ម៉ាក់ៗ គួរឲ្យកូនៗលេងហ្គេមថ្មីនេះដើម្បីយល់ដឹងពីការបង្ការខ្លួនពីមេរោគ«វីរបុរសពាក់ម៉ាស»

  • 2020-12-30 05:37:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេងៗ គឺជាវ័យមួយចង់សាក ចង់ដឹង ដែលធ្វើឲ្យអាណាព្យាបាលពិបាកក្នុងការមើលថែទាំពួកគេពីការប៉ះពាល់មេរោគនានា ពិសេសក្នុងសម័យកូវីដ១៩នេះ បើហ៊ានតែ ប្រហែសអាចឆ្លងរាលដាលឆាប់រហ័ស។

ដើម្បីចែករំលែកចំណេះពាក់ព័ន្ធនឹងជំងឺឆ្លងថ្មីមួយនេះ អង្គការសុខភាពពិភពលោក(WHO) ,USAID ក្រសួងសុខាភិបាល និង អង្គការ Save the Children ប្រចាំកម្ពុជា បានរួមដៃគ្នាបង្កើតនូវកម្មវិធីហ្គេមទូរស័ព្ទមួយដែលមានឈ្មោះថា “វីរបុរសពាក់ម៉ាស” ដែលក្នុងហ្គេមនេះបង្ហាញអំពីរបៀបថែរក្សាអនាម័យ ដើម្បីការពារខ្លួនពីមេរោគឆ្លង ពិសេសគឺកូវីដ១៩ ដល់ក្មេងៗ ដែលវ័យចន្លោះចាប់ពី ៨ ដល់ ១៤ឆ្នាំ។

ហ្គេមក្នុង​ទូរស័ព្ទ ឬ tablet “វីរបុរសពាក់ម៉ាស” នេះត្រូវបានបង្កើត​ឡើងស្របតាមចំណង់ចំណូលចិត្តក្មេងៗ ដែលធ្វើឲ្យគេងាយយល់ និងអនុវត្តតាមការគោលសុវត្ថិភាព ដើម្បីការពារខ្លួនពីមេរោគឆ្លងផ្សេងៗ មិនចំពោះតែមេរោគកូវីដ១៩នោះទេ ។

បើកូនៗ របស់អ្នក ចូលចិត្តលេងហ្គេម មិនគួររំលងហ្គេមមួយនេះឡើយ។ ទាញយកដោយសេរីដែលមាននៅក្នុង Playstore សម្រាប់ Android និង AppStore វីរបុរសពាក់ម៉ាស សម្រាប់ IOS ឬ QR Code តាមរូបខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែម ៖

តោះ! មកមើលវីដេអូខ្លីដែលទាក់ទងទៅនឹងហ្គេម ”វីរបុរសពាក់ម៉ាស(The Masked Hero)” ទាំងអស់គ្នាដើម្បីឲ្យយល់កាន់តែច្បាស់ទាំងអស់គ្នា៖

Vichny

អត្ថបទពេញនិយម