ទម្លាប់អាក្រក់ប្រចាំថ្ងៃ ៤យ៉ាងដែលធ្វើឱ្យអ្នកងាយនឹងដាច់សរសៃឈាមខួរក្បាលដោយមិនដឹងខ្លួន

  • 2021-01-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់មិនល្អមួយចំនួនថំគឺប៉ះពាល់ខ្លះដល់សុខភាពរាងកាយ ពិសេសអាចធ្វើឲ្យសឹងតែបាត់អាយុជីវិតផង បើយើងមិនបានយកចិត្តទុកដាក់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។

ថ្ងៃនេះកញ្ញាលើកយើងចំណុចតូចៗនានាជាទម្លាប់អាក្រក់ប្រចាំថ្ងៃ ដែលយើងចូលចិត្តធ្វើ និងប៉ះពាល់ដល់សុខភាពរាងកាយ ស្ទះសរសៃឈាមខួរក្បាល និងប៉ះពាល់ការខូចបេះដូង ដូចខាងក្រោមនេះ៖

១.ញ៉ាំអាហារអត់ទៀងទាត់

មានមនុស្សជាច្រើនដែលមានទម្លាប់ញ៉ាំអាហារពេលយប់ ឬញ៉ាំអាហារសម្រន់មុនពេលចូលគេង។ ទម្លាប់នេះនឹងធ្វើឱ្យអ្នកឡើងទម្ងន់បង្កើនកម្រិតកូឡេស្តេរ៉ូល សម្ពាធឈាមខ្ពស់ ប្រឈមនឹងជំងឺបេះដូង ដែលធ្វើឱ្យដំណើរការក្រិនសរសៃឈាមលឿនបណ្តាលដាច់សរសៃឈាមខួរក្បាល។ ដូច្នេះមិនគួរញ៉ាំពេលយប់ជ្រៅ បើសិនអ្នកឧស្សាហ៍ឃ្លានពេលយប់ សូមបញ្ឈប់ ការញ៉ាំយ៉ាងហោចណាស់ ៣ ម៉ោងមុនពេលចូលគេង។

២.ប្រើគ្រឿងស្រវឹងជាប្រចាំ ឬមុនពេលចូលគេងយប់

ទម្លាប់ ផឹកសុរាជាញឹកញាប់ នឹងជ្រើសជាភេសជ្ជ:ប្រចាំធ្វើឱ្យខូចក្រិនសរសៃឈាម និងបង្កើតជាជំងឺ ដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទៀតការផឹកស្រាមុនពេលចូលគេង នឹងបង្កើន សម្ពាធឈាមកើនឡើងកាន់តែខ្ពស់ព្រោះកម្រិតជាតិអាល់កុលក្នុងស្រាជាពិសេសអ្នកមិនគួរទទួលស្រាមុនពេលចូលគេងច្រើនឡើយ។

៣.ងូតទឹកផ្កាឈូកត្រជាក់ពេលយប់ញឹកញាប់

មនុស្សជាច្រើនរវល់នឹងការងារការដែលទម្លាប់ងូតទឹកពេលយប់ធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលភ្លាមៗ អាចបណ្តាលឲ្យអ្នកបាត់អុកស៊ីសែន ពិបាកដកដង្ហើម និងអាចដាច់សរសៃឈាមខួរក្បាល។ វាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាព ដូចនេះអ្នកគួរតែជ្រើសរើសការងូតទឹកក្តៅអ៊ុនៗ ដើម្បីឱ្យរាងកាយរបស់អ្នកសម្របខ្លួនទៅនឹងសីតុណ្ហភាព បន្ទាប់ពីរាងកាយហត់នឿយ និងត្រូវការសម្រាកយប់។

៤.ប្រើឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេង

ការប្រើឧបករណ៍អេឡិចត្រូនិកមុនពេលចូលគេងដូចជា៖ ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច។ ល។ ទាំងនេះនឹងប៉ះពាល់ដល់សរសៃឈាមក្បាល ដោយបណ្តាលឱ្យពិបាកគេង ឬគេងមិនលក់។ អ្នកជំនាញណែនាំឱ្យអ្នកមិនគួរប្រើទូរស័ព្ទមុនពេលគេងនិងកែប្រែទម្លាប់របស់ខ្លួន ដែលវាជាមូលហេតុបំផ្លាញសុខភាពអ្នករាងកាយ និងខួរក្បាល ដែលជាដើមហេតុឲ្យដាច់សរសៃឈាមឬឈានទៅពិការភាពរាងកាយជាដើម។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម