រើសបៀរមួយសន្លឹក ដើម្បីដឹងពីរឿងលុយកាក់អ្នកក្រោយរៀបការរួច

  • 2021-01-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកមានចម្ងល់ថា អ្នកអាចនឹងមានសំណាងរឿងលុយកាក់បែបណាក្រោយរៀបការរួចនោះ សន្លឹកបៀរដែលអ្នកជ្រើសអាចបង្ហើបប្រាប់បាន៖

សន្លឹកបៀរទី ១

សន្លឹកបៀរដែលអ្នកជ្រើសរើសមួយនេះ អាចប្រាប់បានថា អ្នកនឹងមានបញ្ហារឿងលុយកាក់បន្តិចក្រោយពេលរៀបការរួច មានរឿងជាច្រើនដែលអ្នកត្រូវទាមទារអោយអ្នកចំណាយប្រាក់ទៅលើ ថែមទាំងត្រូវប្រឹងប្រែងធ្វើការយ៉ាងច្រើនថែមទៀត។ តែចំពោះរឿងជីវិតគូរនេះ អ្នកនឹងមានសេចក្ដីសុខខ្លាំងណាស់ ទោះជាការចាប់ផ្ដើមនេះលំបាកបន្តិចមែន តែដោយសារតែគោលដៅជីវិតរួមគ្នា ធ្វើអោយអ្នកទាំងពីរ អាចកាន់ដៃគ្នាតស៊ូទៅមុខបាន ដោយមិនមានបញ្ហានឹងគ្នានោះទេ។

សន្លឹកបៀរទី ២

ពេលរៀបការរួច អ្នកទាំងពីរសុទ្ធតែមានមុខរបរច្បាស់លាស់រៀងៗខ្លួន មិនមែនពឺងផ្អែកទៅលើនរណាម្នាក់ទាំងស្រុងនោះទេ។ ព្រោះតែមិនចង់ឈ្លោះគ្នារឿងលុយកាក់នេះ ទើបអ្នកទាំងជជែកគ្នា រៀបចំគម្រោងយ៉ាងច្បាស់លាស់ តាំងតែពីពេលមិនទាន់រៀបការមកម្ល៉េះ។ ទោះជាអ្នកដទៃមើលមកអ្នកទាំងពីរមានច្បាប់ទម្លាប់ច្រើន មិនដូចជាមនុស្សដែលស្រលាញ់គ្នា រៀបការជាមួយគ្នា តែអោយតែប្រកាន់ទម្លាប់បែបនេះបាន ច្បាស់ជាមិនទាស់សម្ដីគ្នាព្រោះតែរឿងនេះនោះទេ។

សន្លឹកបៀរទី ៣

សន្លឹកបៀរមួយនេះបង្ហាញថា ស្វាមីអ្នកជាអ្នកដែលរកចំនូលមកផ្គត់ផ្គង់គ្រួសារ ទោះជាមានការងាររៀងខ្លួនក្ដី តែគេប៉ិនប្រសប់ជាងក្នុងរឿងលុយកាក់នេះ។ គេអាចជាមនុស្សដែលមានគោលដៅក្នុងជីវិតយ៉ាងច្បាស់លាស់ ហើយមានមហិជ្ជតាខ្ពស់ទៀត ធ្វើអោយអ្នកមានសំណាង មិនចាំបាច់ខ្វល់ខ្វាយរឿងលុយកាក់ទាល់តែសោះ ក្រោយពេលរៀបការរួច។

សន្លឹកបៀរទី ៤

អ្នកនឹងក្លាុយជាអ្នករកចំណូលបានច្រើនជាងគ្រួសារខ្លួន ក្រោយពេលរៀបការរួច ព្រោះតែអ្នកជាមនុស្សដែលពោរពេញដោយសមត្ថភាព មិនថាការងាររកស៊ីអ្វីនោះទេ។ ពេលដំបូងៗ អាចនឹងមានបញ្ហាលុយកាក់បន្តិច តែដោយមានស្វាមីជាមនុស្សដែលស្រលាញ់អ្នកខ្លាំង ហើយនៅក្បែរអ្នកមិនថាមានរឿងអ្វី ទោះបញ្ហាប៉ុនភ្នំយ៉ាងណាក៏អាចដោះស្រាយបានដែរ។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម