ឆ្កែ​វង្វេង​ម្ចាស់​ឆ្លាត​សាហាវ ឃើញ​រូប​ខ្លួន​បិទ​លើ​បង្គោល​ភ្លើង អង្គុយ​ក្បែរ​នោះ​ចាំ​ម្ចាស់​មក​យក​ទៅ​វិញ

  • 2020-12-28 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សត្វ​ឆ្កែ​មួយ​ក្បាល​​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង ដោយ​សារ​ភាព​ឆ្លាត​វៃ​របស់​វា​នៅ​ពេល​វង្វេង​ផ្លូវ រក​ផ្លូវ​ទៅ​ផ្ទះ​​វិញ​មិន​ឃើញ។

ហេតុការណ៍​ជាក់​ស្ដែង​ កើត​ឡើង​នៅ​ពេល​នារី​ម្នាក់​ឈ្មោះ Myat មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​បាន​ប្រទះ​ឃើញ​ឆ្កែ​មួយ​ក្បាល​ដេក​​នៅ​ជិត​បង្គោល​ភ្លើង​ដែល​មាន​បិទ​រូប​ បាត់​ឆ្កែ​រក​មិន​ឃើញ​មួយ​សន្លឹក។ ដោយ​មិន​ច្បាស់​ថា ឆ្កែ​កំពុង​ដេក និង​ឆ្កែដែល​គេ​ស្វែង​រក​នេះ​គឺ​ជា​ឆ្កែ​តែ​មួយ នារី​ខាង​លើ​ក៏​ហៅ Kiki ដែល​ជា​ឈ្មោះ​ឆ្កែ​បាត់​ខាង​លើ។ នៅ​ពេល​ឮ​គេ​ហៅ​បែប​នេះ ស្រាប់​តែ​ឆ្កែ​កំពុង​ដេក​នេះ បែរ​មក​ហើយ​បក់​កន្ទុយ​ទៅមក​ៗ។

ក្រោយ​ពេល​សង្កេត​ឲ្យ​ច្បាស់​ទៅ Myat ច្បាស់​ខ្លួន​ឯង​​ហើយ​ថា ឆ្កែ​មួយ​នេះ ពិត​ជា​ឆ្កែ​ដែល​គេ​ស្វែង​រក​ពិត​មែន ហើយ​បាន​ទូរសព្ទ​ឲ្យ​ម្ចាស់​វា​មក​ទទួល​វា​ទៅ​វិញ។ នៅ​ពេល​ម្ចាស់​ឆ្កែ​នេះ​មក​ដល់ ខ្លួន​លោក​ផ្ទាល់​ក៏​មិន​ជឿ​ដែរ​ថា Kiki អាច​ស្គាល់​ខ្លួន​ឯង​នៅ​ក្នុង​រូប ហើយ​អង្គុយ​ចាំ​ឲ្យ​លោក​មក​ទទួល​បែប​នេះ។ នៅ​ពេល​ឃើញ​ឆ្កែ​របស់​ខ្លួន​ចិញ្ចឹម​នៅ​នឹង​មុខ ម្ចាស់​របស់​វា​ទប់​ទឹក​ភ្នែក​សឹង​មិន​ជាប់ ត្បិត​ឆ្កែ​នេះ លោក​និង​ម្ដាយ​បាន​ចិញ្ចឹម​តាំង​ពី​ទើប​កើត ស្រាប់​តែ​ខែ​មុន​​រត់​ចេញ​ក្រៅ​លេង ហើយ​វង្វេង​ផ្លូវ​មិន​ឃើញ​មក​វិញ​សោះ​តែ​ម្ដង។ គ្រាន់​តែ​គិត​ថា អំឡុង​ពេល​នៅ​ខាង​ក្រៅ​គ្មាន​អី​ស៊ី ត្រូវ​ថ្ងៃ​ ត្រូវ​ភ្លៀង​ក៏​លោក​ពិបាក​ចិត្ត​ដែរ។

ក្រោយ​ពេល​សាច់​រឿង​ខាង​លើ​ត្រូវ​បាន​ចែក​រំលែក​ មនុស្ស​ជា​ច្រើន​បាន​សរសើរ​ឆ្កែ​ខាង​លើ​ថា ពិត​ជា​មាន​បញ្ញា​មិន​ធម្មតា ដោយ​អាច​ដឹង​ថា​​ម្ចាស់​កំពុង​តាម​រក​ខ្លួន ហើយ​អង្គុយ​ចាំ​នៅ​ជិត​រូប​របស់​ខ្លួន​តែ​ម្ដង កុំ​ឲ្យ​គេ​ពិបាក​រក៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម