រឿង ៣​យ៉ាង​បើ​មនុស្ស​ស្រី​មិន​ទាមទារ​ពី​មនុស្ស​ប្រុស​ទេ នឹង​មាន​តម្លៃ​គុណ​នឹង​២

  • 2020-12-31 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​សង្សារ ឬ​ប្ដី​ប្រពន្ធ​នឹង​គ្នា​ក៏​ដោយ តែ​បើ​មនុស្ស​ស្រី​ចេះគោរព​ភាព​ឯកជន​របស់​គូភាគី នោះ​តម្លៃ​របស់​នាង​ផ្ទាល់​នឹង​កើន​លើស​ដើម​នៅ​ក្នុង​កែវ​ភ្នែក​របស់​គេ។ រឿង​ទាំង​៣ ខាង​ក្រោម​នេះ​បើ​ខាង​ស្រី​មិន​ទាមទារ​ខាង​ប្រុ​សនោះ​ទេ នោះ​គេ​នឹង​ឲ្យ​តម្លៃ​អ្នក​កាន់​តែ​ខ្ពស់។

១. ទាមទារ​ការ​ចាប់​អារម្មណ៍​ពី​ខាង​ប្រុស​​គ្រប់​ពេល​វេលា

ទោះ​បី​ជា​ក្លាយ​ជា​ប្ដីប្រពន្ធ ឬ​សង្សារ​នឹង​គ្នា​ហើយ​ពិត តែ​ក្រៅពី​ចំណង​មនោសញ្ចេតនា​ជាមួយ​យើង គេ​ក៏​មាន​ចំណង​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម។ ដូច​នេះ​ហើយ គេ​មិន​អាច​ចំណាយ​ពេល​ទំនេរ​ទាំង​ស្រុង​លើ​អ្នក​បាន​ឡើយ។ ប្រសិន​ជា​យើង​គោរព​ពេលវេលា​ ក៏​ដូច​ជា​ម៉ោង​ឯកជន​របស់​គេ គេ​នឹង​ដឹង​ថា​យើង​ជា​មនុស្ស​ចាស់​ទុំ ដោយ​មិន​មែន​ជាបុគ្គល​ដែល​ត្រូវ​ការ​ ការ​ចាប់​អារម្មណ៍​គ្រប់​ពេលវេលា​ឡើយ។

២. លះបង់​អ្វី​មួយ ដើម្បី​អ្នក

បើ​យើង​គោរព​អ្នកដ​ទៃ អ្នក​ដទៃ​នឹង​គោរព​អ្នក​វិញ នេះ​គឺ​ជា​ច្បាប់​នៅ​ក្នុង​សង្គម​ទៅ​ហើយ។ ដូច​នេះ​ហើយ​​ បើ​ចង់​ឲ្យ​តម្លៃ​របស់​ខ្លួន​ឯង​ខ្ពស់​នៅ​ក្នុង​កែវ​ភ្នែក​សង្សារ សូម​កុំ​បង្ខំ​ឲ្យ​គេ​លះ​បង់​អ្វី​ម្យ៉ាង​ដែល​គេ​មិន​ពេញ​ចិត្ត​ដើម្បី​តែ​បំពេញ​ចំណូល​ចិត្ត​យើង​ឲ្យ​សោះ។ បើ​មិន​ដូច​នោះទេ គេ​នឹង​មាន​អារម្មណ៍​ថា​ធុញថប់ នៅ​ពេល​ស្ថិត​ក្នុង​ចំណង​ជាមួយ​យើង។

៣. គ្រប់​គ្រង​ទូរសព្ទ​របស់​គេ

នៅ​សម័យកាល​ដែល​គ្រប់​ការងារ​ទាំង​អស់​សុទ្ធ​តែ​ធ្វើ​តាម​រយៈ​ទូរសព្ទ​ដៃ​នោះ មាន​រឿង​មួយ​ចំនួន ទោះ​បី​ជា​ស្និទ្ធិស្នាល​គ្នា​យ៉ាងណា​ក៏​ជា​រឿង​ឯកជន​ ពិបាក​ក្នុង​ការ​ចែក​រំលែក។ ដូច​នេះ​ហើយ បើ​អ្នក​ជឿទុក​ចិត្ត​គេ ក៏ដូច​ជា​ឲ្យ​តម្លៃ​ខ្លួន​ឯង នោះ​អ្នក​នឹង​មិន​គ្រប់​គ្រង​ទូរសព្ទ​គេ​នោះ​ឡើយ។ ការ​ដែល​គ្រប់គ្រង​ទូរសព្ទ​គេ នឹង​ធ្វើ​ឲ្យ​គេ​មើល​មក​ឃើញ​ថា​អ្នក​ជាមនុស្ស​ហួងហែង​ និង​ចិត្ត​ចង្អៀត ត្បិត​បើ​មនុស្ស​មាន​ធម្មជាតិ​សាវា ទោះ​បី​ជា​អ្នក​គ្រប់​គ្រង​យ៉ាងណា ក៏​គេ​នៅ​តែ​មាន​វិធី​ដើម្បី​រក​ទាល់​តែ​បាន​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម