មនុស្ស​ស្រីអាស៊ី​បើ​នៅ​តែ​ភ័យ​ខ្លាច​រឿង​ទាំង​២​នេះ នឹង​គ្មាន​ថ្ងៃ​រក​ឃើញ​សុភមង្គល​ឲ្យ​ខ្លួន​ឯង​ឡើយ

  • 2020-12-30 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រីអាស៊ី​ភាគ​ច្រើន​តែងតែ​សួរ​ថា​ ហេតុ​អ្វី​ខ្លួន​មិន​មាន​សុភមង្គល​ដូច​មនុស្ស​ប្រុស ក៏​ជា​មនុស្​ស្រី​មក​ពី​មជ្ឈិម​ប្រទេស។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ​ដែល​មនុស្ស​ស្រី​អាស៊ី​មួយ​ចំនួន នៅ​តែ​រក​សុភមង្គល​មិន​ទាន់​ឃើញ​ធៀប​នឹង​នារី​នៅ​អឺរ៉ុប។

១. ខ្លាច​សម្ដី​អ្នក​ផង​រឿង​ប្ដី​សី

មនុស្ស​ស្រី​អាស៊ី ឲ្យ​តែ​ហួស​​អាយុម្ភៃ​ឆ្នាំ​មិន​ទាន់​បាន​ប៉ុន្មាន​ផង នឹង​ត្រូវ​ញាតិ​មិត្ត​បងប្អូន អ្នក​ជិត​ខាង​សួរ​ថា កាល​ណា​យក​ប្ដី ឬ​ហេតុ​អ្វី​មិន​ទាន់​មាន​ប្ដី។ តាមការពិត​ទៅ រឿង​ប្ដី​សី កូន​ចៅ​នេះ គឺ​ជា​រឿង​បុគ្គលសោះ មិន​មាន​ទាក់ទង​នឹង​អ្នក​ផ្សេង​ឡើយ ទោះ​បី​ជា​សាច់​ញាតិ​ក៏​ដោយ។ តែ​មនុស្ស​ស្រី​យើង មិន​គិត​បែប​នេះ​ឡើយ ដោយ​សារ​តែ​ខ្លាច​សម្ដី​គេ ហើយ​តែ​ង​យក​សម្ដី​នេះ​មក​គិត ដោយ​ខ្លះ​ទៀត​សុខ​ចិត្ត​យក​ប្ដី​ខុស​ដើម្បី​បំពេញ​មុខ​គ្រួសារ​ក៏​មាន។ កុំ​រស់​នៅ​លើ​ក្ដី​សុខ​អណ្ដាត​របស់​គេ​ឲ្យ​សោះ ព្រោះ​គេ​និយាយ​ហើយ គឺ​ចប់​ហើយ តែ​បើ​យើង​ខុស​មួយ​គ្រា នោះ​គឺ​ខុស​មួយ​ជីវិត​។

២. ខ្លាច​ឯកា

មនុស្ស​មួយ​ចំនួន​ច្បាស់​ណាស់​ថា​កំពុង​រស់​នៅ​ជាមួយ​ប្ដី ឬ​បុរស​ដែល​ហិង្សា ដែល​គ្មាន​បាន​ការ ហើយ​ធ្វើ​ទុក្ខ​ដល់​នាង​រាល់​ថ្ងៃ ដោយ​សារ​មួយ ខ្លាច​អត់​ពី​គេ​ទៅ​ខ្លួន​អត់ចំណូល​ចិញ្ចឹម​ខ្លួន​ឯង ក៏​ដូច​ជា​ចិញ្ចឹម​កូន និង​មួយ​ទៀត ខ្លាច​អត់​ពី​គេ​ទៅ​ធ្វើ​អ្វី​​មិន​បាន មនុស្ស​ស្រី​ស្ម័គ្រ​ចិត្ត​ទ្រាំ​រស់​នៅ​ជាមួយ​គេ​បន្ត​ទៀត ទាំង​គ្មាន​ក្ដី​សុខ។ នេះ​គឺ​ជា​ភាព​ខុស​គ្នា​រវាង មនុស្ស​ស្រី​អាស៊ី និង​អ្នក​នៅ​អឺរ៉ុប ដោយ​នៅ​ពេល​ជួប​ទុក្ខ​វេទនា​ដែល​ពួក​គេ​គិត​ថា​ខ្លួន​ទ្រាំ​លែង​បាន ពួក​គេ​នឹង​ដោះ​ដៃ​ដើរ​ចេញ។ តែ​សម្រាប់​អ្នក​នៅ​អាស៊ី​វិញ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​ទាំង​អស់​ខាង​លើ ធ្វើ​ឲ្យ​ពួក​គេ​សុខ​ចិត្ត​សម្ងំ ដោយ​សឹង​តែ​ថា​មិន​ហ៊ាន​ប្រាប់​ដល់​អ្នក​ផ្ទះ​ទៀត​ផង គឺ​លាក់​ទុក​តែ​ម្នាក់​ឯង។ សូម​មនុស្ស​ស្រី​គ្រប់​រូប​កុំ​ខ្លាច​ភាព​ឯកា​ឲ្យ​សោះ ព្រោះ​ឲ្យ​តែ​យើង​តាំង​ចិត្ត​ឲ្យ​រឹង​មាំ គ្មាន​អ្វី​អាច​ផ្ដួល​យើង​បាន​ឡើយ ក្រៅ​ពី​ខ្លួន​ឯង៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel