តើកន្លែងណាអ្នកចង់ទៅជាងគេ? នឹងបង្ហាញអ្វីដែលអ្នកកំពុងបាត់បង់ ហើយចង់បាននៅពេលនេះ

  • 2021-01-08 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្តាប់​​តាម​បេះ​ដូង​ខ្លួន​ឯង ​ហើយ​គិត​ថា​តើ​កន្លែង​​ណា​មួយ ​ដែល​អ្នក​ចង់​ទៅ​បំ​ផុត។

​រូប​លេខ​១

​​អ្នក​ត្រូវ​ការ​ទំនាក់​ទំនង ​ការ​សន្ទនា​ដែល​អាច​បញ្ចេញ​ពី​អារម្មណ៍​​​​យ៉ាង​ជិត​ស្និទ្ធ​​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ លើស​ពី​នេះ ​អ្នក​ត្រូវ​ការ​ទំនាក់​ទំនង​មួយ​ដែល​មាន​រយៈ​ពេល​វែង​ផង​ដែរ។ ដំណោះ​ស្រាយ ​​អ្នក​គួរ​តែ​ស្វែង​រក​មិត្ត​ម្នាក់ ​បន្ទាប់​មក​ជជែក​ឬ ចែក​រំលែក​ពី​រឿង​រ៉ាវ​ខ្លះ​​ៗ​របស់​អ្នក ​មិន​ថា​អតីត ​បច្ចុប្បន្ន ​ឬ​រឿង​អនាគត​នោះ​ទេ។

​រូប​​លេខ​២

​បង្ហាញ​ថា អ្នក​កំពុង​ត្រូវ​ការ​ភាព​ផ្លាស់​ប្តូរ​មួយ។ ​ទាំង​នោះ​​អាច​ជា ​ស្ទីល​សក់​ ​ការ​ស្លៀក​ពាក់ ​ឬ​ការ​​រៀប​ចំ​ឡើង​វិញ​នូវ​គ្រឿង​សង្ហារឹម​​នៅ​ក្នុង​ផ្ទះ​របស់​អ្នក ​ឬ​អ្នក​អាច​ចំណាយ​​ពេ​ល​គិត​គូ​ឡើង​វិញ ​ពី​រឿង​​ផ្លាស់​ប្តូរ​ការងារ​ថ្មី​។

រូប​លេខ​៣

​អ្នក​កំពុង​ស្មុគ​ស្មាញ​ខ្លាំង ​ហេតុ​នេះ​គួរ​តែ​​ដល់​ពេល​ផ្លាស់​ប្តូរ​រស​ជាតិ​ជីវិត​ដែល​ធ្លាប់​តែ​គ្មាន​ប្រយោជន៍​បែប​នេះ​ចេញ​ហើយ។ ​ដំណោះ​ស្រាយ អ្នក​គួរ​សាក​ទៅ​លេង​​តាម​ជន​បទ ​​ដើរ​លេង​បែប​ផ្សង​ព្រេង ​ឬ​​ជិះ​សេះ ​​បោះ​បាល់ ជិះ​បាឡុង … ​តែ​កុំ​ប្រថុយ​នឹង​អ្វី​គ្រោះ​ថ្នាក់​ពេក។

​រូប​លេខ​៤

​​​អ្នក​កំពុង​ត្រូវ​ការ​ភាព​ស្ងប់​ស្ងាត់ ​ជីវិត​សាមញ្ញៗ។ ​មើល​ទៅ អ្នក​ហាក់​​នឿយ​ហត់​ខ្លាំង​ណាស់​មួយ​រយៈ​នេះ ​ហេតុ​នេះ ​អ្នក​គួរ​សម្រាក​លំហែ​ចិត្ត​ដោយ​ទៅ​កន្លែង​ណា​ដែល​ស្ងាត់ ​ស្តាប់​សម្លេង​សត្វ​យំ ​ស្តាប់​សម្លេង​ធម្មជាតិ​​ខ្លះ​ក៏​ល្អ​ដែរ។

រូប​លេខ​៥

​អ្នក​ត្រូវ​កា​រ​សេរីភាព ព្រោះ​ពេល​នេះ​អ្នក​យល់​ថា​ខ្លួន​កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ជីវិត​ដ៏​លំបាក​មួយ។ ​ដំណោះ​ស្រាយ ​អ្នក​គួរ​តែ​ឆ្លៀត​ពេល​ទំនេរ​បន្តិច ​ហើយ​ទៅ​កន្លែង​ណា​ក៏​បាន​ដែល​អ្នក​ប៉ង​ជា​យូរ​មក​ហើយ។

​​រូប​លេខ​៦

​អ្នក​ត្រូវ​​ការ​ជីវិត​មួយ​ដ៏​ធម្មតា ​មិន​បាច់​ម្តង​ឡើង ​ម្តង​ចុះ​អ៊ី​ចឹង​ទេ។ ​អ្នក​កំពុង​ធុញ​ថប់​ណាស់​នៅ​ពេល​នេះ ​តែ​យ៉ាង​​ណា​គួរ​ផ្តល់​ពេល​វេលា​សម្រាប់​ខ្លួន​ឯង ហើយ​បង្កើត​ឲ្យ​វា​ក្លាយ​​​ជា​ទម្លាប់​និង​សាក​ល្បង​ធ្វើ​វា​​​ចុះ។

​រូប​លេខ​៧

​អ្នក​មាន​ក្តី​សុបិន​មួយ ព្រម​ទាំង​ក្តី​សង្ឃឹម​យ៉ាង​ច្បាស់​លាស់។ ​ហេ​តុ​នេះ ​អ្នក​គ្រាន់​តែ​ចង់​ឲ្យ​រឿង​រ៉ាវ​ខ្លះ​​កុំ​ដើរ​លឿន​ជ្រុល​ពេក ព្រោះ​អ្នក​ត្រូវ​ការ​ពេល​វេលា​ដើម្បី​រង់​ចាំ ក្នុង​ការ​សម្រេច​គោល​ដៅ​តាម​ក្តី​ស្រមៃ​របស់​អ្នក។

​រូប​លេខ​៨

​អ្នក​ចង់​បាន​ពេល​វេលា​វិស្សមកាល​មួយ អ្នក​ចង់​ទៅ​ទី​កន្លែង​ណា​ដែល​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​សប្បាយ​រីក​រាយ ​គ្មាន​ការ​បារម្ភ​​នៅ​ក្នុង​ចិត្ត។ ​​អ្នក​ចង់​ឲ្យ​ពេល​ត្រលប់​មក​ ​អ្នក​នឹង​មាន​​ថាមពល​ផ្លូវ​ចិត្ត​ឡើង​វិញ៕​

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម