អ្នក​គាំទ្រ​បះសក់​ច្រូង​ពេល​ឃើញ Liu Shishi និង Ni Ni ថតស្និទ្ធដូចសង្សារ​នឹង​គ្នា

  • 2020-12-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាពថ្មី​របស់​តារា​សម្ដែង​ស្រីល្បី​ឈ្មោះ​ចិន​២​ដួង Liu Shishi និង Ni Ni បាន​​ធ្វើ​ឲ្យ​ទស្សនិកជន​ជ្រួលច្របល់​ជា​ខ្លាំង នៅ​ពេល​ស្រី​ស្អាត​ទាំង​២​ស្និទ្ធិស្នាល​នឹង​គ្នា​ខ្លាំង​ពេក។

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​ធ្នូ​កន្លង​ទៅ​នេះ ទស្សនាវដ្ដី​ល្បី​ឈ្មោះ Marie Claire បាន​ធ្វើ​ឲ្យ​កក្រើ​ក​បណ្ដាញ​សង្គម Weibo នៅ​ពេល​ប្រភព​មួយ​នេះ​ប្រកាស​កម្រង​រូបភាព​ថ្មី​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Liu Shishi និង Ni Ni ដោយ​អ្នក​ទាំង​២​នឹង​ក្លាយ​តារា​គ្រប​មុខ​នៅ​ក្នុង​លេខ​ថ្មី​សម្រាប់​ទស្សនាវដ្ដី​ខាង​លើ។

តាម​នោះ​ដែរ មូលហេតុ​ដែល​ស្រី​ស្អាត​ទាំង​២​ក្លាយ​ជា​តារា​គ្រប​មុខ និង​ថត​រូប​យ៉ាង​ស្និទ្ធិស្នាល​ដូច​គូ​ស្នេហ៍​បែប​នេះ​​គឺ សិល្បការិនី​ទាំង​២​មាន​រឿង​ថ្មី​ថត​រួម​គ្នា​ដែល​មាន​ចំណង​ជើង​ថា My Best Friend’s Story។

នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល តារា​ល្បី​ឈ្មោះ​ទាំង​២​សហការនឹង​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ភាគ​ដែល​មាន​ប្រវែង​វែង​ទៀត​ផង។ មនុស្ស​ជា​ច្រើន​បាន​សន្និដ្ឋាន​ថា គម្រោង​ភាពយន្ត​ខាង​លើ​នឹង​ជោគជ័យ​ ត្បិត​វិស័យ​ភាពយន្ត​ចិន​កម្រ​មាន​រឿង​ស្នេហា​ស្រី​ស្រលាញ់​ស្រី ហើយ​នេះ​គឺ​ជា​តារា​ល្បី​ទាំង​២​រូប​ទៀត​ផង។

យោង​តាម​ក្រុមការងារ​របស់​រៀង My Best Friend’s Story គ្រោង​ចាក់​ផ្សាយ​នៅ​ដើម​ឆ្នាំ ២០២១ ដោយ​នឹង​​ផ្សាយ​លើ​ប៉ុស្តិ៍ Dragon TV៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម