ទីតាំងប្រជ្រុយដែលបង្ហាញលក្ខណៈផ្សេងៗគ្នា ពីមនុស្សស្រី

  • 2021-01-11 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​យោង​តាម​​ក្បួន​ទស្សន៍​ទាយ ​​​ប្រជ្រុយ​អាច​បង្ហាញ​ពី​ជោគ​វាសនា​អនាគត ​ចិត្ត​សាស្ត្រ រួម​ទាំង​​ប្រភេទ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​នោះ​ផង​ដែរ។ ​អាស្រ័យ​លើ​ទី​តាំង​​ប្រជ្រុយ ​វា​អាច​ស្ដែង​ចេញ​នូវ​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ៗ ​ដែល​គ្រប់​គ្នា​ស្ទើរ​តែ​មិន​ដឹង ​សូម្បី​ម្ចាស់​សាមី​ខ្លួន។ ​ដូច្នេះ ​បើ​អ្នក​មាន​ប្រជ្រុយ​នៅ​ទី​តាំង​ណាមួយ ​អាច​ផ្ទៀង​ផ្ទាត់​ដូច​ខាង​ក្រោម៖

១. ​លើ​ថ្ងាស

រូបតំណាង

​មនុស្ស​ស្រី​មាន​ប្រជ្រុយ​នៅ​ទី​តាំង​នេះ ​ជា​មនុស្ស​មាន​សំណាង​ខ្លាំង​ណាស់។ ​ទោះ​ជា​​នាង​មិន​បាន​រៀប​ការ​ជាមួយ​បុរស​ជា​អ្នក​មាន​ក៏​ដោយ ​ក៏​នាង​នៅ​តែ​មាន​ទ្រព្យ​ចាយ​វាយ​ដោយ​បុណ្យ​វាសនា​របស់​ខ្លួន​ដែរ។ ​ជីវិត​​របស់​មនុស្ស​ស្រី​មាន​​ប្រជ្រុយ​បែប​នេះ ​កម្រ​ប្រទះ​បញ្ហា​លុយ​កាក់​ណាស់។

​២. ​លើ​ថ្ពាល់

រូបតំណាង

​បើ​​មាន​ប្រជ្រុយ​លើ​​ថ្ពាល់​ខាង​​ស្ដាំ ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​​ស្រី​មាន​ភ័ព្វ។ ​ជា​ញឹក​ញាប់ ​តែង​ទទួល​បាន​ការ​​គោរព​ពី​​អ្នក​ផង​ទាំង​ពួង ​និង​ច្រើន​តែ​មនុស្ស​មាន​យស​ស​ក្កិ​កោត​ស្ងប់​ស្ងែង។ រី​ឯ​ផ្លូវ​ស្នេហា​វិញ ​រមែង​ជួប​តែ​រឿង​ផ្អែម​ល្ហែម។ ​​ចំពោះ​បុគ្គលិក​​លក្ខណៈ​វិញ ​អ្នក​ជា​មនុស្ស​មាន​ភាព​ស្ងប់​ស្ងាត់​ដែល​នេះ​ជា​​ភាព​ទាក់​ទាញ​ខ្លាំង​ក្លា​បំផុត​ចំពោះ​មនុស្ស​ប្រុស។ ​​នៅ​ពេល​កសាង​ជីវិត​អាពាហ៍ពិពាហ៍ ​ច្រើន​តែ​ជួប​សុភមង្គល និង​មាន​មង្គលការ​ដែល​អ្នក​ផង​ច្រណែន។ ​

សម្រាប់​​មនុស្ស​ស្រី​មាន​ប្រជ្រុយ​លើ​ថ្ពាល់​ខាង​ឆ្វេង​វិញ ​​មាន​ផ្លូវ​ចិត្ត​បែប​សន្តិភាព ​និង​តែង​តែ​រីករាយ​ ​រួម​ទាំង​ចេះ​ទទួល​ស្គាល់​ការ​ពិត​​ដែល​កើត​ឡើង​ចំពោះ​មុខ​ផង​ដែរ​។

៣. លើ​បបូរ​មាត់

រូបតំណាង

​ចំពោះ​អ្នក​មាន​ប្រជ្រុយ​លើ​បបូរ​មាត់​ខាង​លើ ​​ត្រូវ​គេ​ចាត់​ទុក​ជា​មនុស្ស​ពូ​កែ​និយាយ និង​មាន​ភាព​ស្មោះ​ត្រង់​បំផុត​ក្នុង​ទំនាក់​ទំនង។ ​អ្នក​ក៏​ពូ​កែ​ខាង​ញ៉ាំ​មិន​ធម្មតា​ដែរ ​ដូច្នេះ​ហើយ​អ្នក​មិន​សូវ​បារម្ភ​ច្រើន​ពី​​បញ្ហា​ហិរញ្ញ​វត្ថុ​នោះ​ទេ។ ​បើ​និយាយ​ពី​ស្នេហា​វិញ ​នាង​​តែង​ជា​មនុស្ស​​ដែល​ចាប់​ផ្ដើម​មុន ​ហើយ​ពេល​ខ្លះ​រង​គ្រោះ​ឈឺ​ចាប់​ដោយសារ​តែ​បញ្ហា​នេះ​ផង​ដែរ។

​យ៉ាង​ណា​មិញ ​ចំពោះ​មនុស្ស​ស្រី​មាន​ប្រជ្រុយ​លើ​បបូរ​មាត់​ខាង​ក្រោម ​ជា​មនុស្ស​​មិន​សូវ​រវីរវល់​នឹង​រឿង​ស្នេហា​ប៉ុន្មាន​ឡើយ។ ​​នាង​ជា​មនុស្ស​ចង់​បាន​​លេខ​១ ​មិន​ថា​ពេល​រៀន​សូត្រ ​ឬ​ធ្វើ​ការ​នោះ​​ទេ។ ​ម្ល៉ោះ​ហើយ ​មិន​ថា​ថ្នាក់​លើ​ឬ​​អ្នក​ក្រោម​បង្គាប់ ​រមែង​​កោត​សរសើរ​​នាង​ជា​និច្ច ដោយសារ​តែ​សមិទ្ធផល​ការងារ​របស់​នាង ​រមែង​ទទួល​បាន​ជោគ​ជ័យ។

៤. ​លើ​ចង្កា

រូបតំណាង

អ្នក​ដែល​មាន​​ប្រជ្រុយ​​នៅ​ទី​តាំង​នេះ ​ច្រើ​ន​តែ​ជីវិត​ការងារ ​និង​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​ម្ដង​ឡើង​ម្ដង​ចុះ មិន​ទៀង​ទាត់។ ​​នាង​​ជា​មនុស្ស​មិន​ចូល​​ចិត្ត​នៅ​ស្ងៀម​មួយ​កន្លែង​ឡើយ ​ដែល​នេះ​ជា​ការ​ចាប់​អារម្មណ៍​យ៉ាង​ពិសេស​មួយ​ពី​សំណាក់​មនុស្ស​មាន​ភេទ​ផ្ទុយ​។ ​យ៉ាង​ណា​ក៏​ដោយ ​​តាម​ក្បួន​ទស្សន៍​ទាយ ​មនុស្ស​ស្រី​មាន​ប្រជ្រុយ​លើ​ចង្កា ​រមែង​ប្រឈម​នឹង​ជំ​ងឺ​ផ្សេង​ៗ ​ពិសេស​គឺ​ជំ​ងឺ​បេះ​ដូង។

៥. លើ​​បំពង់​ក

រូបតំណាង

​ផ្ដោត​លើ​ទី​តាំង​របស់​ប្រជ្រុយ​មនុស្ស​ស្រី​​ដែល​មាន​​ចំ​ពាក់​កណ្ដាល​បំពង់​ក ​ត្រូវ​គេ​ចាត់​ទុក​​ថា​ ​ជា​មនុស្ស​មាន​​តម្លៃ​ថ្លៃ​ជាង​មាស​ទៅ​ទៀត។ ​នាង​​​ជួប​រឿង​សប្បាយ​រីក​រាយ​ទាំង​​ការងារ និង​​​ស្នេហា​​។ ​ ​ ​បើ​មាន​​ទី​តាំង​នៅ​ជ្រុង​ខាង​ស្ដាំ ​ត្រូវ​គេ​យល់​ថា​ជា​មនុស្ស​មាន​ភាព​រឹង​មាំ ​ចូល​ចិត្ត​សាក​ល្បង​អ្វី​ថ្មី​ៗ ​ព្រ​ម​ទាំង​ចូល​ចិត្ត​ស្រាវជ្រាវ​ដើម្បី​ដឹង​ពី​រឿង​រ៉ាវ​ប្លែក​​ៗ​ផង​ដែរ។ ​​ផ្ទុយ​មក​វិញ ​សម្រាប់​​​មាន​​ប្រជ្រុយ​នៅ​ទី​តាំង​ខាង​ឆ្វេង ​ជា​មនុស្ស​​ដែល​តែង​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​ជុំ​វិញ។

រូបតំណាង

​យ៉ាង​ណា​ក៏​ដោយ ​ការ​ទស្សន៍​ទាយ​ដោយ​ផ្អែក​លើ​ទី​តាំង​ប្រជ្រុយ​លើ​រាង​កាយ ​មិន​ថា​ចេញ​មក​ល្អ ​ឬ​មិន​ល្អ​នោះ​ទេ ​​វា​​មិន​ទាក់​ទង​ខ្លាំង​ពេក​លើ​អនាគត​របស់​នរណា​ឡើយ។ ​ភាព​ជោគ​ជ័យ ​សុភមង្គល ​​នឹង​ចូល​មក​ឆាប់​ៗ​លើ​​អ្នក​ទាំង​ឡាយ​ណា​ដែល​ខំ​ប្រឹង​ប្រែង ​ចេះ​យក​អសារ​ដោយ​ស្មោះ​ត្រង់​ជាមួយ​មនុស្ស​នៅ​ជិត​ខ្លួន៕​​​

អានបន្ត៖ ​ ចង់​ដឹង​ថា​ខ្លួន​ឯង​ជា​មនុស្ស​បែប​ណា​ រើស​យក​កញ្ចក់​មួយ​ ហើយ​មើល​ចម្លើយ​

​​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម