង​តារា​ដែល​មាន​សកម្មភាព​សប្បុរសធម៌​លេច​ធ្លោ។

យ៉ាងណាក្ដី​ អ្វី​ដែល​ធ្វើ​ឲ្យ​ស្រី​ស្អាត​រូប​នេះ រង​ការ​ខ្មាស​អៀន​នោះ​គឺ នៅ​ពេល​ទទួល​ពាន នាង​ចង់​ថត​រូប​បែប​ស្និទ្ធិ​ស្នាល​នឹង​អ្នក​ប្រគល់ តែ​ត្រូវ​លោក​ថយ​ក្រោយ​មួយ​ជំហាន មិន​ចង់​ស្និទ្ធិស្នាល​នឹង​នាង ហើយ​មាន​ទឹក​មុខ​មិន​សូវ​ញញឹម​ស្រស់។ QQ បាន​ឲ្យ​ដឹង​ថា សកម្មភាព​មួយ​នេះ​បាន​ធ្វើ​ឲ្យ​នាង​ខ្មាស​គេ​មិន​តិច​ឡើយ។ បក​ស្រាយ​ជាមួយ​បញ្ហា​នេះ មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា ប្រហែល​ជា​មិន​ចង់​មាន​ឈ្មោះ​ពាក់ព័ន្ធ​នឹង តួ​រឿង​ព្រះនាង​យេយេ​ទើប អ្នក​ប្រគល់​ពាន​ថយ​ក្រោយ​មួយ​ជំហាន​បែប​នេះ។

ឆ្នាំ ២០២១ គឺ​ជា​ឆ្នាំ​ដែល​ច្បាប់​ហាម Fan Bingbing បង្ហាញ​ខ្លួន​ជា​សាធារណៈ​ត្រូវ​បាន​បញ្ចប់ តែ​ហាក់​បីដូច​គ្រប់​យ៉ាង​មិន​ទាន់​រលូន​សម្រាប់​នាង​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម