មិត្ត​ស្រី​របស់ Elon Musk ឆ្លង COVID -19

  • 2021-01-11 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន តារា​ចម្រៀង​ស្រី​អាមេរិក Grimes បាន​ឲ្យ​ដឹង​ថា នាង​កំពុង​មាន​​វិជ្ជមាន​ជាមួយ​មេរោគ Covid -19។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន Insider បាន​រាយការណ៍​ថា តារា​ចម្រៀង​ស្រី Grimes មិត្ត​ស្រី​របស់​មហាសេដ្ឋី​លេខ​១​ពិភពលោក លោក Elon Musk កំពុង​ផ្ទុក​មេរោគ​កូវីដ​១៩។

“នៅ​ទី​បំផុត ខ្ញុំ​ក៏​ឆ្លង​​ជំ​ងឺ​កូវីដ ១៩ ហើយ​កំពុង​តែ​រស់​នៅ​ជាមួយ​នឹង​គ្រុន Dayquil” ស្រី​ស្អាត​៣២​ឆ្នាំ​និយាយ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ នាង​ភ្ជាប់​ជាមួយ​បទ​ចម្រៀង​ឈ្មោះ Good Days របស់ SZA ដើម្បី​លើក​កម្លាំង​ចិត្ត​ខ្លួន​ឯង។

ទោះ​បី​ជា​ប្រាប់​គេ​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ឆ្លង​មេរោគ​ខាង​លើ​ក៏​ដោយ តែ​មិត្ត​ស្រី​របស់​ម្ចាស់​ក្រុមហ៊ុន Tesla មិន​រៀបរាប់​បន្ថែម​ពី​អាការៈ​​ជំ​ងឺ​របស់​ខ្លួន​នាពេល​បច្ចុប្បន្ន​ឡើយ។

គួរ​បញ្ជាក់​​ផង​ដែរ​​ថា​ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៨៨ ស្គាល់​គ្នា​ដំបូង​ជាមួយ Elon Musk កាល​ពី​ឆ្នាំ ២០១៨ តាម​រយៈ​បណ្ដាញ​សង្គម Twitter ហើយ​ស្រលាញ់​គ្នា​ក្រោយ​នោះ​ប៉ុន្មាន​ខែ។ ក្រោយ​មក​ពួក​គេ​ក៏​បង្ហាញ​មុខ​រួម​គ្នា​នៅ​ក្នុង​កម្មវិធី Met Gala ២០១៨។ ខែ​ឧសភា ឆ្នាំ២០២០ អ្នក​ទាំង​​ពីរ​ស្វាគមន៍​កូន​ប្រុស​ទី​១​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា X AE A-XII ហៅ​ក្រៅ​ថា Little X៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម