Yang Mi ឆ្លើយ​យ៉ាង​ខ្លី​ចំពោះ​ព័ត៌មាន​ភ័យ​ខ្លាច Dilraba ល្បី​ជាង​ខ្លួន

  • 2020-12-29 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​ការ​ឆ្លើយ​តប​ដ៏​មុត​ស្រួច​របស់​ខ្លួន មនុស្ស​ជា​ច្រើន​បាន​សរសើរ​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ថា ខួរ​ក្បាល​របស់​នាង​ពិត​ជា​មិន​ធម្មតា​ឡើយ។

មួយ​រយៈ​ចុង​ក្រោយ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi ទទួល​សំណើរ​ចូល​រួមក​ម្មវិធី​ទូរទស្សន៍​ថ្មី​ជា​ច្រើន។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ស្រី​ស្អាត​៣៤​ឆ្នាំ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា EQ របស់​ខ្លួន​ខ្ពស់​មិន​ធម្មតា ដោយ​សំនួរ​ពិបាក​ៗ​មិន​អាច​ធ្វើ​ឲ្យ​នាង​ទាល់​ ​តម្រិះ​​បាន​ឡើយ។

ជាក់​ស្ដែង​នៅ​ក្នុង​កម្មវិធី Rock and Roast ថ្មី​បំផុត អ្នក​​ម្ដាយ​កូន​១​បាន​ឆ្លើយ​យ៉ាង​រលូននូវ​សំនួរ​ដ៏​ចាក់​ដោត​មួយ​នៅ​ពេល​ត្រូវ​គេ​សួរ​ថា៖ មាន​អារម្មណ៍​ភ័យ​ខ្លាច​ឬ​អត់ នៅ​ពេល​តារា​សម្ដែង​ស្រី​វ័យ​ក្មេង Dilraba កំពុង​ល្បី​ចង់​វ៉ា​មុខ​ខ្លួន​នោះ?

ឮ​សំនួរ​បែប​នេះ តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ​បាន​ឆ្លើយ​ថា៖ មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច​ទៅ? នាង​គឺ​ជា​តារា​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្ញុំ បើ​នាង​កាន់​តែ​ល្បី ក្រុមហ៊ុន​កាន់​តែ​រីក​ចម្រើន​។ គ្រាន់​តែ​ការ​ឆ្លើយ​មួយ​ម៉ាត់​នេះ Yang Mi ព្រួញ​១​បាញ់​បាន​សត្វ​២​ គឺ​បំបិត​រឿង​នាង​មិន​ត្រូវ​គ្នា​ជាមួយ Dilraba ហើយ​ក៏​បដិសេធ​រឿង Dilraba មាន​បំណង​ដើរ​ចេញ​ពី​ផលិតកម្ម Jay Walk ដូច​គ្នា។

ចម្លើយ​របស់ តារា​កើត​ឆ្នាំ ១៩៨៦ ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​អ្នក​គាំទ្រ​ ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ទោះ​បី​ជា​សំនួរ​ពិបាក​យ៉ាង​ណា​ក៏​មិន​អាច​ធ្វើ​ឲ្យ​នាង​ទាល់​ច្រក​បាន​ដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម