ទម្លាប់​យប់​ឡើង​ធ្វើ​រឿង​អស់​ទាំង​នេះ ធានា​ថា​ស្អែក​ព្រឹកស្អាតបាន​​ពេញ​មួយ​តួ​ខ្លួន

  • 2021-01-10 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​ការ​ដាស់​តឿន​សម្រាប់​ស្រី​ៗ ដែល​តែងតែ​ចង់​​បាន​ស្អាត​ពេញ​មួយ​តួ​ខ្លួន។ ដោយ​គ្រាន់តែ​អនុវត្ត​វិធី​ងាយ​ៗ​ទាំង​នេះ​នៅ​ពេល​យប់ ព្រឹក​ឡើង​សម្រស់​ស្រស់​ស្អាត​ទ្វេដង៖

១.លាង​សម្អាត​ខ្លួន និង​មុខ៖ នេះ​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​ឲ្យ​ស្បែក​ស​ស្អាត និង​មុខ​គ្មាន​មុន។ ព្រោះ​ថា​ការ​លុបលាង​ទាំង​នោះ​អាច​កម្ចាត់​បាក់តេរី និង​ធូលី​ដែល​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​។

រូបតំណាង

**២.គេង​លើ​ខ្នើយ​សូត្រ**៖ បើ​អ្នក​គេង​លើ​ខ្នើយ​កប្បាស​នោះ បញ្ហា​​ជា​ច្រើន​តែង​កើត​មាន​លើ​ស្បែក។ មិន​តែ​ប៉ុណ្ណោះ​ខ្នើយ​សូត្រ​មាន​ភាព​ទន់​ល្មើយ ដែល​ជួយ​ឲ្យ​ស្បែក​គ្មាន​ស្នាម​ជ្រីវជ្រួញ។

៣.ម្រាមដៃ​ម្រាម​ជើង៖ កុំ​ព្រងើយកន្តើយ​ជាមួយ​ស្បែក​ត្រង់​បរិវេណ​នេះ​ឲ្យ​សោះ ព្រោះ​កន្លែង​ទាំងពីរ​ក៏​សំខាន់​មិន​ចាញ់​មុខ​ឡើយ។ ដូចនេះ​គួរ​លាប​ឡេ​ការពារ​រាល់​យប់​មុន​ចូល​គេង។

៤.ចង់​សក់៖ ស្ត្រី​ដែល​មាន​សក់​វែង មិន​ត្រូវ​ទម្លាក់​សក់​ពេល​គេង​ឡើយ ព្រោះ​កុំឲ្យ​សក់​ទក់ ឬ​ខ្ញីខ្ញូវ។ ជាពិសេស​ដើម្បី​រក្សា​សក់​ឲ្យ​នៅ​ឆ្ងាយ​ពី​មុខ។

៥.មុន​ពេល​លាង​សម្អាត​មុខ៖ គួរ​លាប​ទឹក​ឃ្មុំ​ទុក​ចោល ២០ នាទី​សិន ដើម្បី​ស្បែក​ទន់​រលោង និង​មាន​សំណើម​ជា​ប្រចាំ។

៦.ផឹកទឹក​យ៉ាង​តិចពីរ​កែវ៖ ចូរ​ផឹក​ទឹក​ឲ្យ​បាន​ពីរ​កែវមុន​ពេល​គេង ដើម្បី​ជួយ​ធ្វើឲ្យ​ស្បែក​មិន​ស្ងួត​និង​គ្មាន​ស្នាម​ជ្រីវជ្រួញ។ តែ​គួរ​ញ៉ាំ​ឲ្យ​បាន​មុន​ម៉ោង ៩ យប់ ទើប​អាច​គេង​លក់​ដោយ​ស្កប់ស្កល់ ដោយ​មិន​ចាំបាច់​ក្រោក​ទៅ​បន្ទប់​ទឹក។

៧.គេង​លក់​ឲ្យ​បាន​ល្អ៖ ពេល​គេង​បាន​ឆ្អែតកោសិកា​ចាស់​នឹង​ត្រូវ​ការ​ជួសជុល​ ហើយ​បំពេញ​ដោយ​កោសិកា​ថ្មី​ខ្ចី​ ដែល​នេះ​ជា​មូលហេតុ​តម្រូវ​ឲ្យ​គេង​ឲ្យ​បាន​លឿន និង​ក្រោក​ពី​ព្រលឹម។

៨.លាប​ឡេ​ផ្ដល់​សំណើម​គ្រប់​កន្លែង៖ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើឲ្យ​ស្បែក​មុខ ក, ថ្ងាស ឬ​ដក​ខ្លួន​ស្រស់​ស្អាត​នា​ព្រឹក​បន្ទាប់ ព្រោះ​ពី​យប់​អ្នក​បាន​បំប៉ន។

រូបតំណាង

៩.ញ៉ាំ​ទឹកដោះ​គោ​ក្ដៅ ឬ​តែ​បៃតង៖ ព្រោះ​វា​អាច​ជួយ​ដល់​ការ​រំលាយ​អាហារ និង​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ខ្លួន​បាន៕

ចុចអាន៖ធុញ​សាច់​សល់​ក្រោម​ក្លៀក ពិបាក​ពាក់​អាវ​វាល​ៗ​មែន? សាក​វិធី​នេះ​ធានា​ស្រក​អស់

ប្រភព៖ Fashionlady ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម