អ្នក​គាំទ្រ Dilraba និង Angelababy ឈ្លោះ​គ្នា​បែក​ផ្សែង​ព្រោះ​ត្រូវ​ចោទ​ថា​លួច​ចម្លង​គ្នា

  • 2021-01-04 08:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​រ៉ូប​មួយ រឿង​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​របស់​កំពូល​តារា​សម្ដែង Angelababy និង Dilraba ត្រូវ​បាន​គេ​គាស់​ឡើង​វិញ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំងសង​ខាង​បញ្ចេញ​ចង្កូម​ដាក់​គ្នា។

បណ្ដាញ​សង្គម Weibo ប្រទេស​ចិន​បាន​កក្រើក​ដោយ​សារ​តែ​សង្គ្រាម​ពាក្យ​សម្ដី​របស់​អ្នក​គាំទ្រ​របស់​តារា​សម្ដែងស្រី Dilraba និង Angelababy។ ដោយ​ដើម​ហេតុ​នៃ​ជម្លោះ​នេះ​កើត​ឡើង​ដោយ​សារ​រ៉ូប​មួយ​របស់​អ្នក​ម្ដាយ​កូន​១។

តាម​នោះ​ដែរ បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទទួល​ឆ្នាំ​ថ្មី​ ប្រពន្ធ​របស់ Huang Xiaoming បាន​ស្លៀក​រ៉ូប​វែង​ពណ៌​ស មាន​រំលេច​ផ្កា​ក្រហម​យ៉ាង​ទាក់​ទាញ។ ដើម​ទង​នឹង​គ្មាន​ជា​បញ្ហា​អ្វី​នោះ​ឡើយ បើ​អ្នក​គាំទ្រ​របស់​តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​បី​ជាតិ​មិន​ចូល​បកអាក្រាត​ថា ទាំង​រ៉ូប​ និង​ស្ទីល​ថត​រូប​របស់​ស្រី​ស្អាត​៣៣​ឆ្នាំ គឺ​លួច​ចម្លង Dilraba ទាំង​ស្រុង។ មនុស្ស​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ឃើញ​រៀម​ប្អូន​ស្រករ​ក្រោយ​ថត​ស្អាត​ពេក ទើប Baby លួចចម្លង​តាម។ យ៉ាងណាក្ដី នៅពេល​នោះ ហ្វេន​របស់ Baby ក៏​មិន​ណយ​ដែរ ដោយ​ជីក​យក​ភស្តុតាង​ថា អ្នក​ដែល​ថត​រូប​ដែល​មាន​របាំង​មុខ​គឺ Baby អ្នក​ថត​មុន រហូត​ដល់​ឆ្នាំ​២០២០ ទើប Dilraba លួច​ចម្លង​តាម។ ជម្លោះ​នៅ​តែ​បន្ត​ដោយ​ភាគី​ទាំង​សង​ខាង​មិន​ព្រម​ទទួល​ស្គាល់​ថា តារា​ដែល​ខ្លួន​ស្រលាញ់​លួច​ចម្លង​គេ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម