មនុស្សស្រីឆ្លាត មិនខ្លាចក្នុងការកាត់ផ្ដាច់មនុស្សទាំង ៣ ប្រភេទនេះចេញពីជីវិតខ្លួន

  • 2021-01-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនមែនមនុស្សទាំងអស់ដែលអ្នកស្គាល់សុទ្ធតែសក្តិក្នុងការរាប់អានជាមិត្តនោះទេ ព្រោះមនុស្សខ្លះចូលមករាប់អានអ្នកព្រោះតែសម្លឹងឃើញអ្វីម្យ៉ាងមិនមែនរាប់អានចេញពីចិត្តស្មោះនោះទេ។ ទាំងនេះជាមនុស្សទាំង ៣ ប្រភេទដែលមិនគួរនាំចូលមកក្នុងជីវិតខ្លួនឯងនោះទេ៖

១. មនុស្សដែលមិនចេះដឹងគុណ

មនុស្សប្រភេទនេះមិនមែនជាមនុស្សដែលមានការភ្លេចភ្លាំងច្រើន ឬ ការចងចាំមិនល្អនោះទេ តែជាប្រភេទមនុស្សដែលសំលឹងមើលឃើញតែសេចក្ដីសុខស្រួលរបស់ខ្លួនតែម្យ៉ាង បានមកយ៉ាងណាក៏មិនសំខាន់សម្រាប់ពួកគេនោះដែរ។ មនុស្សដែលតែងតែជួយពួកគេក្នុងគ្រាលំបាកយ៉ាងណាក៏មិនសំខាន់នោះដែរ អោយតែអស់ប្រយោជន័សម្រាប់គេក៏លែងចង់មានអ្វីពាក់ព័ន្ធជាមួយហើយ។ បើមិនចង់ខកចិត្តទៅថ្ងៃក្រោយទេនោះ បើសង្កេតឃើញចំនុចនេះ នៅក្នុងមនុស្សដែលអ្នករាប់អាននោះ គួរតែគិតមើលឡើងវិញ ព្រោះមនុស្សប្រភេទនេះគ្មានថ្ងៃនឹងតបស្នងអំពើល្អអ្នកនោះទេ។

២. មនុស្សចូលចិត្តនិយាយដើមគេ

មនុស្សដែលធ្លាប់ត្រូវយករឿងខ្លួនឯងមកវិភាគ ពិចារណាពីក្រោយខ្នង យល់ច្បាស់ណាស់ពីអារម្មណ៏មួយនេះ ព្រោះថាភាគច្រើនវាមិនមែនជារឿងល្អនោះទេដែលគេយកមកនិយាយ ហើយពេលខ្លះទៀតរឿងស ក៏អាចប្រែក្លាយជាខ្មៅបាន តាមតែមាត់អ្នកនិយាយប៉ុណ្ណោះ។ បើសិនជាពេលដែលជួបអ្នកម្ដងៗ មិនដែលបបួលជជែកគ្នារឿងដែលមានប្រយោជន៏សោះ មានតែអ្នកនេះអាក្រក់អញ្ចេះ អ្នកនោះមិនល្អបែបនោះ មនុស្សបែបនេះគ្មានថ្ងៃនាំអ្នកអោយចម្រើនរុងរឿងបាននោះទេ។ ជាពិសេសអ្នកមិនគួរទុកចិត្តប្រាប់រឿងផ្ទាល់ខ្លួនអ្នកទៅមនុស្សប្រភេទនេះដាច់ខាត។

៣. មនុស្សលាក់ពុត

មនុស្សខ្លះទៀតមើលពីសម្រកក្រៅទៅ ជាមនុស្សដែលល្អគ្រប់ដប់ ចេះជួយយកអាសារអ្នកដទៃ ចេះបន្ទាបខ្លួន ព្រមទាំងអោយតម្លៃមនុស្សជុំវិញខ្លួន មិនឆ្មើងឆ្មៃ។ ទោះជាមើលទៅល្អយ៉ាងនេះក្ដី អ្នកក៏គួរតែចាប់អារម្មណ៏បន្តិចដែរថា គេបែបនេះជាមួយមនុស្សគ្រប់គ្នាដែរអត់ ឬ គ្រាន់តែធ្វើអោយអ្នកឃើញតែម្នាក់។ មនុស្សប្រភេទនេះអាចនឹងពិបាកសង្កេតដឹងបន្តិច ព្រោះជំនាញខាងសម្ដែង និង ភូតកុហកនេះគឺនៅក្នុងកម្រិតកំពុលទៅហើយ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម