ចង់ធាត់ ឬស្គម Park Bom នៅតែមិនខ្វល់ ព្រោះជើងនៅតែស្រឡូនស្អាតដូចម៉ូដែល
- 2021-01-06 07:30:00
- ចំនួនមតិ 4 | ចំនួនចែករំលែក 8
ចង់ធាត់ ឬស្គម Park Bom នៅតែមិនខ្វល់ ព្រោះជើងនៅតែស្រឡូនស្អាតដូចម៉ូដែល
ក្រោយពេលសម្រកគីឡូបានជាង១០គីឡូ អ្នកគាំទ្ររបស់តារាចម្រៀងស្រីល្បីឈ្មោះកូរ៉េ Park Bom បានរកឃើញថា ទោះបីជាពេលស្គម ឬធាត់ ជើងរបស់ស្រីស្អាតរូបនេះនៅតែស្រឡូនគួរឲ្យច្រណែន។
ក្រោយពេលក្រុមចម្រៀងកូរ៉េ 2NE1 ត្រូវបានរំសាយ តារាចម្រៀងស្រី Park Bom តែងតែទទួលបានការចាប់អារម្មណ៍ជានិច្ច ដោយមិនមែនដោយសារត្រឹមតែសមិទ្ធិផលរបស់នាងឡើយ ដោយរឿងសម្រស់ឡើងចុះរបស់នាងក៏ទទួលបានការចាប់អារម្មណ៍មិនស្ទើឡើយ។ ដោយមនុស្សមួយចំនួនបានលើកឡើងថា ម្ចាស់បទ You and I បានឆ្លងកាត់មុខកាំបិតជាដើម។
ជាក់ស្ដែង មុននេះបន្តិច ក្រុមការងាររបស់ស្រីស្អាត ៣៦ឆ្នាំ បានបង្ហើបឲ្យដឹងថា នាងទើបតែសម្រកទម្ងន់បាន ១១គីឡូ ដោយចុះពី ៧០គីឡូ ចុះសល់ត្រឹមតែ ៥៩គីឡូប៉ុណ្ណោះ ដែលធ្វើឲ្យ Park Bom មើលទៅក្មេង និងស្រស់ស្អាតជាងមុនបន្ថែមទៀត។
យ៉ាងណាក្ដី អ្នកគាំទ្ររបស់អតីតសមាជិក 2NE1 បានសង្កេតឃើញថា ទោះបីជាពេលធាត់ ឬស្គមក្ដី សិល្បការិនីរូបនេះនៅតែវែងស្រឡូនស្អាត មិនចាញ់ម៉ូដែលនោះទេ។ តាមនោះដែរ នៅពេលទើបង្ហាញមុខ ដែលពេលនោះនាងរាងស្គមនោះ ក៏មានជើងស្រឡូនស្អាត ហើយកាលពីឆ្នាំមុនដែលពេលនាងមានទម្ងន់៧០គីឡូនោះ ក៏នាងនៅតែមានជើងស្រឡូនមិនធម្មតា ដែលមនុស្សជាអត់នឹងសរសើរមិនបានថា ពិតជាមិនងាយរកបានឡើយ៕