មានតែមនុស្សស្រីពូកែទេ ដែលធ្វើរឿងទាំងនេះរាល់ថ្ងៃ

  • 2021-01-09 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​គ្រប់​គ្នា​​តែង​តែ​ស្រលាញ់​ខ្លួន​ឯង​ និង​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​ល្អ​ឥត​ខ្ចោះ​។​ ទោះ​បី​ជា​យ៉ាង​ណា​មាន​រឿង​ពីរ​បី​​ដែល​មនុស្ស​ស្រី​ពូកែ​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ​ ដែល​នាំ​ឲ្យ​នាង​ក្លាយ​ជា​មនុស្ស​ដែល​គ្មាន​អ្នក​ដូច​ និង​ល្អ​បំផុត​។​ ហើយ​ខាង​ក្រោម​នេះ​ជា​រឿង​ដែល​មាន​តែ​មនុស្ស​ស្រី​ពូកែ​ប៉ុណ្ណោះ​ដែល​តែង​តែ​ធ្វើ​រាល់​ថ្ងៃ​៖​

ក្រោក​ពី​ព្រលឹម

ជឿ​ឬ​អត់​ តែ​មនុស្ស​ស្រី​ពូកែ​តែង​តែ​ក្រោក​ពី​គេង​ពី​ព្រលឹម​។ នាង​ក្រោក​ឡើង​ដើម្បី​ហាត់​ប្រាណ​ថែ​រាង​របស់​នាង​ជា​រៀង​រាល់​ថ្ងៃ​ និង​ធ្វើ​ការ​ងារ​ផ្ទះ​។​ នាង​ដឹង​ពី​របៀប​មើល​ថែ​ខ្លួន​ឯង​ ដូច្នេះ​ហើយ​ទើប​នាង​តែង​តែ​ចំណាយ​ពេល​សម្រាប់​រឿង​ទាំង​នោះ​។​

​​ ចម្អិន​អាហារ​ពេល​ព្រឹក​ញ៉ាំ​ខ្លួន​ឯង

បើ​សិន​ជា​នាង​បាន​ហាត់​ប្រាណ​ដើម្បី​រក្សា​រាង​ហើយ​ នាង​នឹង​ដឹង​ថា​ត្រូវ​ចាំ​ផ្ដើម​ថ្ងៃ​ថ្មី​ជា​មួយ​នឹង​អាហារ​ពេល​ព្រឹក​ដែល​មាន​សុខភាព​។​ ស្ត្រី​ពូកែ​នឹង​ចម្អិន​អាហារ​ពេល​ព្រឹក​ដោយ​ខ្លួន​ឯង​។​ នេះ​ក៏​ជា​ចំណុច​​ល្អ​មួយ​របស់​មនុស្ស​ស្រី​ដែរ​។​

ទទួល​យក​ចំណុច​មិន​ល្អ​របស់​ខ្លួន​ឯង

ទោះ​បី​ជា​​នាង​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ខ្លួន​ឯង​ល្អ​បំផុត​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ចំណុច​អាក្រក់​ដែល​នាង​មិន​អាច​លុប​បំបាត់​បាន​ដែរ​។​ តែ​នាង​ដឹង​ពី​របៀប​ទទួល​យក​ចំណុច​អាក្រក់​ទាំង​នោះ​ និង​នៅ​តែ​រក្សា​ជំហរ​ទៅ​មុខ​បាន​។​ លើស​ពី​នេះ​ទៀត​នាង​ក៏​ដឹង​ពី​របៀប​អភិវឌ្ឍន៍​ចំណុច​អាក្រក់​ទាំង​នោះ​ដែរ​។​

ញញឹម

មនុស្ស​ស្រី​ពូកែ​នឹង​មិន​ភ្លេច​ញញឹម​នោះ​ទេ​ មិន​ថា​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ​។​ នាង​ដឹង​ថា​ត្រូវ​រស់​ និង​ដោះ​ស្រាយ​បញ្ហា​ខ្លួន​ឯង​បែប​ណា​។​ ដូច្នេះ​ហើយ​នឹង​នឹង​ដឹង​​ថា​ត្រូវ​ញញឹម​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​វា​បែប​ណា​។​ នាង​ក៏​ដឹង​ថា​ត្រូវ​រឹង​មាំ​បែប​ណា​ ដើម្បី​ប្រឈម​មុខ​ជា​មួយ​នឹង​ភាព​លំបាក​បំផុត​ ហើយ​នឹង​ឆ្លង​កាត់​វា​បាន​។​

ហាត់​ប្រាណ

ដូច​ដែល​បាន​និយាយ​ខាង​លើ​រួច​ហើយ​ នាង​ដឹង​ពី​របៀប​ធ្វើ​ខ្លួន​ឲ្យ​រវល់​ និង​ឲ្យ​​ដង​ខ្លួន​មាន​រាង​ស្អាត​។​ នាង​នឹង​ចូល​រួម​ក្នុង​សកម្មភាព​ជា​ច្រើន​ដូច​ជា​ រាំ​ ហាត់​យូហ្គា ហាត់​ប្រាណ​ ជា​ដើម​។​ ​

មាន​សុភមង្គល​ជា​មួយ​​រឿង​តូច​តាច​

មនុស្ស​ស្រី​ពូកែ​តែង​តែ​ស្វែង​រក​សុភមង្គល​ក្នុង​រឿង​តូច​តាច​ដែល​នៅ​ជិត​ៗ​ខ្លួន​នាង​។​​ហើយ​នាង​តែង​តែ​រីករាយ​នឹង​ទម្លាប់​ប្រចាំ​ថ្ងៃ​​ដែល​នាង​បាន​ធ្វើ​ជា​និច្ច​។​

ជួយ​អ្នក​ដទៃ

នាង​តែង​តែ​មាន​អារម្មណ៍​អាណិត​អាសូរ​ចំពោះ​អ្នក​ដទៃ​ ហើយ​ជួយ​គេ​នៅ​ពេល​ដែល​គេ​ត្រូវ​ការ​ជំនួយ​ពី​នាង​។​ នាង​តែង​តែ​ធ្វើ​ទង្វើ​បែប​នេះ​ពេល​ចេញ​ទៅ​ក្រៅ​​។​

មនុស្ស​ស្រី​គ្រប់​រូប​តែង​តែ​ស្រស់​ស្អាត​ និង​ល្អ​តាម​បែប​របស់​គេ​ម្នាក់​ៗ​។​ នាង​ញញឹម​ យំ​ ខឹង​ នាង​គ្រប់​គ្រង​ខ្លួន​ឯង​ និង​មើល​ថែ​មនុស្ស​ដែល​នាង​ស្រលាញ់​។​ នេះ​ជា​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​។​​វា​ជា​អ្វី​ដែល​នាង​មាន​ ហើយ​នាង​នឹង​ធ្វើ​វា​ដោយ​មិន​ដឹង​ខ្លួន​ឡើយ​។​ ជឿ​ឬ​មិន​ជឿ​ តែ​គ្រប់​មនុស្ស​ស្រី​ទាំង​អស់​តែង​តែ​ចូល​ចិត្ត​ធ្វើ​តាម​ចំណុច​ខាង​លើ​ តាម​របៀប​ផ្ទាល់​ខ្លួន​របស់​នាង​៕

ចុចអាន​៖ រស់នៅដោយប្រាជ្ញាដើរទាន់សម័យកាលទំនើប តាមគន្លឹះងាយៗ ៥យ៉ាង

ប្រភព៖ Likelovequotes ប្រែសម្រួល៖ ឃួន សូលីកា

អត្ថបទពេញនិយម