តើរឿងរ៉ាវស្នេហានៅឆ្នាំ ២០២១ របស់អ្នកនឹងប្រែទៅជាយ៉ាងណា សាករើសកាតមួយ

  • 2020-12-29 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ចង់​ដឹង​ពី​រឿង​រ៉ាវ​ស្នេហា​ទៅ​ជា​យ៉ាង​ណា ​ក្នុង​ឆ្នាំ ​២០២១ ​សាក​រើស​រូប​មួយ ​បន្ទាប់​មក​ផ្ទៀង​ចម្លើយ​ខាង​ក្រោម។

កា​ត​ទី​១

​រឿង​រ៉ាវ​សេ្នហា​របស់​អ្នក​ក្នុង​ឆ្នាំ​២០២១ ​គឺ​ពោរ​ពេញ​ដោយ​ភាព​ស្រស់​ស្អាត និង​​ការ​ចុះ​សម្រុង​គ្នា។ ​​យ៉ាង​ណា​ក៏​ដោយ ​ដើម្បី​ឲ្យ​ស្នេហា​នេះ​ឈាន​ទៅ​រក​ភាព​ផ្អែម​ល្ហែម​និង​​សម​ដូច​បំណង​ប្រាថ្នា ​អ្នក​ត្រូវ​ចេះ​សម្រប​សម្រួល​អត្តចរិត​ផ្ទាល់​ខ្លួន​សិន។ ​អ្នក​ត្រូវ​បង្កើន​ភាព​អត់​ធ្មត់ ចិត្ត​ធ្ងន់​ចំពោះ​ដៃ​គូ​ផង​ដែរ មិន​ត្រូវ​ឈ្លោះ​រក​រឿង ​ឬ​ដៀម​ដាម​គ្នា​នោះ​ទេ។ ​តែ​ផ្ទុយ​ទៅ​វិញ ​ត្រូវ​ចេះ​ស្វែង​យល់​ពី​គ្នា ​ព្រម​ទាំង​មាន​ការ​អត់​ធ្មត់​ខ្ពស់​ថែម​ទៀត​។ ​ប្រសិន​បើ​អ្នក​អាច​ធ្វើ​បាន ​នោះ​ស្នេហា​របស់​អ្នក​ទាំង​ពីរ ​នឹង​កាន់​តែ​ជ្រា​ល​ជ្រៅ ព្រម​ទាំង​​មាន​លទ្ធផល​ល្អ​នា​ពេល​អនាគត។

កាត​ទី​២

​ថ្មី​​ៗ​នេះ ​​រវាង​អ្នក​និង​គាត់​នៅ​កំពុង​សិក្សា​យល់​ចិត្ត​គ្នា​សិន ​តែ​បើ​និយាយ​ពី​អារម្មណ៍​មនោសញ្ចេតនា​វិញ ​ហាក់​មិន​​ទាន់​ជ្រាល​ជ្រៅ​ឡើយ។ ​សម្រាប់​អ្នក ​កំពុង​ព្យាយាម​ខ្លាំង​​ចំពោះ​ទំនាក់​ទំនង​មួយ​នេះ និង​​ប្រឹង​ប្រែង​យ៉ាង​ណា​ឲ្យ​​រឿង​រ៉ាវ​ស្នេហា​ស្រស់​បំព្រង​​ដូច​ធម្មជាតិ សម្រាប់​អ្នក​ទាំង​ពីរ។ ​យ៉ាង​ណា​ក៏ដោយ ​គ្រប់​យ៉ាង​ត្រូវ​ការ​ពេល​វេលា ​ម្ល៉ោះ​ហើយ​អ្នក​មិន​ត្រូវ​គិត​រឿង​ស្នេហា​ពេក​ទេ ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​ការងារ​របស់​អ្នក​បាន។

​កាត​ទី​៣

ដូច​ដែល​អ្នក​​អាច​ប៉ាន់​ស្មាន​​អ៊ិចឹង ​​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​ក្នុង​ឆ្នាំ​២០២១ ​ប្រហែល​មិន​សូវ​ចុះ​សម្រុង​គ្នា​ប៉ុន្មាន​ទេ។ ​រវាង​អ្នក​ទាំង​ពីរ ​ឧស្សាហ៍​ឈ្លោះ​គ្នា​ ​មិន​សូវ​ស្រប​គ្នា​នោះ​ឡើយ។ ​ហេតុ​នេះ ​សូម្បី​តែ​ក្នុង​ឆ្នាំ​នេះ ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក​ក៏​នឹង​ពិបាក​ទៅ​មុខ ​ដោយសារ​តែ​ជម្លោះ​ និង​ការ​ខឹង​គ្នា​ច្រើន​ដង​ពេក។ ​​ដល់​ចំណុច​នេះ ​អ្នក​និង​គាត់​មិន​អាច​កាត់​ក្តី​បាន​ទេ​ថា ​នរណា​ខុស ​នរណា​ត្រូវ។ ​ប្រសិន​បើ​អ្នក​ចង់​ឲ្យ​សម្ព័ន្ធ​ស្នេហា​ល្អ​ឡើង​វិញ ​លុះ​ត្រា​កុំ​បង្កើត​កំហុស​ដដែរៗ ​ការ​ឈ្លោះ​គ្នា ​​និង​មិន​និយាយ​រក​គ្នា​បែប​នេះ ​ព្រោះ​ធ្វើ​ឲ្យ​ម្នាក់​ៗ​ធុញ​​ទ្រាន់។

​កាត​ទី​៤

ក្នុង​រឿង​ស្នេហា ​អ្នក​ច្រើន​ជា​ភាគី​ពូ​កែ​ប្រច័ណ្ឌ មិន​សូវ​ជឿ​ទុក​ចិត្ត និង​ដាក់​សម្ពាធ​លើ​ដៃ​គូ​មិន​ធម្មតា​ដែរ​ហ្នឹង។ ​នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត ឈឺ​ចាប់ នៅ​ពេល​ក្បែរ​អ្នក។ ​សម្រាប់​ឆ្នាំ​២០២១​​ខាង​មុខ​ ​អ្នក​គួរ​តែ​កែ​ប្រែ​​របៀប​នៃ​ការ​គិត​ឡើង​វិញ ​រួម​ទាំង​អាកប្បកិរិយា​របស់​អ្នក​ដូច​គ្នា។ ​ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​បាន​ទេ ​ស្នេហា​មួយ​នេះ​ដឹង​តែ​រត់​ចោល​អ្នក​មិន​ខាន៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម